07/07/2019 06:51 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិរវាងវៀតណាមនិងបារាំងអោយកាន់តែ​ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង


 ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh (ខាងឆ្វេង) និងឧត្តមនាវីទោលោក Hervé de Bonnaventure អនុប្រធាននៃអគ្គស្នងការទំនាក់ទំនងនិងយុទ្ធសាស្ត្របារាំង ចុះហត្ថលេខាលើលទ្ធផលនៃ​កិច្ចសន្ទនា​យុទ្ធសាស្ត្រនិងសហប្រតិបតិ្តការការពារជាតិវៀតណាម-បារាំងលើកទី១ (រូបថត៖ TTXVN)
 

ភាគីទាំងពីរបានឯកភាពថា នាពេល ខាងមុខនឹងផ្ដោតទៅលើការបំពេញមូលដ្ឋានគតិយុត្ត បង្កើន​កិច្ច​សហប្រតិ​បតិ្តការ ទ្វេភាគី បន្តគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាពហុភាគី ហើយជំរុញគម្រោង សហប្រតិ​បតិ្តការ​ក្នុង​វិស័យឧស្សាហកម្មការពារជាតិនិងជួញដូរឧបករណ៍ទៀត ផង។
 
ចាប់ពីថ្ងៃ​ទី១ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារ ជាតិវៀតណាម​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋ មន្រ្តីក្រសួងការពារជាតិ បានទៅ​បំពេញ​ទស្សន​កិច្ចការ​ងារ​នៅសាធារណៈរដ្ឋ បារាំង ព្រមទាំងចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រនិងសហប្រតិបតិ្តការការពារជាតិ វៀតណាម-​បារាំងលើកទី១។ នៅកិច្ចសន្ទនានេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានអះអាងថា វៀត​ណាម​ជានិច្ចកាលគាំទ្រចំពោះការខិតខំ ប្រឹងប្រែងដ៏សកម្មនិង​មានលក្ខណៈ​ស្ថាបនារបស់​ប្រទេស​ទាំង​ឡាយ​ ដែលក្នុង នោះមានបារាំង សំដៅរួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិ​បតិ្តការ​និង​ការ​អភិវឌ្ឍនៅក្នុងតំបន់ ព្រមទាំងជាស្ពានតភ្ជាប់គួរអោយជឿ ទុកចិត្តដើម្បី​អោយបារាំង​អភិវឌ្ឍន៍​ទំនាក់​ទំន​ង​ជាមួយ​ប្រទេសដទៃក្នុងតំបន់ ជា ពិសេសគឺបណ្ដាប្រទេសអាស៊ានផងដែរ។ ភាគីទាំងពីរបានឯកភាពថា នាពេល ខាង​មុខនឹងផ្ដោតទៅលើការបំពេញមូលដ្ឋានគតិយុត្ត បង្កើនកិច្ចសហប្រតិបតិ្តការ ទ្វេភាគី បន្តគាំទ្រ​គ្នាទៅ​វិញទៅមកនៅបណ្ដាវេទិកាពហុភាគី ហើយជំរុញគម្រោង សហប្រតិបតិ្តការក្នុង​វិស័យ​ឧស្សាហកម្ម​ការពារជាតិនិងជួញដូរឧបករណ៍ទៀត ផង។ ក្រៅពីនោះ ភាគីទាំងពីរ​បានពិភាក្សា​អំពីស្ថាន​ភាពនៅ​ក្នុងតំបន់និងលើ ពិភពលោកដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពថា រាល់ជម្លោះ និងការខ្វែង​​គំនិតចាំបាច់ត្រូវបានដោះស្រាយដោយសន្តិវិធីនិងច្បា​ប់អន្តរជាតិ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ