• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អះអាងនូវការប្តេជ្ញាចិត្តទទួលបានកំណើន៦,៧%ឆ្នាំ២០១៧


 អះអាងនូវការប្តេជ្ញាចិត្តទទួលបានកំណើន៦,៧%ឆ្នាំ២០១៧

នាថ្ងៃទី២២ ឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជាអធិបតីកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័ន ស្ដីអំពីសេណារីយ៉ូកំណើនក្នុងឆ្នាំ២០១៧។ នៅទី​នេះ នា​យករដ្ឋ​មន្ត្រីបានសង្កត់ធ្ងន់ទៅលើល្បឿនកំណើនសេដ្ឋកិច្ចឆ្នាំ២០១៧នេះដើរតួនា​ទីដ៏សែន​សំខាន់​។ ដូច្នេះ ​វៀត​ណាម​ត្រូវ​ខំប្រឹង​ប្រែង​ទទួលអោយបានល្បឿនកំណើន GDP ៦,៧%​ តាមផែន​ការដែល​បានដាក់ចេញសំរាប់​ឆ្នាំ ២០១៧​ ដើម្បីរួមចំណែកសម្រេចគោលដៅកំណើន៥ឆ្នាំដែលបានបក្ស និង​រដ្ឋសភា​ដាក់​ចេញ​។ នាយក​រដ្ឋមន្ត្រី​បានស្នើអោ​យបណ្ដាឧ​បនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ​ប្រធាន​ស្ថាប័ន ​ត្រូវប្រមូល​ផ្តុំលើការ​បញ្ជា​ណែនាំ បែង​ចែកការងារ​ និងោនាំចេ​ញដំណោះស្រាយអោយ​សមស្រប ដើម្បីសម្រេចអោយបានគោលដៅដែលបាន​ដាក់ចេញ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២៥ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ

ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២៥ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ

នៅល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំពិធីបិទពិធីបុណ្យអាវផាយទេសចរណ៍ ទីក្រុងហាណូយឆ្នាំ ២០២៥ ក្រោមប្រធានបទ "អាវផាយទីក្រុងហាណូយ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ"។

Top