• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានលើកកំពស់តួនាទីដឹកនាំអាស៊ានរបស់វៀតណាម

នាថ្ងៃទី ១៥ ខែមករា នៅរដ្ឋធានីហ្សាកាតា  ប្រទេសឥណ្ឌូនេស៊ី គណៈកម្មាធិការនៃស្ថានបេសកកម្មប្រចាំនៅអាស៊ាន (CPR) បានបើកកិច្ចប្រជុំលើកទី ១ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ នៃប្រទេសព្រុយណេ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ប្រទេសឥណ្ឌូនេស៊ី គណៈកម្មាធិការនៃស្ថានបេសកកម្មប្រចាំនៅអាស៊ាន (CPR) បានបើកកិច្ចប្រជុំលើកទី ១ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ (រូបថត៖ VNA)


ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi បានអបអរសាទរចំពោះប្រទេស វៀតណាមដែលទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងលើកកំពស់ការដឹកនាំនិងការខិតខំប្រឹងប្រែងអស់ពីសមត្ថមភាពរបស់វៀតណាមក្នុងការដឹកនាំអាស៊ានទទួលបានគោលដៅ កសាងសហគមន៍អាស៊ាន ជាពិសេសក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត សកលកូវីដ១៩ ។

លោកអគ្គលេខាធិការ Dato Lim Jock Hoi ក៏បានសង្កត់ធ្ងន់ថាទន្ទឹមនឹងការបន្តជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាននោះ ភារកិច្ចស្នូលក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១ របស់ប៊្រុយណេដារូសាឡឹម គឺដើម្បីស្តារតំបន់ឡើងវិញតាមរយៈការអនុវត្តក្របខ័ណ្ឌនៃការស្តារអាស៊ានឡើងវិញលើគ្រប់ជ្រុងជ្រោយក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលថ្នាក់ដឹកនាំអាស៊ានបានអនុម័តកាលពីឆ្នាំ ២០២០ផងដែរ ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top