27/01/2019 11:18 GMT+7 Email Print Like 0

អាមេរិកសម្រេចបានកិច្ចព្រមព្រៀងមួយសំដៅបើករដ្ឋាភិបាលឡើងវិញ


 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថតៈ Getty)

 នាថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៩ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើ សេចក្តី​ព្រាង​ច្បាប់ស្តី​ពីជំនួយថវិកាសម្រាប់រដ្ឋាភិបាលដំណើរការសកម្មភាពជាបណ្តោះអាសន្ន ក្នុងរយៈពេលបីស​ប្តាហ៍។ តាម​នោះ បញ្ចប់នូវស្ថានភាពដែលរដ្ឋាភិបាលមួយផ្នែក​ត្រូវ  “បង្កក” អស់រយៈពេលជាងមួយខែកន្លងទៅ។
​ 
មុននេះ ក្នុងថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក  Trump និងគណបក្សប្រជាធិបតេយ្យ បាន​សម្រេចនូវកិច្ចព្រមព្រៀងស្របច្បាប់មួ​យ ដែលមិនរាប់​បញ្ចូលថវិកា​ដើម្បី​សាង​សង់​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង ម៉ិកស៊ិកឡើយ។ យ៉ាងណាមិញ សេច​ក្តីព្រាងច្បាប់នេះបានកំណត់រយៈពេល ៣ សប្តាហ៍​ ពោលគឺ ដល់ថ្ងៃ​ទី ១៥ ​ខែកុ​ម្ភៈ សម្រាប់សមាជិកសភានិងសេត​វិមានធ្វើការពិភាក្សាអំពីសន្តិ​សុខព្រំដែន។
​ 
សូម​គូសបញ្ជាក់ថា នាប៉ុន្មានថ្ងៃកន្លងទៅនេះ ការខ្វែងគំនិតអំពីខ្ទង់ថវិកាចំនួន ៥,៧ ពាន់​លាន​ដុល្លារ​អាមេរិក​ សម្រាប់ការកសាងជញ្ជាំង​ព្រំដែនជាមួយម៉ិកស៊ិកគឺជាហេតុ ​ផលដែល​គណបក្ស​ប្រជាធិបតេយ្យនិង​គណបក្ស​សាធារណរដ្ឋមិនអាចយ​ល់ស្រប លើថវិការដ្ឋាភិបាលសម្រាប់​ឆ្នាំសារពើពន្ធ ២០១​៩ បណ្តាល​ឲ្យរដ្ឋាភិបាល​អាមេរិកត្រូវ​បិទទ្វារមួយផ្នែក ចាប់តាំងពី​ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០១៨​។ ការបិទរដ្ឋាភិបាលមួ​យផ្នែក​នេះគឺ​វែងបំផុត​នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយបានប៉ះពាល់ដល់ភ្នាក់ងា​រសហព័ន្ធ ១/៤ ​ដែលមាន​និយោជិតសហព័ន្ធប្រហែល ​៨០ម៉ឺននាក់ត្រូវឈប់ពី​ការងារ ឬធ្វើការងារដែល​មិនមាន​ប្រាក់​បៀរវត្ស​ផង​ដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ