12/04/2019 12:31 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងសភាវៀតណាម និង សភាទាំងឡាយលើសកលលោក

លោកស្រីប្រធាន​រដ្ឋភា​ ង្វៀន ធីគីម​ង៉ឹន​ (Nguyen Thi Kim Ngan) និង គណៈ​ប្រតិភូ​ជាន់ខ្ពស់​​នៃ​រដ្ឋ​សភាវៀតណាម បាន​​អញ្ជើញ​ចូលរួម​​​​មហា​សន្និបាត​​សហភាព​​អន្តរសភា​ពិភពលោក​ (IPU) លើកទី១៤០ និង ​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​​ បំពេញ​​ទស្សនកិច្ច​ធ្វើការ​ជាមួយនឹង​សភា​អ៊ឺរ៉ុប​ (EP) បំពេញ​ទស្សនកិច្ច​ជាផ្លូវ​​ការ​នៅ​បារាំង និង ម៉ារ៉ុក​ បាន​ជំរុញ​ទំនាក់ទំនង​មិត្ត​ភាព​ សហប្រតិបត្តិការ​ រវាង​សភា​វៀតណាម​​ និង​ សភាទាំង​ឡាយ​លើ​សកល​លោក​។​

លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន​ ធីគីម​ង៉ឹន​ (Nguyen Thi Kim Ngan)​ ថ្លែង​សុន្ទកថា​នៅ​សម័យ​ប្រជុំ​ពេញ​អង្គ​ នៃ​មហាសន្និបាត​សហភាព​អន្តរសភា​ពិភពលោក​ (IPU) លើកទី១៤០ ។

តាម​រយៈបេសកជនពិសេស​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​  ក្រោម​​ប្រធាន​បទ​រួម​ “សភាជា​ខឿន​​សម្រាប់​ការ​កំណើន​សិក្សាអប់រំ ដើម្បី​សន្តិភាព​ សន្តិសុខ​ និង នីតិកម្ម​​” នា​ព្រឹកថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៩ នៅ​រដ្ឋធានី​ Doha, Qatar​ ​មហាសន្និបាត​សហភាពអន្តរសភា​ពិភព លោក (IPU) លើកទី១៤០​​​ បាន​ដំណើរការ​កិច្ច​ប្រជុំពេញ​អង្គ​។ លោក​ស្រី​​ប្រធាន​រដ្ឋភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) បាន​ថ្លែង​សុន្ទរកថា​នៅ​សម័យ​ប្រជុំ​នេះ​។​​

លោក​ស្រី​ប្រធាន​រដ្ឋសភា​ ចែក​រំលែក​អំ​ពី​​បទដ្ឋាន​​អភិវឌ្ឍន៍​ទឹកដី​ សមាហរណកម្ម​អន្តរជាតិ​ វៀតណាម​​តែង​ទុក​​អាទិភាព​អភិវឌ្ឍន៍​ ដើរ​ទន្ទឹមនឹ​ង​ភាព​រឹង​មាំ​ លើកកម្ពស់​ការសិក្សា​អប់រំ​ ជា​នយោបាយ​នាំមុខ​ រួម​ចំណែក​លើកកម្ពស់​​ប្រជា​បញ្ញា​ បង្កើត​ធន​ធាន​មនុស្ស​មាន​​កម្រិត​វិជ្ជាកម្ពស់​ ឆ្លើយ​តប​តម្រូវ​ការ​នៃ​សម័យកាល​​បច្ចេក​វិទ្យា​៤.០។​

 


 នា​ព្រឹកថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ លោក​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) បាន​អញ្ជើញ​ចូល​រួម​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សាប្រតិបត្តិ និង ថ្លែង​សុន្ទរកថា​ នា​សម័យ​ប្រជុំ​ពិភាក្សា​ពេញ​អង្គ ​នៃ​មហាសន្និបាត​សហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០ ​នៅ​រដ្ឋធានី​ Doha (កាតា)។ រូបថត៖ ត្រុង​ឌឹក​ - ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) និង​ គណៈ​ប្រតិភូ​​ជាន់​ខ្ពស់​ នៃ​រដ្ឋសភា​វៀតណាម​ បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​មហាសន្និបាត​សហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០។ រូបថត៖ រូបថត៖ ត្រុង​ឌឹក​ - ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan)​ ជួប​សវនាការ​នឹង​លោក​​អគ្គលេខាធិការ​​ IPU Martin Chungong។ រូបថត៖ ត្រុង​ឌឹក​ - ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


  លោក​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោក​ប្រធាន​​ IPU Gabriela Cuevas Barron។ រូបថត៖ ត្រុង​ឌឹក​ - ទីភ្នាក់ងារសារព័ត៌មានវៀត​ណាម​​


 លោក​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោក​ប្រធាន​រដ្ឋសភា​រដ្ឋ​​កាតា Ahmad bin Abdulla Al Mahmoud។ រូបថត៖ ត្រុង​ឌឹក​ - ​ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​


ខាងក្រៅ​​​មហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០ នៅ​រដ្ឋ​ធានី​​Doha (កាតា) នា​ព្រឹកថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៩ 
លោក​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោក​នាយករដ្ឋមន្រ្តី​កាតា Abdullah bin Nasser bin Khalifa Al Thani។ រូបថត៖​ ត្រុង​ឌឹក​/​ទីភ្នាក់​ងារសារ​ព័ត៌​​មាន​វៀតណាម



 ខាងក្រៅ​​​មហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០ នៅ​រដ្ឋ​ធានី​ Doha (កាតា​) នាព្រឹក​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៩។​
លោក​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​​សវនាការ​នឹង​លោក​ប្រធាន​ Duma ជាតិ​រុស្ស៊ី​ Vyacheslav Volodin។ រូបថតៈ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 ខាងក្រៅ​​មហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០ នៅ​រដ្ឋ​ធានី​ Doha (Qatar) នាព្រឹក​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៩។​
លោក​ស្រី​​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ ​​​ទទួល​ជួប​លោក​ស្រី Shen Yueyue​ អនុប្រធាន​គណៈ​កម្មការ​អចិន្រ្តៃយ៍នៃរដ្ឋសភាចិន​​។ ​រូបថតៈ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 ខាងក្រៅ​​មហាសន្និបាតសហភាពអន្តរសភាពិភព​លោក (IPU) លើកទី១៤០ នៅ​រដ្ឋ​ធានី​ Doha (កាតា​) នាព្រឹក​ថ្ងៃទី៨​ ខែ​មេសា ឆ្នាំ​២០១៩។​
លោក​ស្រី​​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោក​ប្រធាន​រដ្ឋសភាជាន់ទាប​ នៃ​សាធារណរដ្ឋ​​​កាហ្សាក់ស្ថាន Nurlan Nigmatulin។ រូបថត៖​ ត្រុង​ឌឹក-​​​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 ខាងក្រៅ​​មហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០ នៅ​រដ្ឋ​ធានី​ Doha (កាតា​) នាព្រឹក​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩។​
លោក​ស្រី​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោក​ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​​អ៊ីស្លាម​អ៊ីរ៉ង់ Ali Ardeshir Larijani។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 ខាងក្រៅ​​មហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០ នៅ​រដ្ឋ​ធានី​ Doha (​កាតា) នាព្រឹក​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩។​
លោក​ស្រី​​ប្រធាន​រដ្ឋ​សភា​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​ប្រធាន​រដ្ឋសភា​ស្រី​លង្ការ​ លោក Karu Jayasuriya។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

 

​​តាម​របាយការណ៍​​របស់​ធនាគារ​ពិភពលោក​ឆ្នាំ​២០១៨ មាន៧/១០​​ប្រព័ន្ធ​​សិក្សា​អប់រំ​លំដាប់​ថ្នាក់ ​ពិភពលោក​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ - ប៉ាស៊ី​ហ្វីក។ វៀតណាម​ ក៏បាន​វាយ​តម្លៃ​ជា​ប្រព័ន្ធ​សិក្សា​អប់រំ​មួយ​ ក្នុង​ចំណោម​ប្រព័ន្ធ​សិក្សា​អប់​រំ​ ដែល​ទទួល​ការ​អភិវឌ្ឍ​ដ៏​​ចំណាប់​អារម្មណ៍​។ ទន្ទឹម​នោះ បណ្តុះបណ្តាល​​វិជ្ជាជីវៈ​ក៏បាន​វៀតណាម​យក​ចិត្ត​ទុកដាក់​ សហការ​នឹង​សិក្សា​អប់រំ​​​សកល​ និង មហាវិទ្យាល័យ​​ ដើម្បី​បំពេញ​បន្ថែម​ធនធា​ន​​វិស្វករ​​វិទ្យាសាស្រ្ត​មូលដ្ឋាន​ បច្ចេកទេស​​​បច្ចេកវិទ្យា​។ រួម​ចំណែក​ចូល​សមិទ្ធផលនោះ​ រដ្ឋសភា​វៀត​ណាម​​បាន​អនុម័ត​​ និង កែ​ប្រែ​ច្រើន​ឯកសារ​ច្បាប់​សំខាន់​​ដូច​ជា ​រដ្ឋ​ធម្មនុញ្ញ​ ច្បាប់​សិក្សា​អប់រំ​​មហាវិទ្យា​ល័យ​ ច្បាប់​វិជ្ជា​ជីវៈ និង បង្កើន​ការ​ត្រួត​ពិនិត្យ​ ដើម្បី​លើកកម្ពស់​គុណភាព​​​ផ្លាស់​ប្តូរ​សិក្សា​អប់រំ​នៅ​វៀតណាម​ សព្វថ្ងៃ​កំពុង​ដំណើរការ​វិសោធនកម្ម​ច្បាប់​សិក្សាអប់​រំ ដើម្បី​គោល​ដៅ​កសាង​ខឿន​សិក្សា​អប់​រំ​រីកចម្រើន​គ្រប់​វិស័យ​ ទាំង​ចរិយា និង សមត្ថភាព​ សម្រប់​សីលធម៌ បញ្ញា​ កីឡា​ វិចិត្រសិល្បៈ​ និង ពង្រីក​ល្អប្រសើរ​បំផុត ​នូវ​សក្តានុពល​របស់​សិស្សានុសិស្ស​វៀតណាម​។​

ដើម្បី​បង្កើន​តួនាទី​ របស់​រដ្ឋ​សភា​ក្នុងការ​ជំរុញ​សិក្សា​អប់រំ​ ដើម្បី​សន្តិភាព​ សន្តិសុខ​ និង និតីកម្ម​ លោកស្រីប្រធាន​រដ្ឋសភា​ បានស្នើ​ដាក់ចេញ​ខ្លឹម​សារមួយ​​ចំនួន​។ មុន​បង្អស់​ សហគមន៍អន្តរជាតិ​ត្រូវ​បន្ត​ពង្រឹង​ពង្រីក​បរិស្ថាន​សន្តិភាព​ ស្ថិរភាព​សម្រាប់​ការ​អភិវឌ្ឍ​រឹងមាំ យកចិត្តទុកដាក់​លើសិក្សាអប់​រំ​គ្រប់​វិស័យ​ ជូន​ប្រជាជន​គ្រប់​គ្នា ដើម្បី​បង្ការ​ពន្លក​ជម្លោះ​ និង​ ជំរុញ​ក្រប​ខណ្ឌច្បាប់​អន្តរជាតិ​ សម្រាប់​​សហប្រតិបត្តិ​ការ​សិក្សា​អប់រំ​។ ជំរុញ​ខ្លាំង​សិក្សា​អប់រំ​វិជ្ជជីវៈ​ដើម្បី​លើកកម្ពស់​គុណភាព​ពលកម្ម​ បម្រើ​ការអភិវឌ្ឍសេដ្ឋកិច្ច​។ ជាមួយនឹង​នោះ ត្រូវ​ពង្រីក​តួនាទី​​នៃ​សភា តំណាង​រាស្រ្ត​ សុក្រិត​ក្រប​ខណ្ឌ​ច្បាប់​ក្នុង​ស្រុក កសាង​រដ្ឋ​និតីកម្ម​ ពិនិត្យអនុវត្ត​​ប្រតិបត្តិការ​ និង អនុម័ត​​ថវិការ​សមស្រប់​ សម្រាប់​កម្មវិធី​វិសោធនកម្ម ផ្លាស់​ប្តូរ​ថ្មី​សិក្សាអប់រំ​បណ្តុះបណ្តាល​ស្ថិរភាព​។​ ទន្ទឹម​នោះ ធានា​អនុវត្តយុត្តិធម៌ ​សមភាព​ រវាង​រាល់​វណ្ណៈ​ក្នុង​សង្គម​ មិនបែង​ចែក​ការប្រព្រឹត្ត​ ឬរើសអើង​​ ដើម្បី​ប្រជាជនគ្រប់​គ្នា​បាន​ខិត​ជិត​នឹង​ការសិក្សា​អប់រំ​។​

ជំរុញ​ទំនាក់​ទំនង​នឹង​សភា​អ៊ឺរ៉ុប

ដំណើរ​បំពេញទស្សនកិច្ច​ និង ធ្វើការ​ជាមួ​យ​សភា​អ៊ឺរ៉ុប​ របស់​លោក​ស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) លើកនេះ ដើម្បី​ផ្លាស់ប្តូរ​ស្តី​ពី​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​​សភា​ រវាង​រដ្ឋសភា​វៀតណាម​​ និង រដ្ឋសភា​ប្រទេសទាំង​ឡាយ​ ដែល​ជា​សមាជិក​នៃ​សហព័ន្ធ​អ៊ឺរ៉ុប​ សភា​អ៊ឺរ៉ុប​ ជំរុញ​ទំនាក់ទំនង​​អាស៊ាន​ និង សហព័ន្ធ​អ៊ឺរ៉ុប​ជាដើម​។ ដំណើរ​បំពេញ​ទស្សនកិច្ច​ក៏ដើម្បី​ផ្លាស់ប្តូរ​ស្តីពី​បញ្ហា​ទ្វេភាគី​ តំបន់ និង​ អន្តរជាតិ​ យក​ចិត្តទុកដាក់​រួម​។​

ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩០ វៀតណាម​ និង សហព័ន្ធ​អ៊ឺរ៉ុប​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​។​ ឆ្នាំ​១៩៩៦ សហព័ន្ធអ៊ឺរ៉ុប​បើក​គណៈ​ប្រតិភូ​តំណាង ​នៃ​គណៈ​កម្មការ​អ៊ឺរ៉ុប (EC) ​​នៅក្រុង​​ហាណូយ​។ ភាគីទាំង​ពីរ​រក្សា​យន្តការ​សហប្រតិបត្តិការ​៖ ប្រឹក្សា​នយោបាយប្រចាំឆ្នាំ​ថ្នាក់អនុរដ្ឋ​មន្រ្តី​ការ​បរទេស​​។ គណៈ​កម្មការ​ចម្រុះ​វៀតណាម​ - សហព័ន្ធ​អ៊ឺរ៉ុប​៖ យន្តការ​ពិភាក្សា​ស្តីពី​សិទ្ធិមនុស្ស​វៀតណាម ​- សហព័ន្ធ​អ៊ឺរ៉ុប​ជាដើម​។​

 


 ក្នុង​កម្មវិធី​ដំណើរ​បំពេញទស្សនកិច្ច ​និង​ ធ្វើការ​នៅ​សភា​អ៊ឺរ៉ុប​ នារសៀលថ្ងៃទី​៤ ខែ​មេសា​ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ Brussels (ប៊ែលហ្សិក​​​) លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោក​ប្រធាន​គណៈ​កម្មការ​​អ៊ឺរ៉ុប​ Jean-Claude Juncker។ រូបថត៖ ត្រុង​ឌឹក​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 ក្នុង​​ទីស្តីការ​​ EP នៅ​រដ្ឋធានី Brussels (ប៊ែលហ្សិក​) លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​ពិភាក្សា​នឹង​​លោក​ប្រធាន​សភា​អ៊ឺរ៉ុប​ Antonio Tajani។ រូបថត៖ ត្រុង​ឌឹក​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 ទិដ្ឋភាព​កិច្ច​ពិភាក្សា ​រវាង​លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​(Nguyen Thi Kim Ngan) និ​ងលោក​ប្រធាន​​សភា​អ៊ឺរ៉ុប​ Antonio Tajani។ រូបថត៖ ត្រុង​ឌឹក​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន ​(Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោក​ប្រធាន​​​ព្រឹទ្ធសភាប៊ែលហ្សិក​​ Jacques Brotchi។ រូបថត៖ ត្រុង​ឌឹក​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​ពិភាក្សា​នឹង​លោក​ប្រធាន​សភាជាន់ទាប​ប៊ែលហ្សិក​ Siegfried Bracke ​។​រូបថត៖ ត្រុង​ឌឹក​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ក្នុង​កម្មវិធី​ដំណើរបំពេញទស្សនកិច្ច​ និង​ ធ្វើ​ការ​​នឹង​សភា​​អ៊ឺរ៉ុប​ (EP) លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ទទួល​ជួប​លោក​ប្រធាន​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​របស់​ EP Bernd Lange។ រូបថត៖ ត្រុង​ឌឹក​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) អញ្ជើញទៅ​ទស្សនា​​តំបន់​ Wallonie (ប៊ែលហ្សិក​​) ជួប​នឹង​​លោក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​តំបន់​ Wallonie Willy Borsus។ រូបថត៖ ត្រុង​ឌឹក​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

វៀតណាម​ និង ​សហព័ន្ធ​​អ៊ឺរ៉ុប​ សហប្រតិបត្តិការ​​នា​វេទិកា​​ពហុភាគី​ រៀប​ចំ​អន្តរជាតិ​ ពិសេស​គឺ​ក្នុង​ក្រប​​ខណ្ឌ​សហប្រតិបត្តិការ​អាស៊ាន​ - សហព័ន្ធ​អ៊ឺរ៉ុប​ ASEM និង​ អង្គការ​​សហប្រជាជាតិ​ ក្នុង​ដំណោះ​ស្រាយ​បញ្ហា​សកល​លោក​ ដូចជាបម្រែ​បម្រួល​អាកាស​ធាតុ​ អភិវឌ្ឍន៍​ស្ថិរភាព​ សន្តិសុខ​ថាមពល​ ប្រឆាំង​ភេរវកម្ម ប្រឆាំង​ផលិត​ទូទៅ​គ្រឿង​អាវុធប្រល័យ​លោក​ ចំណាកស្រុក​ខុស​ច្បាប់​ជាដើម​។

ឆ្នាំ​២០១៧ សហព័ន្ធ​អ៊ឺរ៉ុប​ ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំឈរ​លេខ​បី​ (​ក្រោយ​ចិន និង​ អាមេរិក) និង​ជា​ទីផ្សារ​នាំ​ចេញ​ធំឈរ​លេខពីរ​ (​ក្រោយ​​អាមេរិក​) របស់​វៀតណាម​។ ប្រទេស​អាល្លីម៉ង់ អង់គ្លេស ហូឡង់​ អ៊ីតា​លី បារាំង  អេស្ប៉ាញ អូទ្រីស និង ប៊ែលហ្សិក ជា​ទី​ផ្សារ​ទាំង​៨ធំ​បំផុត ​ចំណុះ​សហព័ន្ធ​អ៊ឺរ៉ុប​ នាំចូល​ទំនិញ​របស់​វៀតណាម​ រៀង​រាល់ឆ្នាំ​សម្រេច​បាន​តម្លៃ​ប្រាក់ជាង​១ពាន់​លាន​ដូល្លាអាមេរិក​។ ទំនិញ​នាំចេញ​ចម្បង​របស់វៀតណាម​ គឺ​វាយនភណ្ឌ​ ស្បែក​ជើង​​កាហ្វេ ជល​ផល​​ ម៉ាស៊ីន​កាំ​ព្យូ​ទ័រ​ គ្រឿង​បន្លាស់ទូរសព្ទ​ជាដើម​​។​ ភាគីទាំងពីរ​​ បានបញ្ចប់​ពិភាក្សា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ រវាង​វៀតណាម​ - សហព័ន្ធ​អ៊ឺរ៉ុប​ Âu (EVFTA)​ ​​។​

ទំនាក់ទំនង​រវាង​រដ្ឋសភា​វៀតណាម​ និង សភា​អ៊ឺរ៉ុប​ មិនបង្អង់​បាន​ជំរុញ​ និង​អភិវឌ្ឍន៍​ល្អប្រពៃ ក្លាយជា​សសរ​ទ្រូង​សំខាន់ ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការ​​គ្រប់​វិស័យ​វៀតណាម - សហព័ន្ធ​អ៊ឺរ៉ុប​។ សកម្មភាព​ផ្លាស់ប្តូរ​គណៈ​ប្រតិភូ​ជា​ប្រចាំ​ និង ពិភាក្សា​តាម​កំណត់​កាល​ សវនាការ​​ រវាង​សភា​នា​វេទិកា​​សភា​​​ពហុ​ភាគី​ បាន​រួមចំណែក​សកម្ម​សម្រាប់​ទំនាក់ទំនង​មិត្តភាព​សហប្រតិបត្តិការ​រវាង​វៀតណាម​ និង សហព័ន្ធ​អ៊ឺរ៉ុប​​និយាយ​រួម ហើយ​ ទំនាក់ទំនង​​សភានិយាយ​ដោយ​ឡែក​។​ ភាគីទាំងពីរ​បាន​បង្កើត​ក្រុម​សភា​មិត្តភាព​​ទ្វេ​ភាគី​។

នាំទំនាក់ទំនង​ដៃ​គូយុទ្ធសាស្រ្ត​វៀតណាម​ - បារាំង​ ឱ្យ​មាន​ភាព​ប្រាកដ​ប្រជា​

ដំណើរ​បំពេញទស្សនកិច្ច​មានអត្ថន័យ​សំខាន់ ដើម្បី​ពង្រឹង​ពង្រីក​ និង បង្កើន​ទំនាក់ទំនង​ដៃ​គូ​យុទ្ធសាស្រ្ត​ជាមួយ​​​នឹង​បារាំង​ ពង្រាយ​លទ្ធផល​ដំណើរ​បំពេញ​ទស្សនកិច្ច​​នៅ​បារាំង ​របស់​លោក​អគ្គលេខាធិការ​បក្ស ង្វៀ​ន ភូត្រុង​ (Nguyen Phu Trong) និង ធ្វើឱ្យ​​ប្រាកដ​សេចក្តី​ប្រកាស​រួម​ រវាង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ទាំង​ពីរ​ប្រទេស ស្តីពី​សហប្រតិបត្តិការ​អន្តរសភា​។​

ទំនាក់ទំនង​នយោបាយ​ល្អ រវាង​ប្រទេសទាំងពីរ​ បានគូសបញ្ជាក់ដោយ​សារ​ដំណើរ​បំពេញទស្សនកិច្ច​ជាន់ខ្ពស់ លេច​ធ្លោ​ថ្មី​ៗនេះជា​ដំណើរ​បំពេញទស្សនកិច្ចនៅ​​វៀតណាម របស់​លោក​ប្រធានា​ធិបតី​ បារាំង​ François Hollande ឆ្នាំ​២០១៦ និង ដំណើរ​បំពេញទស្សនកិច្ច​នៅ​បារាំង ​របស់​លោក​អគ្គលេខាធិការ​បក្ស ង្វៀន ភូត្រុង​ (Nguyen Phu Trong) នា​ខែ​មីនា ឆ្នាំ​២០១៨។​ប្រទេសទាំងពីរ ​រក្សា​យន្តការ​សហប្រតិបត្តិការ​ លេចធ្លោ​ជាច្រើន​ មាន​ពិភាក្សា​យុទ្ធសាស្រ្ត​ សន្តិសុខ​​ការពារជាតិ​ និង កិច្ច​ពិភាក្សា​ជាន់ខ្ពស់​ប្រចាំ​ឆ្នាំ​ ស្តីពី​សេដ្ឋកិច្ច​។​

 


 លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោកនាយករដ្ឋមន្រ្តីបារាំង​ Edouard Philippe។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោកប្រធាន​ព្រឹទ្ធសភា​បារាំង​ Gérard Larcher។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ទទួលជួប​លោកអភិបាល​ក្រុង Toulouse, Jean - Luc Moudenc ។​​ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នៅទីក្រុង​ Toulouse លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) អធិបតីភាព​ពិធី​បិទ​កិច្ច​ប្រជុំ​សហប្រតិបត្តិការ​ រវាង​មូលដ្ឋាន​វៀតណាម​ - បារាំង​លើកទី​១១​។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារ​ព័ត៌មានវៀត​ណាម​


លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ទទួល​ជួបលោក​អគ្គលេខាធិការ​ទូទាំងប្រទេស​ បក្ស​កុម្មុយនិស្ត​បារាំង​ Fabien Roussel ។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ទទួល​ជួប​​ក្រុម​តំណាង​រាស្រ្តមិត្តភាព​បារាំង​ - វៀតណាម។​ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ចូល​រួម​បើកដំណើរការ​តាំងពិព័រណ៍​ស្តីពី​លោកប្រធាន​ហូជីមិញ​ ជួប​ជាមួយ​នឹង​សហគមន៍​ជនជាតិវៀតណាម​នៅបារាំង​ និង ប្រគល់ជូន​គ្រឿង​ឥស្សរិយយស​​ឯករាជ្យ​លេខ​១​ (លើកទី​ពីរ​) របស់​លោក​ប្រធាន​រដ្ឋ​ជូន​ដល់​សមាគម​ជនជាតិ​វៀតណាមនៅ​បារាំង​។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) និង គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋសភា​វៀតណាម​ អញ្ជើញ​ទៅ​ដាក់​កម្រង​ផ្កា​​នៅ​ស្តូប​លោកប្រធាន​ហូជីមិញ​ ដាំ​ដើមឈើ​អនុស្សាវរីយ៍​ និង ទស្សនា​បរិយាកាស​លោកប្រធាន​ហូជីមិញ​នៅ​សួន​ឧទ្យាន​ Montreau ទីក្រុង​ Montreuil។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ទទួលជួប​​គណៈ​កម្មការ​រៀប​ចំ​ និង តំណាង​ជនជាតិ​វៀតណាម​គំរូ​ នៃ​ “វេទិកាជនជាតិ​វៀតណាម​មាន​ឥទ្ធិពល​” (Vietnam Global Leaders Forum - VLGF)។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) អញ្ជើញ​ធ្វើសាក្សី​នៃ​ពិធី​ក្រុម​ហ៊ុន​​អាកាសយានជាតិវៀតណាម  Airlines ទទួល​យន្តហោះ A350 និង ក្រុម​ហ៊ុនអាកាសយាន Vietjet ទទួល​យន្តហោះ A321 Neo ​ ហើយ​មក​ទស្សនាខ្សែ​សង្វាក់​ផលិត​​យន្តហោះ A350 របស់​ក្រុម​ហ៊ុន​ Airbus ។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ទំនាក់ទំនង​សហប្រតិបត្តិការ​សភា​ រវាង​ប្រទេសទាំងពីរ​ ក៏បាន​រក្សា ​និង​អភិវឌ្ឍន៍​យ៉ាងសកម្ម​។ ភាគីទាំងពីរ​ តែង​ផ្លាស់ប្តូរ​គណៈ​ប្រតិភូ និង សហប្រតិបត្តិការ​នា​​វេទិកា​​សភា​ពហុភាគី​ ពិសេស​គឺសហភាព​​អន្តរ​សភា​ពិភពលោក​​ជាដើម​។ រដ្ឋសភាវៀតណាម​ បាន​ចុះ​កិច្ចព្រមព្រៀង​​សហប្រតិបត្តិការ​ ជាមួយ​នឹង​ព្រឹទ្ធសភា​ និង សភាជាន់ទាប​បារាំង ធ្វើជា​មូលដ្ឋាន​ដើម្បីជំរុញ​ទំនាក់ទំនង​​សហប្រតិបត្តិ​ការ​នឹងសមាជិក​សភា​​។ រដ្ឋ​សភា​​​ប្រទេសទាំងពីរ​ បាន​បង្កើត​​ក្រុម​តំណាង​រាស្រ្ត​​មិត្ត​ភាព​ទ្វេភាគី ។​

ទំនាក់ទំនង​រវាង​វៀតណាម ​និង ​បារាំង​ កំពុ​ងអភិវឌ្ឍន៍​ល្អប្រពៃ លើគ្រប់​វិស័យ​។ បារាំង​ជាដៃគូ​ពាណិជ្ជកម្ម​ធំលេខបួន របស់​វៀតណាម​ នៅ​អ៊ឺរ៉ុប​ ក្រោយ​អាល្លីម៉ង់​ អង់គ្លេស ហូឡង់​។ តម្លៃពាណិជ្ជកម្ម​ទ្វេទិស​​ឆ្នាំ​២០១៨ សម្រេច​បាន​៥,១​ពាន់លាន​ដូល្លាអាមេរិក​ ឈរ​លេខ​បី​ក្នុង​ចំណោម​ប្រទេសនានា​​នៅ​អ៊ឺរ៉ុប​ និង ឈរទី​១៦​/១២៦ប្រទេស ​និង​ តំបន់​ដី​គោក​ ដែល​បាន​វិនិយោគ​ផ្ទាល់​ចូល​មក​វៀតណាម​ ​ដោយ​មាន​សរុប​ដើម​ទុន​ចុះបញ្ជី​​​សម្រេចជិត​២,៨ពាន់លាន​អាមេរិក​ ជា​អ្នក​ឧបត្ថម្ភ​ ODA ទ្វេភាគី​នាំមុខសម្រាប់​​វៀតណាម​នៅ​អ៊ឺរ៉ុប​ ជាមួយ​នឹង​សរុប​ដើម​ទុន​​សន្យា​៣ពាន់លាន​ euro។

បង្កើន​សហប្រតិបត្តិការ​គ្រប់​វិស័យ​នឹង​ម៉ារ៉ុក​

ដំណើរ​បំពេញទស្សនកិច្ច​នៅ​ព្រះរាជា​ណាចក្រ​​​ម៉ារ៉ុក របស់លោក​ស្រី​ប្រធាន​​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ដើម្បី​បង្កើនទំនាក់ទំនង​មិត្តភាព​ និង សហប្រតិបត្តិការ​គ្រប់វិស័យ​​នឹង​ម៉ារ៉ុក​។ ក្នុង​នោះ​ផ្តោត​សំខាន់ លើ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ ធនាគារ ថាមពល សហការ​នឹង​មូលដ្ឋាន​ សហការ​ត្រី​ភាគី​​រវាង​វៀតណាម​ ម៉ារ៉ុក​ និង ប្រទេសអាហ្វ្រិក​មួយផ្សេង​ ផ្លាស់ប្តូរ​​វិធានការ​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ​សភា​ទ្វេភាគី​​ ដើម្បី​ពង្រាយ​មាន​ប្រសិទ្ធភាព​ ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ ដែល​បាន​ចុះហត្ថលេខា​។​



 លោក​ស្រី​ប្រធាន​​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​នឹង​លោក​នាយករដ្ឋមន្រ្តីម៉ារ៉ុក​ Saadeddine Othmani។ រូបថត៖ ត្រុង​ឌឹក​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 ក្នុង​ក្រប​ខណ្ឌ​ដំណើរ​​បំពេញទស្សនកិច្ច​ជាផ្លូវការ​ នៅ​ព្រះរាជាណាចក្រ​ម៉ារ៉ុក​ នៅទីស្តីការ​សភាជាន់ទាប​ម៉ារ៉ុក ​ក្នុងរដ្ឋធានី​ Rabat​ លោក​ស្រី​​ប្រធាន​​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​ពិភាក្សា​នឹង​លោក​ប្រធាន​សភាជាន់ទាប​​ម៉ារ៉ុក​ Habib El Malki​។ រូបថត៖ ត្រុង​ឌឹក​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 បន្ត​ដំណើរ​បំពេញទស្សនកិច្ច​ជាផ្លូវការ​ នៅ​ព្រះរាជាណាចក្រ​ម៉ារ៉ុក នៅ​​​រដ្ឋធានី​ Rabat លោក​ស្រី​ប្រធាន​​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) រួមនឹង​គណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាម​ អញ្ជើញចូល​ទៅ​ដាក់​កម្រង​ផ្កា​ គោរពវិញ្ញានក្ខន្ធ​មហាក្សត្រ Mohammed V ​ ។ រូបថត៖ ត្រុង​ឌឹក​/ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​


 បន្ត​ដំណើរ​បំពេញទស្សនកិច្ច​ជាផ្លូវការ​ នៅ​ព្រះរាជាណាចក្រ​​ម៉ារ៉ុក​នៅទីក្រុង Marrakech លោក​ស្រី​ប្រធាន​​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សម្តេច Karim Kassi Lahlou ទេសា​ភិបាល​​តំបន់​​ Marrakech ។ រូបថត៖ ត្រុង​ឌឹក​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

វៀតណាម និង ម៉ារ៉ុក បង្កើត​ទំនាក់ទំនង​ការបរទេស នា​ថ្ងៃទី​២៧​ ខែ​មីនា ឆ្នាំ​១៩៦១​។ ប្រទេសទាំងពីរ​វៀតណាម​ និង ម៉ារ៉ុក​ ទោះ​បី​នៅ​ទ្វីបពីរ​ឆ្ងាយពីគ្នា​ ប៉ុន្តែ​ថ្នាក់ដឹក​នាំ​ និង ប្រជាជនវៀតណាម និង ម៉ារ៉ុក​ មិនបង្អង់​ខិត​ខំប្រឹង​ប្រែង​​ពួន​ជ្រំ​ និង អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង។ នាយករដ្ឋមន្រ្តី និង ប្រធាន​រដ្ឋសភានៃ​ប្រទេស​ទាំងពីរ ​បាន​បំពេញទស្សនកិច្ច​សួរសុខ​ទុក្ខគ្នា ហើយ​ប្រទេសទាំងពីរ​តែង​មានការផ្លាស់ប្តូរ​គណៈប្រតិភូ​ថ្នាក់​រដ្ឋមន្រ្តី​។ ទំនាក់ទំនង​ការទូត​ទ្វេភាគី​បាន​នៅ​កម្រិត​ខ្ពស់​បំផុត​ - ថ្នាក់​ស្ថានទូត​​ប្រចាំការ​។ ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ សព្វថ្ងៃកំពុង​អភិវឌ្ឍន៍​ប្រសើរ​។ ភាគីទាំងពីរ​តែង​សហការ​ និង គាំទ្រ​គ្នាទៅ​វិញ​ទៅ​មក​​នៅលើ​វេទិកាអន្តរជាតិ​។ ខែ​ធ្នូ ឆ្នាំ​២០១៤ ម៉ារ៉ុកទទួល​ស្គាល់​វៀតណាម​មាន​ខឿនសេដ្ឋកិច្ច​ទីផ្សារ​​ពេញលេញ​។​

ម៉ារ៉ុក​ជា​ទីផ្សារ​មានខឿន​សន្តិសុខ​នយោបាយ​ និង សង្គម​ស្ថិរភាព​លំដាប់​ខ្ពស់​បំផុត​នៃ​តំបន់​អាហ្វ្រិក​។ ជាមួយទី​តាំង​​ភូមិ​សាស្រ្ត​ងាយ​ស្រួល ប្រទេស​អាហ្វ្រិក​ខាង​ជើងនេះ មាន​សមត្ថភាព​ក្លាយជា​ច្រក​ សម្រាប់​ទំនិញ​វៀតណាម​ ខិតជិត​ទីផ្សារ​ប្រទេស​អាហ្វ្រិក​ និង មជ្ឈិមបូព៌ា​។ តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្នាំ២០១៨ សម្រេច​បាន​២១២.៧លាន​ដូល្លាអាមេរិក ក្នុង​នោះវៀតណាម​​នាំចេញ​លើស​២០០​លាន​ដូល្លាអាមេរិក៕​

 

អត្ថបទ៖ កាសែតរូបភាព​វៀតណាម​ - រូបថត៖ ទីភ្នាក់ងារសារព័ត៌​មានវៀត​ណាម​


បណ្តាអត្ថបទបានផ្សាយ