15/07/2020 15:16 GMT+7 Email Print Like 0

អាមេរិកច្រានចោលការទាមទារអធិបតេយ្យភាពដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត


នាវាដឹកយន្តហោះរបស់អាមេរិកនៅសមុទ្រខាងកើត។ (រូបថត៖ CNN)
 

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ១៣ កក្កដា បានចេញសេចក្ដី ប្រកាសដោយច្រានចោលការទាមទារអធិបតេយ្យភាពដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។ 
 
សេចក្ដីប្រកាសនេះបានសង្កត់ធ្ងន់ថា រាល់ការ ទាមទាររបស់ចិនចំពោះប្រភពធនធាននៃសមុទ្រខាងកើតសឹងតែទាំងស្រុងក៏ដូចជាអំពើសម្លុតរបស់ប្រទេសនេះ សំដៅគ្រប់គ្រងប្រភពធនធាននោះ គឺ ជាអំពើខុសច្បាប់យ៉ាងពេញទំហឹង។
 
អាមេរិកបានចាត់ទុកថា ប៉េកាំងបានប្រើប្រាស់វិធានការគំរាមកំហែង ក្នុងគោលដៅរារាំងសិទ្ធិអធិបតេយ្យភាពនៅសមុទ្រខាងកើតរបស់ប្រទេសឆ្នេរសមុទ្រនានានៅអាស៊ីអាគ្នេយ៍ ចាប់បង្ខំឲ្យពួកគេត្រូវចាកចេញពីប្រភព ធនធាននៅតំបន់នាយសមុទ្រដើម្បីត្រួតត្រាដោយឯកតោភាគី ហើយជំនួស ច្បាប់អន្តរជាតិដោយគំនិត “យុត្តិធម៌ចំណុះទៅលើអ្នកខ្លាំង”។ ក្រសួងការបរទេស អាមេរិកបានសង្កត់ធ្ងន់ថា ចិនមិនមានមូលដ្ឋានគតិយុត្តអ្វីសោះដើម្បីអនុវត្ត ការទាមទារអធិបតេយ្យភាពដោយឯកតោភាគីរបស់ខ្លួនក្នុងតំបន់ឡើយ ហើយដូចដែលអាមេរិកបានប្រកាសកាលពីមុននេះ ក៏ដូចជាដូចដែលបាន កំណត់យ៉ាងល្អិតល្អន់ក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២ថា សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលគឺ ជាសាលក្រមចុងក្រោយហើយមានលក្ខណៈចាប់បង្ខំខាងគតិយុត្ត ចំពោះភាគីទាំងពីរ។
 
ក្រសួងការបរទេសអាមេរិកបានច្រានចោលការទាមទារអធិបតេយ្យ ភាពទាំងអស់របស់ចិនចំពោះតំបន់ទឹកនៅជុំវិញតំបន់ Tu Chinh (Vanguard Bank) របស់វៀតណាម ក៏ដូចជាការទាមទារទាំងអស់ចំពោះតំបន់ទឹកនៅ ក្រៅពីដែនសមុទ្រ១២ម៉ាយ គិតពីកោះនានាដែលប៉េកាំងបានប្រកាសអធិប តេយ្យភាពនៅប្រជុំកោះ Truong Sa ផងដែរ។ សេចក្ដីប្រកាសរបស់អាមេរិក បានលើកច្បាស់ថា សកម្មភាពទាំងអស់របស់ចិន ក្នុងគោលដៅរារាំងការនេ សាទនិងការរុករកប្រេងឧស្ម័នរបស់ប្រទេសផ្សេងៗនៅក្នុងតំបន់សមុទ្រនេះ សុទ្ធតែជាអំពើខុសច្បាប់។ សេចក្ដីប្រកាសនេះបានសង្កត់ធ្ងន់ថា ពិភព លោកនឹងមិនអនុញ្ញាតឲ្យចិនប្រែក្លាយសមុទ្រខាងកើតទៅជាចក្រភពលើ សមុទ្ររបស់ខ្លួននោះឡើយ ព្រមទាំងអះអាងដែរថា អាមេរិករួមជាមួយ សម្ព័ន្ធមិត្តនិងដៃគូនានានៅអាស៊ីអាគ្នេយ៍នឹងការពារសិទ្ធិអធិបតេយ្យភាព របស់ខ្លួនចំពោះប្រភពធនធាននៅនាយសមុទ្រតាមវិធីដ៏សមស្របនឹងសិទ្ធិនិងកាតព្វកិច្ចរបស់បណ្ដាប្រទេសដែលត្រូវបានចែងក្នុងច្បាប់អន្តរជាតិផងដែរ។

អាមេរិកក៏បានប្រកាសថា នឹងរួមជាមួយសហគមន៍អន្តរជាតិការពារ សេរីភាពនាវាចរណ៍ គោរពអធិបតេយ្យភាពក៏ដូចជាប្រឆាំងជំទាស់នឹងការ ដាក់បង្ខំគំនិត “យុត្តិធម៌ចំណុះទៅលើអ្នកខ្លាំង” នៅសមុទ្រខាងកើតនិងក្នុងតំបន់ ទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ