26/11/2021 09:38 GMT+7 Email Print Like 0

អាហ្សង់ទីនប្រគល់ជូនវៀតណាម វ៉ាក់សាំង AstraZeneca ចំនួន ៥០០.០០០ ដូស

មុននោះ អាហ្សង់ទីនគឺជាសមាជិកនៃប្រព័ន្ធជំនួយវ៉ាក់សាំងសកលដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់វ៉ាក់សាំងសំដៅកាត់បន្ថយការរីករាលដាលនិងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោក។

ពិធីប្រគល់វ៉ាក់សាំង (រូបថត៖ ស្ថានទូតអាហ្សង់ទីនប្រចាំនៅវៀតណាម)


ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូទ្វេភាគីដ៏ទូលំទូលាយចាប់តាំងពីឆ្នាំ ២០១០មក ហើយជាមួយនឹងគោលដៅនៃការរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ សាធារណរដ្ឋអាហ្សង់ទីនបានបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន ៥០០.០០០ ដូសជូនដល់ប្រទេស វៀតណាម។ វ៉ាក់សាំងជំនួយនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ហើយត្រូវបានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សង់ទីនប្រចាំនៅវៀតណាម លោក Luis Pablo María Beltramino ប្រគល់ជាផ្លូវការជូនតំណាងអាជ្ញាធរវៀតណាម។

មុននោះ អាហ្សង់ទីនគឺជាសមាជិកនៃប្រព័ន្ធជំនួយវ៉ាក់សាំងសកលដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់វ៉ាក់សាំងសំដៅកាត់បន្ថយការរីករាលដាលនិងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោក។ ក្នុងខែកញ្ញា ឆ្នាំ ២០២០ អាហ្សង់ទីនបានទទួលអំណោយជាម៉ាស់វេជ្ជសាស្ត្រពីប្រទេសវៀតណាម នៅពេលដែលពិភពលោកមិនទាន់មានវ៉ាក់សាំង ឬផែនការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ