អ្នកចំរៀងខាញ់លី (Khanh Ly)- អ្នកចម្រៀងវៀតណាមនៅឯបរទេសដ៏ល្បី ឈ្មោះម្នាក់
ដូចអ្នកចូលចិត្តបទចម្រៀងរបស់តន្ត្រីករទ្រិញកុង សឺន(Trinh Cong Son) ជាច្រើនខ្ញុំក៏ចូលចិត្តអ្នកចម្រៀង ខាញ់លី (Khanh Ly)តាំងពីខ្ញុំកំពុងរៀនសូត្រ នៅមហាវិទ្យាល័យ។ សូរសម្លេងមានលក្ខណៈពិសេសប្លែកៗរបស់អ្នកចម្រៀង ខាញ់ លី (Khanh Ly)វាហាក់ដូចជាសារធាតុញៀនសម្រាប់អ្នកដែលចូលចិត្តបទចម្រៀងរបស់តន្រ្តីករទ្រិញកុង សឺន (Trinh Cong Son)។
ក្នុងអំឡុងពេល ៧៥ ឆ្នាំនៃជីវិតដោយមានអាជីពជាអ្នកច្រៀងជិត ៦០ ឆ្នាំខាញ់លី(Khanh Ly)ក៏ធ្លាប់ឆ្លងកាត់ភាពសោកសៅអាក់អន់ស្រពន់ចិត្តជាច្រើនក្នុងជីវិតនិងអាជីពរបស់ខ្លួនហើយ។ ក្រោយឆ្នាំ ១៩៧៥ លោកស្រីបានចាកចេញពីស្រុកកំណើតនិងទៅរស់នៅជាមួយក្រុមគ្រួសាររបស់លោកស្រីនៅសហរដ្ឋអាមេរិក។ដោយគិតថាការចាកចេញនេះនឹងជាការចាកចេញ "ដោយគ្មានថ្ងៃត្រឡប់មកវិញនោះទេ"។ក៏ប៉ុន្តែជាចុងក្រោយ ខាញ់លី (Khanh Ly) ក៏បានត្រឡប់មកវិញដែរទោះបីវាយឺតបន្តិចក៏ដោយក៏ប៉ុន្តែលោកស្រីទទួលបានរង្វាន់មួយដែលមិនអាចបំភ្លេចបាន។
ថ្មីៗនេះអ្នកចម្រៀងខាញ់លី (Khanh Ly) បានវិញត្រឡប់មកប្រទេសវៀតណាមជាទៀងទាត់ដើម្បីរៀបចំកម្មវិធីប្រគុំតន្រ្តីធំៗជាច្រើនសម្រាប់បម្រើប្រជាជននៅក្នុងប្រទេសនិងចូលរួមកម្មវិធីមនុស្សធម៌ដែលមានអត្ថន័យជាច្រើន។ ជាពិសេសដោយមានការជួយគាំទ្រពីអ្នកចម្រៀងក្វាងថាញ់ (Quang Thanh)ដែលជាអ្នកផ្សារភ្ជាប់និងរៀបចំកម្មវិធីសិល្បៈធំៗជាច្រើនសម្រាប់សិល្បករល្បីៗនៅក្រៅប្រទេសដែលវិលត្រឡប់ មកសម្តែងនៅក្នុងប្រទេសនោះអ្នកចម្រៀង ខាញ់ លី (Khanh Ly) បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធី“មូលនិធិនៃក្តីសង្ឃឹម” ដោយរួមបញ្ចូលការសម្តែងតន្រ្តី ជាមួយសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ក្មេងកំព្រានិងមនុស្សចាស់ជរាដែលឯកោនៅតាមខេត្តនិងក្រុងជាច្រើននៅទូទាំងប្រទេស ។
នេះគឺជាលោកស្រីទទួលបានការស្វាគមន៍ពីទស្សនិកជនក្នុងស្រុករាប់ពាន់នាក់នៅឯកម្មវិធីសម្តែងគួរឱ្យចាប់អារម្មណ៍ជាលើកដំបូងនៅឆ្នាំ២០១៤ នៅទីក្រុងហាណូយ(Ha Noi) ពោលគឺជិត ៤០ឆ្នាំដែលអ្នកចម្រៀង ខាញ លី (Khanh Ly)រស់នៅឆ្ងាយពីប្រទេសវៀតណាម។ ហើយចាប់តាំងពីពេលនោះមក អ្នកចម្រៀងខាញ់លី (Khanh Ly) បានត្រឡប់មកប្រទេសវៀតណាមជាច្រើនដង ហើយរាល់ពេលដែលលោកស្រីត្រឡប់មកវិញលោកស្រីមានអារម្មណ៍ថាទទួលបានការស្រឡាញ់និងការគាំទ្រពីទស្សនិកជនក្នុងស្រុក។
ក្រោយរយៈពេលរាប់សិបឆ្នាំនៅឆ្ងាយពីស្រុកកំណើតអ្នកចម្រៀងខាញ់លី (Khanh Ly) បានត្រឡប់មកវិញដោយក្តីរីករាយដែលបានច្រៀងនៅស្រុកកំណើតរបស់ខ្លួនផ្ទាល់និងបានចែករំលែកទឹកចិត្តរបស់ខ្លួនតាមរយៈការសកម្មភាពមនុស្សធ៌មប្រកបដោយក្តីស្រឡាញ់។
ឥឡូវនេះមាតុភូមិមានការផ្លាស់ប្តូរថ្មីជាច្រើនហើយ ទោះបីជានៅមានការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែតែងតែការស្វាគមន៍ចមពោះអ្នកដែលនៅឆ្ងាយ និងវិលត្រឡប់មកកាន់មាតុភូមិជាទីស្រឡាញ់ដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សិល្បករវៀតណាមនៅឯបរទេសជាច្រើននាក់ បានវិលត្រឡប់មកមាតុភូមិវិញហើយសិល្បករល្បីៗនៅក្រៅប្រទេសជាច្រើននាក់ក៏បានវិលត្រឡប់មកវៀតណាមដែរ ដូចជាផាមយុយ (Pham Duy) ឆេលីញ (Che Linh)អេលវី ភឿង (Elvis Phuong) ហឿងឡាន (Huong Lan)យ៉ាវលីញ, (Dao Linh) តួន វូ (Tuan Vu)តួនង៉ុក (Tuan Ngoc) ... ហើយក្នុងនោះរួមទាំងខាញ់លី (Khanh Ly) ផងដែរ។ ពួកគេត្រឡប់មកស្រុកកំណើតវិញ និងបានមើលឃើញនូវការផ្លាស់ប្តូរថ្មីៗដែលកំពុងកើតឡើងជារាល់រាល់ថ្ងៃនៅឯស្រុកកំណើតរបស់ខ្លូនហើយបានរួមវិភាគទានដល់មាតុភូមិតាមរយៈការច្រៀងរបស់ខ្លួនផងដែរ។ ពេលជួបអ្នកចម្រៀង ខាញ់លី (Khanh Ly)នៅកម្មវិធីប្រគុំតន្រ្តី«The Best of Khanh Ly - អរព្រះគុណ»នៅទីក្រុងដាណាំង(Da Nang) ទស្សនិកជាមិនត្រឹមតែឃើញខាន់លី (Khanh Ly) មួយដែលផ្ទុកនូវអនុស្សាវរីយ៍ជាច្រើនប៉ុណ្ណោះទេថែមទាំងឃើញខាញ់ លី (Khanh Ly)មួយដោយមានស្នាមញញឹមដ៏ស្រស់ស្រាយ នៅពេលដែលគាត់បានរកឃើញក្តីសប្បាយរីករាយនិងភាពកក់ក្តៅនៅប្រទេសកំណើតជាទីស្រឡាញ់របស់ខ្លួនផងដែរ./.
“ខ្ញុំវិលត្រឡប់មកដើម្បីថ្លែងអំណរគុណចំពោះប្រទេសកំណើត ចំពោះញាតិសន្ដាន ចំពោះមិត្តភក្តិ ចំពោះទស្សនិកជន ចំពោះក្មេងៗនិងមនុស្សចាស់ជរា…ដែលបានស្រឡាញ់ខ្ញុំដែលបានផ្តល់ជីវិតនេះដល់ខ្ញុំ ហើយឱ្យខ្ញុំបានច្រៀងរហូតដល់សព្វថ្ងៃនេះ” ។
(នេះជាការចែករំលែករបស់ អ្នកចំរៀងខាញ់លី (Khanh Ly))
អត្ថបទនិងរូបថត៖ ថាញ់ហ័រ
សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) និងដំណើរដើម្បីជំហរនៃប្រជាជនវៀតណាម
វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) – “ដើមម្ជុលមាស” ខាងវិស័យចាក់ម្ជុលវិទ្យាសាស្រ្តព្យាបាលជំងឺ
លោកស្រី ង្វៀនធីថាញអាន (Nguyen Thi Thanh An) និងដំណើរកែលំអជីវភាពរបស់កសិករវៀតណាម
សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang)៖ អ្នកឯកទេសជួរមុខ ខាងវិស័យវះកាត់ឆ្លុះនៅវៀតណាម
ង្វៀន វ៉ាន់អាន (Nguyen Van An) និងដំណើរសាយតម្លៃសកម្ម នៃសៀវភៅសម្រាប់សហគមន៍
លោកស្រី វេជ្ជបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) និងគម្រោងការស្រាវជ្រាវនានា ដើម្បីការស្តាប់សម្រាប់កុមារ
ចូវ ថាញត្វ័ន (Chau Thanh Toan) និងទឹកចិត្ត “លះបង់មិនគិតតបស្នង”
ង្វៀនធូ (Nguyen Thu)៖ វិចិត្រករមួយជីវិតដើម្បីគូរគំនូរសំពត់
លោកថៃតុន (Thai Ton) "ស្តេចចុងភៅអាស៊ី" និងនិស្ស័យជាមួយខេត្ត ភូអៀន (Phu Yen)
សហគ្រិន កាវសាវលឹក (Kao Sieu Luc) និងក្រុមហ៊ុនផលិតនំប៉័ងមានតែមួយគត់“ប្លែកៗ”នៅប្រទេសវៀតណាម
នារី ហាអាញភឿង (Ha Anh Phuong)៖ អ្នកគ្រូ ជនជាតិ មឿង (Muong) ម្នាក់ ស្ថិតក្នុងចំណោម "គ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ក្នុងឆ្នាំ ២០២០
បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) ជាអ្នកឯកទេសលំដាប់នៃការស្រាវជ្រាវអំពីសត្វពស់ ដែលមានពិសនៅវៀតណាម
អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ៖ ជាង២៥ឆ្នាំ តាមដានស្នាមជើង “រាជិនី” វានរសត្វ
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem)៖ វេជ្ជបណ្ឌិតជាមួយនឹង “ដៃមាស” ក្នុងការវះកាត់ផ្នែកពេទ្យកុមារ
សាស្រ្តាចារ្យ បណ្ឌិត លោកង្វៀន ធេហ័ង (Nguyen The Hoang)បង្កើតអព្ភូតហេតុនៃការវះកាត់ប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem)៖ នាំយកតន្រ្តីតភ្ជាប់ចំណងមិត្តភាពវៀតណាម និងមិត្តភក្តិអន្តរជាតិ
លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) - នារីនៃការច្នៃប្រឌិតបៃតង
វីរបុរសពលកម្ម លោក ឡេ វ៉ាន់តាម (Le Van Tam) - អ្នកនាំយក "ផ្លែឈើផ្អែម" ទៅកាន់តំបន់ជនបទអំពៅស្ករ
ពាណិជ្ជករ ង្វៀន ហ្វ័រប៊ិញ (Nguyen Hoa Binh) និង ប្រព័ន្ធអេកូឡូស៊ី NextTech
Jessica Minh Anh ជាអ្នកបំផុសលើវេទិកាម៉ូដសម្លៀកបំពាក់ មិនអាចស្មានបាន
ជីវិតតូច ប៉ុន្តែអនុវត្តន៍បានក្តីសុបិនធំៗ
អ្នកចងស្ពានវប្បធម៌ និង អប់រំ រវាងវៀតណាម - ជប៉ុន
សិល្បការិនី ត្រឹនលីលី (Tran Li Li) - សិល្បការិនីម្នាក់ជក់ចិត្តនឹងការរាំនៃសហសម័យវៀតណាម
សុបិនគណិតវិទ្យារបស់បងស្រី ផាន ហាយឿង (Phan Ha Duong)
តា ណាមឡុង (Ta Nam Long) និង ស្នាដៃយកជំនះលើករូងល្អាងភ្នំវៀតណាម