28/07/2019 11:02 GMT+7 Email Print Like 0

អបអរខួបលើកទី ២៥ ដែលវៀតណាមបាន​ផ្តល់សច្ចាប័ន​លើអនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពីច្បាប់សមុទ្រឆ្នាំ​ ១៩៨២​

 ថ្ងៃនេះ ​មុននេះ ២៥  ឆ្នាំ (ពោលគឺ ២៧ កក្កដា ១៩៩៤ តែម្តង) វៀតណាមបាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​សហប្រជា​ជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
 
រយៈពេល ២៥ ឆ្នាំ​កន្លងមក វៀតណាមតែងតែខិតខំប្រឹងប្រែងក្នុងការអនុវត្តអនុសញ្ញានេះ ដោយ​ជានិច្ច​កាល​បានលើ​កក​ម្ពស់ នូវគោល​ការណ៍​និង​គោល​បំណង​នៃ​អនុសញ្ញា​ក៏ដូច​ជាមាន​វិធាន​ការ​ជាក់​ស្តែង​ដើម្បី​ចូល​រួម​ក្នុង​ការ​អនុវត្ត​អនុសញ្ញានេះ។
 
ដោយត្រូវបាន​ចាត់ទុកថាជា “រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ” អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមមាន ១៧ជំ​ពូក, ៣២០ មាត្រានិងឧបសម្ព័ន្ធ ចំនួន៩  ដោយកំណត់​យ៉ាង​ពេញ​លេញ​នូវច្បាប់​របស់​តំបន់​ដែន​សមុទ្រ​ ក៏ដូចជាសិទ្ធិនិង កាតព្វកិច្ចរបស់ប្រទេសទាំងអស់ ទោះបីជាមានសមុទ្រឬពុំមានសមុទ្រក៏ដោយ។ អនុសញ្ញា​​ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩​៨២ ចាប់បដិស​ន្ធិមក បាន​គូសសញ្ញា​នៃការបង្កើត​ក្របខ័ណ្ឌ​ច្បាប់អន្តរជាតិ​ពេញលេញ​ ដែលអាចកែសម្រួលនូវសិទ្ធិនិ​ងកាតព្វកិច្ចរបស់ប្រទេសទាំ​ងអស់ក្នុងការប្រើប្រា​ស់សមុទ្រ​ ការ​គ្រប់​គ្រង​ធនធា​ន​ទឹក និងការអភិរក្សប្រភពធ​នធាន​នេះតែម្តង។
 
ក្នុងនាម​ជាប្រទេសឆ្នេរសមុទ្រ ដែលឆ្នេរសមុទ្រមានប្រវែងជាង ៣.២៦០ គីឡូម៉ែត្រនិង​កោះរាប់​ពាន់់​ទាំង​ធំ​ទាំង​តូច​ ក្នុងនោះមានទាំងប្រជុំកោះ Hoang Sa និង Truong Sa នោះ វៀតណាម​មានអត្ថ​ប្រយោជន៍​ជាច្រើន​ដែល​ផ្សាភ្ជាប់​ទៅនឹង​សមុទ្រ​។ ដោយយល់ដឹងពីសារៈសំ​ខាន់របស់ស​មុទ្រ វៀតណាម បានចូល​រួមយ៉ាង​សកម្មក្នុង​ដំណើរ​ការចរចារ​សម្រាប់ចងក្រងអនុសញ្ញាស្តី​ពីច្បាប់សមុទ្រឆ្នាំ ១៩៨​២ និងបាន​ខិតខំប្រឹង​ប្រែង​យ៉ាង​ខ្លាំងក្នុង​ការប្រតិបត្តិនូវអនុស​ញ្ញានេះ។ ពោលគឺ ​វៀតណាម តែងតែ​គាំទ្រគោល​ការណ៍​និងគោល​បំណង​នៃ​អនុសញ្ញា​ ព្រមទាំងមានសកម្មភាពជាក់ស្តែងជាច្រើ​ន ដើម្បីចូលរួមក្នុងការអនុវត្តអនុសញ្ញា​នេះផងដែរ។
 
ដោយ​គោលនយោបាយឥតងាករ៉េ តាមរយៈសន្តិវិធីដើម្បីដោះស្រាយជម្លោះនៅសមុទ្រ ហេតុដូច្នេះ វៀតណាម​មាន​ការ​ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអនុវត្តន៍ អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីដោះ​ស្រាយ​ជម្លោះ ​ស្តីពីការកំណត់ព្រំដែនសមុទ្រជាមួយប​ណ្តាប្រទេសជិតខាង ក្នុងនោះ​ដែរ តែងតែប្រកាន់​ខ្ជាប់​នូវគោល​ការ​ណ៍​យុត្តិធម៌ ដើម្បីរកដំណោះស្រាយសមហេតុផល។
 
នៅក្នុងបរិបទ​ដែលកើតមានឡើងជម្លោះយ៉ាងស្មុគស្មាញនាពេលថ្មីៗនេះនៅឯសមុទ្រខាងកើត ការគោរពនិង​អនុលោម​ពេញ​លេញនូវអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺកាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សា​សន្តិភាព​ ស្ថិរភាពសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវា​ចរណ៍ក្នុងតំបន់ជាក់​ជាពុំខាន​៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ