17/07/2019 12:35 GMT+7 Email Print Like 0

អាកាសចរណ៍វៀតណាមដឹកជញ្ជូនអ្នកដំណើរជាង ៣៨,៥ លាននាក់


 អាកាសចរណ៍វៀតណាមដឹកជញ្ជូនអ្នកដំណើរជាង ៣៨,៥ លាននាក់ (រូបថត៖ vnanet.vn)
 

 បរិមាណ​អ្នកធ្វើដំណើរតាមរយៈអាកាសយានដ្ឋានរបស់វៀតណាមទទួលបាន ៥៦,៨ លាននាក់ កើន ៨,៤% បើ​ប្រៀប​​ធៀ​ប​ទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
 
នាយកដ្ឋាន​អាកាសចរណ៍វៀតណាមទើបនឹងបានឲ្យដឹងថា៖ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ទីផ្សា​រដឹ​កជញ្ជូន​អ្នកដំណើរ​នៅតែបន្ត​កើនឡើង ប៉ុន្តែអត្រាកំណើនបានថយចុះបើធៀបនឹង​រយៈពេលដូចគ្នាពីឆ្នាំទៅមិ​ញ។ ជាក់​ស្ដែង​ ការដឹក​ជញ្ជូនអ្នកដំណើរបានកើន ៩,៤% បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ​ ដោយ​ទទួ​ល​​បាន​បរិមាណភ្ញៀវចំនួន ៣៨,​៥ លាននាក់។ បរិមាណអ្នក​ធ្វើដំណើរ​តាមរ​យៈអាកាស​យានដ្ឋាន​របស់​វៀត​ណាម ទទួលបាន ៥៦,៨ លាននាក់​ កើន ៨,៤% បើប្រៀប​ធៀបទៅនឹ​ងរ​យៈពេល​ដូច​គ្នាពីឆ្នាំ​ទៅមិញ។​ ក្រុម​ហ៊ុន​អាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្ន​កធ្វើដំណើរចំនួន ២៧ លាននាក់ កើន ៧​,៧% ។
 
យោងតាម​នាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ននេះ មានក្រុមហ៊ុន អាកាសចរណ៍​អន្តរ​ជាតិ​ចំនួន ៧២ អង្គភាពនិងក្រុមហ៊ុនអាកាសចរណ៍ជាតិចំនួន ៤ បានធ្វើអាជីវកម្ម​លើជើង​ហោះហើរ​អន្តរជាតិ​ចំនួ​ន ២០០។ ក្នុងឆមាសទី ១ ទីផ្សារសរុបទទួលបា​នភ្ញៀវជាង ២០ លាននាក់​៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ