26/03/2021 10:00 GMT+7 Email Print Like 0

អាណត្តិ ២០១៦ - ២០២១៖ ប្រធានរដ្ឋមានសកម្មភាពកិច្ចការបរទេសជាច្រើនរួមចំណែកលើកកម្ពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាម

នាព្រឹកថ្ងៃទី ២៤ ខែមីនា ក្នុងឱកាសបើកសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញបង្ហាញរបាយការណ៍ការងាររបស់ប្រធានរដ្ឋសម្រាប់អាណត្តិ ២០១៦- ២០២១ នៅចំពោះមុខរដ្ឋសភានិងប្រជាជនទូទាំងប្រទេស។
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញបង្ហាញរបាយការណ៍ការងាររបស់ប្រធានរដ្ឋ សម្រាប់អាណត្តិ ២០១៦-២០២១  (រូបថតៈ VGP/Nhat Bac)


រាយការណ៍ជូនរដ្ឋសភាអំពីលក្ខណៈសំខាន់ៗ ក្នុងការងាររបស់ប្រធានរដ្ឋនៃអាណត្តិកន្លងមក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា ប្រធានរដ្ឋមានសកម្មភាពកិច្ចការបរទេសសំខាន់ៗ ជាច្រើន រក្សាអធិបតេយ្យភាពរបស់ប្រទេសជាតិ ជាពិសេសលើកកម្ពស់នូវឋានៈនិងកិត្យានុភាពរបស់វៀត ណាម ក្នុងតំបន់និងនៅលើពិភពលោកផងដែរ។

“ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃឆ្នាំ APEC ២០១៧ លោកប្រធានរដ្ឋ បានដឹកនាំកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីសំណាក់ប្រមុខដឹកនាំជាច្រើននៃប្រទេសនានា ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមិត្តភក្តិអន្តរជាតិ។ ក្នុងបរិបទដែលជំងឺរាតត្បាត កូវីដ ១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញ ប៉ុន្តែលោកប្រធានរដ្ឋមានសកម្មភាពកិច្ចការបរទេសម្ចាស់ការនិងសមស្របដូចជា៖ ធ្វើសុន្ទរកថាថតជាវីដេអូមុន នៅឯកិច្ចប្រជុំអន្តរជាតិសំខាន់ៗជាច្រើន ជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសធំៗ ប្រទេសជិតខាងនិងប្រទេសមួយចំនួនដែលមានទំនាក់ទំនងមិត្តភាពពិសេសជាមួយវៀតណាម រួមចំណែកដល់ការពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសដទៃទៀត។ ទន្ទឹមនឹងនោះបញ្ជាក់ ថា វៀតណាមបន្តចូលរួមវិភាគទានវិជ្ជមាននិងមានការទទួលខុសត្រូវចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ”។ នេះបើ យោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។

ទិដ្ឋភាពនៃសម័យប្រជុំលើកទី ១១ រដ្ឋសភា នីតិកាលទី ១៤ (រូបថត៖ VGP/Nhat Bac)

មេរៀនបទពិសោធន៍ដែលត្រូវបានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បញ្ជាក់អះអាងគឺ បន្តពង្រីកការអភិវឌ្ឍនិងបង្កើនទំនាក់ទំនងការបរទេសជាមួយប្រទេសនានាលើទូទាំងពិភពលោក ដើម្បីបង្កើតការជឿទុកចិត្តខាងនយោបាយ ឲ្យមានស្ថេរភាពនិងនិរន្តរភាពជាមួយដៃគូបរទេស។ លើសពីនេះទៅទៀត ជំរុញទំនាក់ទំនងកិច្ចការបរទេសឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ