04/07/2020 14:24 GMT+7 Email Print Like 0

អាស៊ានអះអាងនូវតួនាទីជាមជ្ឈភាពក្នុងពិភពលោកមួយ ដែលមានកាប្រែប្រួល


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ាន ២០២០ បានធ្វើជាប្រធានសន្និសីទសារព័ត៌មានអន្តរជាតិ (រូបថត៖ hanoimoi.vn)
 

អស់​រយៈពេលជាង ៥០ ឆ្នាំកន្លងទៅ អាស៊ានគឺជាគំរូមួយ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប្រកប​ដោយ​ជោគជ័យ​។ ពីតំបន់ក្រីក្រមានការបែងចែកគ្នា ក្លាយទៅជាតំបន់សាមគ្គីភាព ឯកភាពមួយ ជាមួយនឹង​ទីផ្សារ​រួម​ សហគមន៍អភិវឌ្ឍន៍ដ៏សស្រាក់សស្រាំ។
 
កម្លាំង​ពលំរបស់អាស៊ានស្ថិតនៅលើគុណតម្លៃស្នូល ពោលគឺអាស៊ានជានិច្ចកាលបានចែករំលែកចក្ខុវិស័យរួម ការត្រេះ​រិះ និងសកម្មភាពសហគមន៍ រក្សាយ៉ាងរឹងមាំតួនាទីជាមជ្ឈភាពរបស់ខ្លួនក្នុងគ្រប់ស្ថានភាព។ ក្នុងដំណាក់​កាលនាបច្ចុប្បន្ននេះ អាស៊ានបានបន្តអះអាងនូវឋានៈរបស់ខ្លួនក្នុងស្ថានភាព ដែលពិភពលោក​មាន​ការ​វិវឌ្ឍជាច្រើន។
 
ការត្រិះរិះ​ និងការធ្វើសកម្មភាពសហគមន៍
 
ពិភពលោកកំពុងជំនះពុះពារ ដើម្បីចាក​ផុតពីវិបត្តិសកលលោក ដែលមិនធ្លាប់មានតាំងពីមុនមក។ មូលហេតុ​គឺមកពីជំងឺរាតត្បាត COVID ​– 19 ដែលកំពុងឆ្លងរាលដាលនៅលើពិភពលោក ហើយ​គំរាម​កំហែង​ដល់​ការ​រស់រានមាន​ជីវិតរបស់មនុស្សម្នាក់ៗ សហគមន៍នីមួយៗ និងអនាគតរបស់មនុស្សជាតិ។ រួមជាមួយ​យន្ដ​ការ​ក្នុង​តំបន់ និងពិភពលោក អាស៊ានបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម​នេះ។​ ប្រទេសជាសមាជិកអាស៊ានបានសាមគ្គីគ្នា រួមគ្នាចាកផុតពីជំងឺរាតត្បាតសកល។ ស្មារតី​ជួយ​គ្នាទៅ​វិញ​ទៅម​ក​ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគ្នា បង្កលក្ខណៈងាយស្រួល ជួយពលរដ្ឋរបស់គ្នាទៅវិញទៅមក បានសរឲ្យ​ឃើញនូវសាមគ្គីភាពរបស់អាស៊ាន ក្នុងគ្រាដ៏លំបាកបំផុត។

អាស៊ាន​បាន​បង្ហាញសមត្ថភាពប្រតិកម្មយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ចំពោះជំងឺរាតត្បាតសកល ក៏ដូច​ជាសមត្ថភាព​តភ្ជាប់​គ្នាក្នុងការសម្របសម្រួលគោលនយោបាយ និងការធ្វើសកម្មភាពរវាង​បណ្ដា​ប្រទេស​ជាសមាជិក​។ អាស៊ានបានចេញសេចក្តីថ្លែងការណ៍ ស្ដីពីការឆ្លើយតបរួមរបស់អាស៊ានចំពោះជំងឺរាតត្បាត COVID – 19​ ព្រមទាំងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសំខាន់ៗ លើគ្រប់វិស័យ សំដៅធានាការសម្របសម្រួលគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនឹងនេះអាស៊ាន​ក៏បា​ន​រៀបចំ​កិច្ច​ប្រជុំ​ជាច្រើន​ជាមួយ​ប្រទេស​ដៃគូ​សន្ទនា​ ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ជួយឧបត្ថម្ភគ្នា ឆ្លើយតបនឹងជំងឺរាតត្បាត។ ឯកអគ្គរដ្ឋ​ទូត​ឆែក​ប្រចាំ​នៅវៀត​ណាមលោក Viteslav Grepl បានវាយតម្លៃ៖  
 
“ខ្ញុំគិតថា ​ប្រធានបទនៃឆ្នាំ អាស៊ាន ២០២០ គឺ ភាពស្អិតរមួត និងការឆ្លើយតប ត្រូវបានអនុវត្ត​ន៍​យ៉ាង​ល្អប្រសើរ​។ បណ្ដាប្រទេសជាសមាជិកអាស៊ានបានប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ប្រកបដោយ​ជោគជ័យ​ ក្រោមតួនាទីជាប្រធានអាស៊ានរបស់វៀតណាម។ ខ្ញុំជឿជាក់ថា សមាជិកអាស៊ាន នឹងកាន់​តែសាម​គ្គី​គ្នា​ថែមទៀត ហើយកិច្ចសហប្រតិបត្តិការរបស់អាស៊ាន នឹងកាន់តែទទួលបានជោគជ័យថែមទៀតផងដែរ“។
 
បន្តចូល​រួមវិភាគទាន ដើម្បីធានាការធ្វើសមាហរណកម្ម អភិវឌ្ឍន៍ និងវិបុលភាព ក្រោយពីជំងឺរាតត្បាត
 
ពិត​ណាស់ថា តាមរយៈជំងឺរាតត្បាតនេះ ការត្រិះរិះរបស់សហគមន៍ និងការ​ធ្វើសកម្មភាព​របស់​សហគមន៍​កាន់​តែ​បញ្ជា​ក់​នូវសារៈសំខាន់។ នេះគឺជាការទទួលខុសត្រូវរួម តួនាទីជាមជ្ឈ​ភាព​រប​ស់​អាស៊ា​ន​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ការធានាពិភពលោក និងតំបន់បន្តធ្វើសមាហរណកម្ម អភិវឌ្ឍន៍ប្រកបដោយចីរភាព នឹងរឹងមាំ​ថែម​ទៀត។
 
ក្នុងដំណាក់​កាលបច្ចុប្បន្ននេះ ក្រៅពីជំងឺរាតត្បាត អាស៊ានកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន។ នោះគឺជាការ​ផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើវិស័យសេដ្ឋកិច្ច នយោបាយ យុគសម័យឌីជីថល លទ្ធិប្រជាជននិយម ការគាំពារ​ ពិសេសការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច។ អាស៊ានគឺជា​តំបន់​ដែលមាន​ភាព​ប្រកួត​ប្រជែង​ដ៏ស្មុគ​ស្មាញបំផុត បានជាអាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ ដើម្បីទទួល​បាន​ជោគ​ជ័យ ដូចក្នុងដំណាក់កាល ៥០ ឆ្នាំកន្លងទៅ។  ឯកអគ្គរដ្ឋទូត ទីប្រឹក្សាជាន់ខ្ពស់​នៃលេខា​ធិការដ្ឋាន​អាស៊ាន​លោក​ស្រី Nguyen Nguyet Nga បានចាត់ទុកថា៖
 
“ខ្ញុំគិតថា​ អាស៊ានចាំបាច់ត្រូវអះអាងនូវអត្តសញ្ញាណអាស៊ាន។ នាបច្ចុប្បន្ននេះ យើងត្រូវក្លាយ​ទៅជា​សហគមន៍​តែមួយ ដែលត្រូវមានអត្តសញ្ញាណរួម ដែលក្នុងនោះមានការតភ្ជាប់គ្នា ជឿទុកចិត្ត​លើគ្នា​ទៅវិ​ញទៅមក​អំពីយុទ្ធសាស្ត្ររយៈពេលវែង។ អាស៊ានត្រូវបញ្ជាក់នូវតួនាទីជាមជ្ឈភាព​របស់​ខ្លួន​ក្នុង​ស្ថានភាព​ថ្មីផង​ដែរ​“។​
 
ក្នុងប្រវត្តិ​សាស្ត្រជាង ៥ ទសវត្សនៃការបង្កើតនិងអភិវឌ្ឍន៍ នោះ ក្រោយពីការលំបាកនិងបញ្ហាប្រឈមនីមួយៗ អាស៊ាន​កាន់តែមានភាពរឹងមាំជាងមុន។ បច្ចុប្បន្ននេះ គឺជាពេលវេលា ដែលអាស៊ា​ន​បន្តពង្រីក​ប្រពៃណី​ដ៏ថ្លៃថ្លា​នេះ ក៏ដូច​ជាបង្ហាញពីបេសកកម្មរបស់ខ្លួន ពោលគឺនាំអាស៊ានឆ្ពោះទៅដំណាក់​កាលបន្ត​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ