09/07/2020 15:06 GMT+7 Email Print Like 0

អាស៊ាននៃដៃគូជំរុញការកសាងទំនុកចិត្ត បង្កើតសណ្ដាប់ធ្នាប់តំបន់ដោយឈរលើច្បាប់


 លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh ធ្វើជាអធិបតីនៅសន្និសីទ ASPC។ (រូបថត៖ baoquocte.vn)
 

ជំរុញ​ទំនុកចិត្ត បង្កើនកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនា ធានាសន្តិ សុខតំបន់ និង​បង្កើត​ឡើង​សណ្ដាប់​ធ្នាប់​មួយ​ដោយ ឈរលើច្បាប់នោះ គឺជា មតិរបស់តំណាងជាច្រើន​ដែល​ចូល​រួម​សន្និសីទ​គោល​នយោបាយ​សន្តិសុខ​វេទិកា​តំបន់អាស៊ាន (ASPC) ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូនា ព្រឹកថ្ងៃទី៨ កក្កដា។
 
ព្រឹត្តិការណ៍នេះ​ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋ​មន្រ្តី​ក្រសួង​ការពារ ប្រទេសនិងជាប្រធានក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន បូក(ADSOM+) របស់​វៀត​ណាម​ ព្រមទាំងការចូលរួមរបស់តំណាងនៃប្រទេសអាស៊ាននិង ប្រទេសដៃគូចំនួន២៦ផ្សេងទៀត។
 
ថ្លែង​មតិបើកសន្និសីទ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានអះអាងថា ជម្ងឺ Covid-19 មិន​ត្រឹម​តែ​ជាបញ្ហាសុខាភិបាល សង្គម សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាពាក់ព័ន្ធដល់ការពារជាតិ សន្តិសុខនិង សុវត្ថិភាព​នៃប្រទេសរៀងៗខ្លួនទៀតផង។ ក្រៅពីការបង្ការនិងប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាតនេះ លោកឧត្តមសេនីយ៍​ឯកបម្រុង Nguyen Chi Vinh ក៏បានចាត់ទុកថា៖
 
“បញ្ហាប្រឈមខាងស​ន្តិសុខទាំងប្រពៃណីផងទាំងក្រៅប្រពៃណីផង នៅតែមិនទាន់បាត់ទៅនោះឡើយ ហើយចំណុច​ក្ដៅគគុកនានានៅតែគង វង្ស ដែលបណ្ដាលឡើង​ការព្រួយ​បារម្ភនៅតំបន់​ជាច្រើន​លើពិភព​លោក​។ នៅក្នុងតំបន់យើងក៏មានបញ្ហាប្រឈមជាច្រើនអញ្ចឹងដែរ ដូចជាបញ្ហាសន្តិ សុខអ៊ីនធឺណែត បញ្ហា​នុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ បញ្ហាភេរវកម្ម បញ្ហាសន្តិ សុខសមុទ្រ ជាពិសេសគឺសមុទ្រខាងកើត”។
 
នៅចំពោះមុខ​បញ្ហាប្រឈមទាំងនោះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានអះអាងថា ត្រូវការមាន​កិច្ចសហប្រតិបត្តិការយ៉ាង ទូលំទូលាយក្នុងការកសាងទំនុកចិត្ត សម្ដែងសុឆន្ទៈ ដើម្បីដោះស្រាយ​បញ្ហា​ សន្តិសុខទាំងអស់ក្នុងតំបន់ដោយឈរលើច្បាប់អន្តរជាតិតាមរយៈសន្តិវិធី ជាមួយ​នឹង​ស្មារតី​សុឆន្ទៈដើម្បីផលប្រយោជន៍របស់ប្រទេសខ្លួន ក៏ដូចជា ប្រទេសដទៃទៀតក្នុងតំបន់និងលើពិភពលោក”។
 
ថ្លែង​នៅសន្និសីទនេះដែរ លោក Nishida Yasunori អនុរដ្ឋមន្រ្តីការពារ ជាតិជប៉ុនបានសង្កត់ធ្ងន់ថា ប្រទេស​នេះ​គាំទ្រចំ​ពោះគោលជំហររបស់ ប្រទេសអាស៊ាននានា ជាពិសេសគឺសេចក្ដីថ្លែងការណ៍រួមនៅកិច្ចប្រជុំកំពូល អាស៊ានលើក​ទី៣៦កាលពីចុងខែមិថុនាកន្លងទៅ នោះគឺដោះស្រាយជម្លោះ ដោយសន្តិវិធី សមស្របនឹងច្បាប់​អន្តរជាតិ​ រួមទាំងអនុសញ្ញាអង្គកា​រសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។
 
ចំណែកឯខ្លួនវិញ តំណាងសហភាពអឺរ៉ុបក៏បានអះអាងថា រាល់សកម្ម ភាពដោយ​ឯកតោភាគី​នឹង​ត្រឹម​តែធ្វើ​ឲ្យភាព​តាន​តឹងកើនឡើង ក៏ដូចជា គំរាមកំហែងដល់សន្តិភាព សុវត្ថិភាពនិងសន្តិសុខ​ក្នុងតំបន់​តែប៉ុណ្ណោះ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ