03/12/2020 14:39 GMT+7 Email Print Like 0

អាស៊ាន - អឺរ៉ុបបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ


 អង្គប្រជុំដែលចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ ASEAN)
 

នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២០ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - អឺរ៉ុបលើកទី ២៣ តាមប្រព័ន្ធវីដេអូ ។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ អាស៊ាននិងសហភាពអឺរ៉ុបបានប្រកាសជាផ្លូវការនូវការ  បង្កើនទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន - អឺរ៉ុបទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីការបរទេសអាស៊ាននិង EU  បានពិភាក្សាគ្នាអំពីរបៀបអនុវត្តកិច្ចសហប្រតិបត្តិការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត      កូវីដ១៩ ដោយជួយសម្រួលដល់ការស្តារសេដ្ឋកិច្ចឡើងវិញឲ្យកាន់តែខ្លាំងក្លា ព្រមទាំងធានាបាននូវនិរន្តរភាពនិងយូរអង្វែងនៃតំបន់ទាំងពីរផងដែរ។

EU និងអាស៊ានបានឯកភាពលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនៅអង្គការសុខភាពពិភពលោក (WHO)។ ភាគីទាំងពីរទទួលស្គាល់ពីឥទ្ធិពលខាងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ហើយប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងតំបន់ទាំងពីរដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឲ្យបានពេញលេញ ក្រោយពីវិបត្តិជំងឺកូវីដ ១៩។

ទន្ទឹមនឹងនេះអាស៊ាននិងសហភាពអឺរ៉ុប ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព នីតិរដ្ឋ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេស ព្រមទាំងធានាសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រ ធ្វើនាវាចរណ៍និងអាកាសចរណ៍ដោយសេរី និងដោះស្រាយជម្លោះដោយសន្តិវិធី ដែលស្របតាមគោលការណ៍ដែលត្រូវបានទទួលស្គាល់ជាទូទៅនៃច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ