• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកគោរពនិងមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រសួងការបរទេស វៀតណាម ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានទទួលជួបជាមួយឯក អគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel Kritenbrink។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh (ខាងស្ដាំ) ទទួលជួបជាមួយ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel Kritenbrink

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៨ ព្រមទាំងស្នើអោយភាគីទាំងពីរបន្តសហប្រតិបតិ្តការគ្នាយ៉ាងស្អិត រមួតលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម សន្តិសុខការពារជាតិ និងក្នុងបញ្ហាអន្តរជាតិផ្សេងៗទៀត ដើម្បីឆ្ពោះទៅរកការរំលឹកខួបលើកទី២៥ទិវា ស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញនាឆ្នាំ២០២០។

ចំណែកឯឯកអគ្គរដ្ឋទូតលោក Daniel Kritenbrink វិញ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានារបស់វៀតណាម ដោយបានបន្តយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតបានអោយដឹងថា សហគ្រាសអាមេរិកយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម ហើយមានគោលបំណងចង់បន្តពង្រីកការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមក្នុងឆ្នាំ២០១៩។ លោកឯកអគ្គរដ្ឋទូតអះអាងថា វៀតណាមជាដៃគូសំខាន់ជួរមុខរបស់អាមេរិកនៅក្នុងតំបន់ ហើយអាមេរិកមានគោលបំណងចង់ជំរុញទំនាក់ទំនង ជាមួយវៀតណាមក៏ដូចជាអាស៊ានដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពដូចជា បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើបញ្ហានានាដូចជា កិច្ចសហប្រតិបតិ្តការនៅក្នុងអនុតំបន់ទន្លេមេគង្គ ការជំរុញសេរីភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត និងការអនុវត្តសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top