• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ រូប


អាមេរិកបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ រូប

នាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៧ រដ្ឋអំណាចនៃប្រធានាធិបតីអាមេរិក លោក Donald Trump បានបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ រូបដែលកំពុងធ្វើការនៅស្ថាន ទូតគុយបាប្រចាំនៅវ៉ាស៊ីនតោន។ កាយវិការនេះប្រព្រឹត្តទៅបន្ទាប់ពីក្រសួងការបរទេស អាមេរិកកោះហៅរាល់បុគ្គលិកការទូតនៃស្ថានទូតអាមេរិកប្រចាំនៅ La Habana បន្ទាប់ពីកើតមានឡើងរឿងហេតុសុខាភិបាលចំពោះអ្នកការទូតអាមេរិកចំនួន ២០ រូប។ ក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹងថា៖ សេចក្តីសម្រេចពោលខាងលើត្រូវបាន​នាំចេញបន្ទាប់ពីរាល់រឿងហេតុ ដែលអាមេរិកចាត់ទុកជា «ការវាយប្រហារដោយរលកវិទ្យុ» ដែលជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើសុខភាពរបស់កម្មាភិបាលបុគ្គលិកការទូតអាមេរិកចំនួន ២០ នាក់ប្រចាំនៅគុយបា។ សេចក្តីសម្រេចនេះក៏ធានាសមភាពក្នុងសកម្មភាពការទូតផងដែរ។ ខណៈពេលនោះ មន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះមួយរូបបានឲ្យដឹងថា៖ បណ្ដាអ្នកការទូតគុយបាទាំងនេះមានរយៈពេល ០៧ ថ្ងៃ ចាកចេញពីសហរដ្ឋអាមេរិក។ នាថ្ងៃដដែលរដ្ឋមន្ត្រីការ បរទេសគុយបា លោក Bruno Rodriguez បានប្រឆាំងជំទាស់យ៉ាងខ្លាំងសេចក្តីសម្រេច ខុសឆ្គងនិងមានចរិតលក្ខណៈនយោបាយរបស់ក្រសួងការបរទេសអាមេរិក៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ដោយប្រព្រឹត្តយ៉ាងរស់រវើកក្នុងរយៈពេលបីថ្ងៃ ទីវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ឆ្នាំ២០២៦ បានបញ្ចប់នៅយប់ថ្ងៃទី២៨ ខែមិថុនា នៅសង្កាត់ផានរ៉ាង ខេត្តខាញ់ហ័រ ដោយបញ្ចប់ជួរសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍វិសេសវិសាល របស់ជនជាតិចាមមកពីខេត្ត និងទីក្រុងចំនួន៧នៅទូទាំងប្រទេស។

Top