• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ អនុវត្តន៍ជាក់ស្តែងនូវគោលដៅចំនួន ៣ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធ (AEM-52) នាព្រឹកថ្ងៃទី ២៨ ខែសីហា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសក្រៅប្លុក រួមទាំងប្រទេសជប៉ុនផង។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ជាសហអធិបតីនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)


កិច្ចប្រជុំពិគ្រោះយោបល់លើកទី ២៦ រវាងអាស៊ាននិងជប៉ុនបានធ្វើឡើងក្រោមសហអធិបតីភាព លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Kajiyama Hiroshi។ ក្រុមរដ្ឋមន្ត្រីបានកត់សម្គាល់ពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញរវាងអាស៊ាននិងជប៉ុន ដែលត្រូវបានរដ្ឋមន្រ្តីនៃភាគីទាំងពីរអនុម័តនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតពិសេសមួយ នាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០។ ផែនការនេះរួមបញ្ចូលទាំងសកម្មភាពជាក់ស្តែងដើម្បីសម្រេចគោលដៅសំខាន់ចំនួន ៣ នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ជាពិសេសធានាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងអាស៊ាននិងជប៉ុន ក៏ដូចជា កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ ទៅលើសេដ្ឋកិច្ច រួមទាំងការពង្រឹងភាពបត់បែននៃខឿនសេដ្ឋកិច្ចនានានៅក្នុងតំបន់ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top