30/03/2021 15:15 GMT+7 Email Print Like 0

អាណត្តិជោគជ័យមួយរបស់ប្រធានរដ្ឋនិងរដ្ឋាភិបាល

នាថ្ងៃទី២៩ មីនា នៅពេលពិភាក្សាអំពីរបាយការណ៍ការងារក្នុងអាណត្តិ២០១៦-២០២០របស់ប្រធានរដ្ឋ និងរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី១១ រដ្ឋសភា នីតិកាលទី១៤នោះ បណ្ដាតំណាងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ទំនួល ខុសត្រូវរបស់ប្រធានរដ្ឋ និងរដ្ឋាភិបាលក្នុងការប្រតិបត្តិនិងអភិវឌ្ឍប្រទេសជាតិ។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំពិភាក្សាអំពីរបាយការណ៍ការងារអាណត្តិ២០១៦-២០២០របស់ប្រធានរដ្ឋនិងរដ្ឋាភិបាល។ (រូបថត៖ baoquocte.vn)



លោក Ngo Duy Hieu សមាជិកសភានៃទីក្រុងហាណូយចាត់ទុកថា លោកប្រធានរដ្ឋ បានបង្ហាញយ៉ាងល្អបំផុតនូវតួនាទីជាប្រមុខរដ្ឋ ដែលតំណាងឲ្យរដ្ឋក្នុងកិច្ចការផ្ទៃក្នុង កិច្ចការបរទេស ព្រមទាំងជានិមិត្តរូបនៃជំនឿជឿជាក់និងសាមគ្គីភាពជាតិទាំងមូលផង ដែរ។ ចំណែកឯលោក Vu Tien Loc សមាជិកសភានៃខេត្ត Thai Binh បានវាយតម្លៃថា៖

“ក្នុងអាណត្តិកន្លងទៅ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់បក្សនិងរដ្ឋ បានជំរុញយ៉ាងខ្លាំងក្លានូវការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយ ឥតឈប់ឈរ គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង។ នោះគឺជាការប្រយុទ្ធ ដោយមានលក្ខណៈស្លាប់រស់របស់បក្ស ដែលបង្កើតឡើងកម្លាំងចលករថ្មីដល់បុព្វហេតុអភិវឌ្ឍប្រទេសជាតិ។ អាណត្តិនេះក៏មានសញ្ញាសម្គាល់ជាច្រើនក្នុងកិច្ចការបរទេស ការធ្វើសមាហរណកម្មអន្តរជាតិ ដែលបានបង្ហាញពីឫទ្ធានុភាព ឆន្ទៈនិងការប្ដេជ្ញាចិត្ត នយោបាយរបស់វៀតណាមក្នុងការក្ដាប់ជាប់នូវនិន្នាការនានារបស់សម័យកាលបច្ចុប្បន្ន គៀងគរបាននូវប្រភពធនធានអន្តរជាតិសម្រាប់បុព្វហេតុអភិវឌ្ឍប្រទេសជាតិ។ វៀត ណាមបានពង្រីកការធ្វើសមាហរណកម្មឲ្យកាន់តែទូលំទូលាយផង ព្រមទាំងរក្សារឹងមាំ នូវអធិបតេយ្យភាពជាតិទៀតផង”។

វាយតម្លៃចំពោះជោគជ័យរបស់រដ្ឋាភិបាល បណ្ដាតំណាងចាត់ទុកថា រដ្ឋាភិបាល មានជោគជ័យជាច្រើន ប៉ុន្តែ ជោគជ័យមួយដែលមានលក្ខណៈអព្ភូតហេតុ ជាការប្ដុំមកនៃរដ្ឋាភិបាលមួយដ៏ស្វាហាប់ ច្នៃប្រឌិតនិងខ្លាំងក្លា នោះគឺអព្ភូតហេតុប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩។ លោក Le Thanh Van សមាជិកសភានៃខេត្ត Ca Mau លើកមតិថា៖ 

“មេរៀនអំពីភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់បំផុត តាមរយៈការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩។
រដ្ឋាភិបាល ជាពិសេសគឺលោកនាយក រដ្ឋមន្រ្តី បានបញ្ជាដឹកនាំឲ្យប្រព័ន្ធនយោបាយទាំងមូលចូលរួមជាភ្លាមមួយរំពិច។ ក្នុង បរិបទដែលពិភពលោកមានការស្ទាក់ស្ទើរនឹងកូវិដ ១៩ វៀតណាមបានដាក់ចេញ រូបមន្តព្យាបាលដោយមានប្រសិទ្ធភាព និងវិធីបង្ការទប់ស្កាត់ជម្ងឺដ៏ពិសេស ហើយនា សព្វថ្ងៃ យើងកំពុងទន្ទឹងរង់ចាំវ៉ាក់សាំងក្នុងរយៈពេលប៉ុន្មានខែខាងមុខ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ