• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកស្នើឲ្យរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងនៃក្រុមប្រទេសទាំង៤ Quad

កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅក្រោយពីកិច្ចប្រជុំកំពូលលើកដំបូងនៃក្រុម Quad ដែល បានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីខែមីនាឆ្នាំ២០២១។

ថ្នាក់ដឹកនាំក្រុម Quad គ្រោងនឹងជួបប្រជុំដោយផ្ទាល់នៅខែកញ្ញា។ (រូបថត៖ PTI)


នៅថ្ងៃទី១៨ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មាន Kyodo (ជប៉ុន) បានដកស្រង់ប្រភពព័ត៌មានការទូតឲ្យដឹងថា រដ្ឋអំណាចប្រធានាធិបតីអាមេរិក Joe Biden បានស្នើ ឲ្យរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងនៃក្រុម “ប្រទេសទាំង៤” Quad រួមមាន អាមេរិក អូស្ត្រាលី ជប៉ុននិងឥណ្ឌា នៅរដ្ឋធានីវ៉ាស៊ីនតោណនៅចុងខែកញ្ញាខាងមុខ។ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅក្រោយពីកិច្ចប្រជុំកំពូលលើកដំបូងនៃក្រុម Quad ដែល បានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីខែមីនាឆ្នាំ២០២១។ កិច្ចប្រជុំខាងមុខនឹងពង្រឹង សាមគ្គីភាពរបស់ប្រទេសទាំង៤ក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top