• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន - ជប៉ុន សហប្រតិបត្តិការដើម្បីវិបុលភាព


 រដ្ឋមន្ត្រីនិងជានាយខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលា 
 

នេះជាប្រធានបទនៃសិក្ខាសាលាដោយ វៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៩ នៅទី​ក្រុ​ង​ហាណូយ ​ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុន ដំណាក់កាល ២​០១៨ - ២០២១​។ សិក្ខាសាលា​នេះមានការចូលរួមពីអ្នកជំនាញនាំមុខមកពីរដ្ឋាភិបាល មជ្ឈដ្ឋានអ្នកប្រាជ្ញ និងអាជីវកម្មទាំង​របស់​អាស៊ាន​និង​ជប៉ុនផងដែរ។
 
តំណាងរដ្ឋាភិបាល​វៀតណាម ដែលអញ្ជើញថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា រដ្ឋមន្ត្រីនិងជានាយខុទ្ទកាល័យ​រដ្ឋាភិបាល​វៀត​ណាម លោក Mai Tien Dung បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់រដ្ឋាភិបាលជប៉ុន ក្នុងកិច្ច​សហប្រតិ​បត្តិការ​ជាមួយអាស៊ាន។ ជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៤ និងជាអ្នកវិនិយោគ​ទុនធំ​បំផុ​តលំ​ដាប់​ទី ២ នៅក្នុងអាស៊ាន ហើយក៏ជាអ្នកផ្តល់ទុន ODA នាំមុខសម្រាប់​បណ្តាប្រទេស​នៃសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។ បច្ចុប្បន្ននេះ គ្រប់ទិដ្ឋ​ភាព​តំបន់​និង​អន្ដ​រជា​តិ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស រួមជាមួយគ្នានោះជាការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដែលកំពុង​ដាក់​អាស៊ាន​ - ជប៉ុននៅចំពោះមុខការសាកល្បងថ្មី។ នៅក្នុងបរិបទនេះ អាស៊ាន - ជប៉ុន​គួរ​តែ​បង្កើន​កិច្ច​សហប្រ​តិបត្តិ​ការ​យ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លៀតយកឱកាស​ច្រើនបំ​ផុត​ក៏ដូច​ជាកាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ផងដែរ។
 
រដ្ឋមន្រ្តីនាយខុទ្ទកា​ល័យ លោក Mai Tien Dung បានសង្កត់ធ្ងន់ថា៖ “វៀតណាមតែង តែគោរពនិងផ្តល់​អាទិភាព​ខ្ពស់​បំផុតសម្រាប់តួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុន ក្នុងដំណាក់កាល ២០១៨​-២០២១​។ វៀតណាមនឹងខិតខំប្រឹងប្រែង ធ្វើជាស្ពានដ៏មានប្រសិទ្ធភាពរវាងអាស៊ាននិងជប៉ុន។ វៀត​ណាម​សង្ឃឹម​ថា ជប៉ុននឹងបន្ត​ជួយ​ឧបត្ថម្ភ​ដល់​បណ្តា​ប្រទេស​អាស៊ាន​និង​វៀត​ណាម​ដើម្បី​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​ខ្ពស់​ ក៏​ដូចជាធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ថែមទៀត នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​អាស៊ាន​ - ជប៉ុន​​តែម្តង​”​។
 
ក្នុងឱកាស​នេះ ភាគីទាំងពីរបានបើកការតាំងពិព័រណ៍រូបភាពដើម្បីអបអរសាទរខួបលើកទី ៤៥ នៃ​ទំនាក់​ទំនង​​អាស៊ាន - ជប៉ុន។ រូបថតចំនួនជិត ៣០  ត្រូវបានបង្ហាញនោះ ជាការគូសសញ្ញា​នូវការ​អភិវឌ្ឍន៍​ដ៏សំខាន់​នៃ​ទំនាក់​​ទំនងរបស់ជប៉ុន​ជាមួយ​អាស៊ាន ក៏ដូចជាជាមួយបណ្តាប្រទេសសមាជិកផងដែ​រ៕

 

​តាម VOV5 - វិទ្យុសំឡេង​​វៀត​ណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top