• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានបញ្ជាក់នូវការដោះស្រាយជម្លោះសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់ អន្តរជាតិ

រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០ចូលរួមកិច្ចប្រជុំ AMM ៥៤ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)


អង្គប្រជុំបន្តបញ្ជាក់នូវតម្រូវការឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្រប តាមគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុង នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ (AMM ៥៤) ដែលប្រព្រឹត្តទៅនា ពេលថ្មីៗនេះតាមប្រព័ន្ធវីដេអូ បានចេញសេចក្ដីប្រកាសរួម ក្នុងនោះក៏និយាយដល់ ស្ថានភាពសមុទ្រខាងកើត។ ក្នុងសេចក្ដីប្រកាសរួម រដ្ឋមន្រ្តីមួយចំនួនបានសម្ដែងការ ព្រួយបារម្ភចំពោះការកែប្រែដីធ្លី ក៏ដូចជាសកម្មភាពនិងឧប្បត្តិហេតុធ្ងន់ធ្ងរនានាក្នុង តំបន់ ដែលបង្កឡើងការខូចខាតដល់បរិស្ថានសមុទ្រ បណ្ដាលឲ្យរិចរិលជំនឿទុកចិត្ត ធ្វើឲ្យស្ថានភាពតានតឹងកើនឡើង ហើយអាចបំផ្លាញសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុង តំបន់ផងដែរ។

អង្គប្រជុំបានបញ្ជាក់ជាថ្មីម្ដងទៀតនូវភាពចាំបាច់ នៃការបង្កើនជំនឿជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក រក្សាការអត់ធ្មត់ ជៀសវាងសកម្មភាពដែលអាចបណ្ដាល ឲ្យជម្លោះស្មុគស្មាញឬកើនឡើងថែមទៀត ហើយប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព។ អង្គប្រជុំបន្តបញ្ជាក់នូវតម្រូវការឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្រប តាមគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុង នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top