03/07/2021 14:55 GMT+7 Email Print Like 0

អូស្ត្រាលីពង្រីកឱកាសធ្វើអាជីវកម្មជាមួយវៀតណាម

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគ អូស្ត្រាលីលោក Dan Tehan 
 

នៅថ្ងៃទី១ កក្កដា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគ អូស្ត្រាលីលោក Dan Tehan  បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃកម្មវិធី AVEG រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ចវិការចំនួន ២,៥លានដុល្លារអូស្ត្រាលី  (ស្មើរនិងជិត២លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់គម្រោងខ្នាតតូចចំនួន ២៨ គម្រោង ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចនិងពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច រវាងអាជីវកម្មនៃប្រទេសទាំងពីរ លើវិស័យជាច្រើន រាប់ចាប់ពីវិស័យកសិកម្មរហូតដល់វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល ដល់ខ្សៃចង្វាក់ផ្គត់ផ្គង់អាជីវកម្មខ្នាត់តូចនិងមធ្យម។ រដ្ឋមន្រ្តី Tehan បានឲ្យដឹងថា អូស្ត្រាលីនិងវៀតណាមកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយមានគោលដៅក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក និងការវិនិយោគទ្វេដងនៅក្នុងប្រទេសនីមួយៗ។ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជួយបង្កើតការងារនិងឱកាសនៅក្នុងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ