02/05/2019 10:27 GMT+7 Email Print Like 0

អាមេរិកត្រៀមខ្លួនជាស្រេចបន្តការចរចាជាមួយ ស.ប.បកូរ៉េ


 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

 ទីភ្នាក់ងារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) ថាទីក្រុង​ព្យុងយ៉ាង​មាន​គោល​បំណង​ថាទីក្រុង​វ៉ាស៊ីន​តោន​នឹង​ជ្រើស​តាំងប្រធានក្រុមចរចាស្ដីពីការលុបបំបាត់នុយ​គ្លេអ៊ែរ​ ជំនួសរដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក  Pompeo​។
 
នាថ្ងៃទី៣០​ ខែមេសា ឆ្នាំ​២០១៩ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាង​ថាទីក្រុងវ៉ាស៊ីន​តោន​នៅតែត្រៀម​ខ្លួនជាស្រេចចូលរួមរាល់ការចរចា​ ស្ដីពីការលំបំបាត់នុយគ្លេអ៊ែរជាមួយ ​ស.ប.ប កូរ៉េ។​
 
សេចក្តី​ប្រកាសនេះបានធ្វើឡើង ក្រោយពីអនុរដ្ឋមន្ត្រីការបរទេស ស.ប.ប កូរ៉េ Choe Son-hui បានព្រមាន​ថាសហរដ្ឋ​អាមេរិក​នឹងប្រឈមនឹងផលវិបាកនានា រហូតដល់ចុងឆ្នាំនេះ។ ទីក្រុងវ៉ាស៊ីនតោនមិនបាន​ប្រកាស​គោល​ជំហរថ្មី​អំពីការចរចាលុបបំបាត់នុយក្លេ​អ៊ែរ​ឡើយ។
 
ជាកិច្ចឆ្លើយ​តប លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្តែង​ការ​មិន​ព្រួយ​បារម្ភ​អំពីពាក្យ​សំដីពោល​ខាងលើឡើយ​ ព្រមទាំងចាត់ទុក​ថា មានវិធីទាក់​ទងផ្ទាល់​ជាមួយ​ការពិត​ជាក់ស្ដែង​ចំពោះបញ្ហ​លុបបំ​បាត់​នុយគ្លេអ៊ែរ​គឺ ចាប់ផ្ដើមជាមួយការបោះបង់ការគំរាមកំហែងទាំងនេះផងដែរ។
 ​
យោង​តាមទីភ្នាក់ងារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) ថាទីក្រុងព្យុង​យ៉ាងមាន​គោលបំណង​ថាទីក្រុង​វ៉ាស៊ីនតោន​នឹង​ជ្រើសតាំងប្រធានក្រុមចរចាស្ដីពីការ​លុបបំបាត់​នុយគ្លេអ៊ែរជំនួស​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​  Pompeo ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ