អាស៊ាននិងទំនាក់ទំនងរវាងចិន-អាមេរិក៖បម្រែបម្រួលថ្មីនិងផល ប៉ះពាល់ទៅលើតំបន់។ នេះជាប្រធានបទនៃសិក្ខាសាលាអន្តរជាតិ ដោយក្រសួងការបរទេសវៀតណាម រួមសហការជាមួយវិទ្យាស្ថាន Adenauer Stiftung (KAS) រៀបចំឡើងនាថ្ងៃទី១០ខែមិនា នៅទីក្រុងហាណូយ។ សិក្ខាសាលានេះបានប្រមូលផ្តុំ ពិភាក្សានិងវិភាគទៅលើបម្រែបម្រួល នាពេលថ្មីៗនេះក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក តាមនោះនាំចេញការពិនិត្យក៏ដូចជាការព្យាកណ៍ ស្តីពីទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងនេះនាពេលអនាគត។
ទិដ្ឋភាពនៃសិក្ខាសាលា
តំណាងចូលរួមនានាបានពិភាក្សា លើខ្លឹមសារចំនួន៤ ដែលក្នុងនោះមាន បម្រែបម្រួលថ្មីក្នុងទំនាក់ទំនង រវាងចិននិងអាមេរិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផលប៉ះពាល់នៃទំនាក់ទំនងចិន-អាមេរិកទៅលើបរិយាកាសសន្តិសុខតំបន់ជាដើម។ យោងតាមបណ្ឌិត Le Hong Hiep វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ របស់សឹង្ហបុរីបានចាត់ទុកថា បញ្ហាត្រូវបានចោទឡើង គឺអាស៊ានត្រូវបន្តរក្សានិងពង្រីកល្អ តួនាទីជាមជ្ឈមណ្ឌលរបស់ខ្លួន នៅក្នុងរចនាសម្ព័ន្ធតំបន់។ ទាក់ទិនដល់បញ្ហានេះតាមសាស្ត្រាចារ្យ Carlyle A.Thayer ថាដើម្បីបង្កើនថែមទៀតនូវតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់ អាស៊ានត្រូវរួមសហការ ជាមួយភាគីទាក់ទិននានានៅសមុទ្រខាងកើត ជម្រុញគោលគំនិតតម្លាភាពដែនសមុទ្រ បន្តអនុវត្តនូវសេចក្តីថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅចុះហត្ថលេខាលើក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) រួមទាំងបង្កើនកិច្ច សហប្រតិបត្តិការ ស្តីពីកិច្ចការពារបរិស្ថាន ជំនះពុះពារគ្រោះធម្មជាតិនិងទប់ទល់ បម្រែបម្រួលអាកាសធាតុ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម