អ.ស.ប. ចាប់ផ្តើមវង់ចរចារស្តីអំពីការហាមឃាត់អាវុធនុយក្លេអ៊ែរឡើងវិញ
អ.ស.ប. បានចាប់ផ្តើមវង់ចរចារស្តីអំពីការហាមឃាត់អាវុធនុយ ក្លេអ៊ែរឡើងវិញដែលគ្មានការចូលរួមរបស់ប្រទេសមួយចំនួន។ នេះគឺជាការខំប្រឹង ប្រែងមួយរបស់សហគមន៍អន្តរជាតិសំដៅទទួលបានសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ មួយដែលមានចរិតលក្ខណៈចាប់បង្ខំ។ នៅសម័យប្រជុំនាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧ បណ្ដាតំណាងបានប្រមូលផ្តុំពិភាក្សាអំពីបញ្ហានេះ ដែលផ្អែកទៅលើ ឯកសាររបស់ឯកអគ្គរដ្ឋទូត Costa Rica ប្រចាំនៅ អ.ស.ប. លោកស្រី Elayne Whyte Gomez ប្រធានវង់ចរចារ ដែលបានប្រកាសនាខែឧសភា។ អង្គសន្និសីទ បានសម្តែងក្តីសង្ឃឹមថា៖ ពង្រាងសន្ធិសញ្ញាពេញលេញមួយនឹងត្រូវបាននាំ ចេញនាសម័យប្រជុំនាថ្ងៃទី ៧ កក្កដាខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម