02/02/2019 00:01 GMT+7 Email Print Like 0

អនុវត្តន៍ភារកិច្ចសំខាន់ៗ ក្នុងឆ្នាំ២០១៩ យ៉ាងប្តូរផ្តាច់

សន្និសីទ​រដ្ឋាភិបាល​ទូទាំង​ប្រទេស​ជាមួយ​​បណ្តា​តំបន់ សំដៅ​អនុវត្តន៍​សេចក្តីសម្រេច​របស់រដ្ឋសភា​ នីតិកាល ១៤ ស្តីពី​ការភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច - សង្គម​ ក្នុង​ឆ្នាំ២០១៩ ​បាន​​បង្កើត​បរិយាកាស​​សប្បាយរីករាយ​​។ ប្រជាជនទូទាំង​ប្រទេសបានជឿជាក់​​លើការដឹក​នាំ​របស់បក្ស ភាព​ជោគ​ជ័យ​​នៃ​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី កសាង​និង​ការពារ​មាតុភូមិ។ កាសែត​រូបភាពវៀតណាម​សូម​​ដក​ស្រង់​ខ្លឹម​សារ​ដឹក​នាំ​របស់​លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន​ ភូត្រុង (Nguyen Phu Trong) ដែ​ល​បាន​ថ្លែងក្នុង​សន្និសីទនេះ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានជំនួសមុខថ្នាក់ដឹកនាំនៃបក្ស រដ្ឋ បានអបអរសាទរ កោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភា រដ្ឋាភិបាល បក្ស អាជ្ញាធរ អង្គភាព ស្ថាប័ននានា សហគ្រាសកម្មាភិបាល បក្ខជន ជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេស ស្តីពីលទ្ធផលដ៏ចាប់ចិត្តទទួលបានក្នុងឆ្នាំ២០១៨។

ក្នុងឆ្នាំ២០១៨ ទោះបីប្រឈមមុខនឹងភាពលំបាកលំបិននិងឧបសគ្គជាច្រើន ប៉ុន្តែ ប្រទេសវៀតណាមបន្តអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ ធ្វើសម្រេចនិងសម្រេចជាល្មើសគោលដៅដែលបានដាក់ចេញជា​មុន​។

ប៉ុន្តែ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong)  បានចំណាំថា ប្រទេសជាតិកំពុងប្រឈមុខនឹងទាំងភាពលំបាក ទាំងបញ្ហាប្រឈមមុខ។ ស្ថានភាពពិភពលោកនិងតំបន់វិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្មុគស្មាញ ថែមទាំងមិនអាចប៉ាន់ស្មានជាមុន។ សេដ្ឋកិច្ចពិភពលោកបង្កប់ភាពគ្រោះថ្នាក់ជាច្រើន ជាពិសេសគឹផ្នែកហិរញ្ញវត្ថុ រូបិយប័ណ្ណ និងការនាំចេញ ដែលបានជៈឥទ្ធពលដោយសង្គ្រាមពាណិជ្ជកម្ម។

លោក អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong)  បានចង្អុលយ៉ាងច្បាស់លាសថា៖ ភារកិច្ចសំខាន់ទាំងបួនដែលត្រូវអនុវត្តន៍ ក្នុងឆ្នាំ២០១៩។ ជាមុនបង្អស់គឺពង្រឹងខឿនសេដ្ឋកិច្ចម៉ាក្រូ គ្រប់គ្រងអតិផរណា លើកកម្ពស់លទ្ធភាពនូវការប្រឈមនឹងការប្រែប្រួលវិសាមញ្ញនៅទីផ្សារ។ ជាពិសេសគឺទីផ្សារពិភពលោក រក្សាកំណើនសេដ្ឋកិច្ច ហើយកាន់តែលើកកម្ពស់កំណើន អាស្រ័យទៅលើការកែលំអបរិស្ថានវិនិយោគ ធ្វើអាជីវកម្ម លើកកម្ពស់ទន្និផល គុណភាព ប្រសិទ្ធភាពនិងការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។

ទន្ទឹម​នឹង​នេះ ជំរុញការអនុវត្តន៍យុទ្ធសាស្ត្រទាំងបី ផ្លាស់ប្តូរទម្រង់រូបភាពកំណើន និងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។

 


ទីក្រុងហូជីមិញទទួលឆ្នាំថ្មី។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាខែតុលា ឆ្នាំ២០១៨ ធនាគារជាលិកាដំបូងនៅប្រទេសវៀតណាមបានដាក់ឲ្យប្រើប្រាស់ នៅមន្ទីរពេទ្
យវៀត -ឌឹក (Viet
-Duc)។ ទីនេះបានទទួល រក្សាទុក ដឹកជញ្ជូន ផ្គត់ផ្គង់ ផ្លាស់ប្តូរជាសិកា
សំដៅបំរើការងារព្យាបាលជំងឺ បណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងហាណូយ សហការជាមួយក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម បានបំផុសកម្មវិធី “ទឹកដោះគោសំរាប់កូនសិស្សនៅសាលានានា ស្ថិតក្នុងភូមិសាស្ត្រទីក្រុង”។ តាមគម្រោងមានសិស្ស
ចំនួន ១២ លាននាក់ ដែលទទួលផលប្រយោជន៍ពីគម្រោងការ “ទឹកដោះគោសំរាប់កូនសិស្សនៅសាលានានា
ស្ថិតក្នុងភូមិសាស្ត្រទីក្រុង”  រូបថត៖ ថាញទូង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភ្ញៀវជិះកន្តក់ខ្សែកាបចំនួន ៣ មានប្រវែង ៧.៨៩៩,៩ ម៉ែត្រជាវែងបំផុតលើលោកដែលបានឆ្លងកាត់សមុទ្រ តភ្ជាប់ទីរួមស្រុក អានថើយ (An Thoi)  ឆ្លងកាត់ ហាន់រ៉យ (Hon Roi) ( ហន់យឿ (Hon Dua) និងឆ្ពោះទៅកាន់ ហាន់ថើម (Hon Thom) (ខេត្ត ភូគ្វឹក(Phu Quoc) - គៀនយ៉ាង (Kien Giang))។
រូបថត៖ យ៉ាធួន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់លើការកសាងនិងអភិវឌ្ឍន៍វប្បធម៌ សង្គម អប់រំប្រភពធនធានមនុស្សតាមសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១២ និងបណ្តាសេចក្តីសម្រេចរបស់មជ្ឈិមពាក់ព័ន្ធនឹងគោលដៅដែលពោលខាងលើនេះ។ ជ្រួតជ្រាបនូវស្មារតី "វប្បធម៌គឺជាគ្រឹះស្ថាននៃស្មារតីរបស់សង្គម" "វប្បធម៌បានណែនាំផ្លូវប្រជាជន"។ ដូច្នេះវប្បធម៌កាន់តែរុងរឿង សង្គមនឹងស្ថេរភាព ប្រជាជននឹងអភិវឌ្ឍន៍យ៉ាងគ្រប់ជ្រុងជ្រោយ ដែលនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងចីរភាព។ ក្រៅពីនោះ ត្រូវអនុវត្តន៍ភាពជឿនលឿន និងសមភាពសង្គម ក្នុងដំណាក់កាលនិមួយៗ ក្នុងគោលនយោបាយនិមួយៗ ផងដែរ...

រីឯការកសាងវប្បធម៌ អភិវឌ្ឍន៍សង្គម បណ្តុះបណ្តាលប្រជាជន វិញ ត្រូវយកចិត្តទុកដាក់លើការរក្សា និងពង្រឹងភាពប្រពៃណី និងអត្តសញ្ញាណវប្បធម៌ជាតិ អប់រំនិងបំប៉នគុណសម្បត្តិ សីលធម៌និងចរិតល្អរបស់ប្រជាជនវៀតណាម កសាងគ្រួសារដែលមានជីវភាពសុខដុមរមនា សុភមង្គល ដែលពានាំមកការអភិវឌ្ឍន៍សង្គមយ៉ាងសមភាព ប្រជាធិបតេយ្យ និងអរិយធម៌។

ព្រមទាំង យកចិត្តទុកដាក់លើការដោះស្រាយបញ្ហា សង្គមប្រកបដោយមូលដ្ឋាននិងត្រឹមត្រូវ ដូចជា៖ គម្លាតរវាងអ្នកមាន  - អ្នកក្រ និងសមត្ថភាពនូវការអភិវឌ្ឍន៍មាននិន្នាការកាន់តែខ្លាំងជាង អត្រាគ្រួសារជិតក្រ គ្រួសារជាក្រឡើងវិញកាន់តែច្រើន។ ជាពិសេសតំបន់មានប្រជាជនភាគតិច តំបន់ដាច់ស្រយាល តំបន់ជាប់ខ្សែព្រំដែន កោះសមុទ្រ។ សិលធម៌សង្គមកាន់តែទ្រុឌទ្រាម អំពើអបាយមុខកាន់តែបង្កើន គិតទាំងក្នុងការិយាល័យ ទាំងក្នុងមន្ទីរពេទ្យ ទាំងក្នុងសាលារៀនផងដែរ…

ទន្ទឹមនឹងនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានលើកឡើងថា ត្រូវពង្រឹង បង្កើនសក្តានុពលនូវការការពារប្រទេសជាតិ សន្តិភាព រក្សាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីមាតុភូមិប្រកបដោយផ្តាច់ប្តូរនិងប្រកាន់ខ្ជាប់។

ធានាស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តន៍យ៉ាងប្រសិទ្ធភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ ពង្រឹងនូវការការពារជាតិដោយប្រជាជនទាំងឡាយ សន្តិភាពប្រជាជន ជំរុញកិច្ចការបរទេសលើគ្រប់វិស័យ ដូចជា វិស័យការពារប្រទេសជាតិ សន្តិភាពតាមស្មារតី ការពារប្រទេសជាតិពីយូរអង្វែង ការពារប្រទេសជាតិនៅពេលប្រទេសជាតិមានសន្តិភាព ដើម្បីដោះស្រាយគ្រប់បញ្ហា ប្រកបដោយម្ចាស់ការនិងមិនចៃដន្យ។

ក្រៅពីនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានស្នើ៖ ត្រូវជំរុញខ្លាំងនិងធ្វើឲ្យល្អប្រសើរថែមទៀតនូវកាងារកសាងបក្ស និងប្រព័ន្ធនយោបាយ។ ជាពិសេសគឺកសាងរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ជាស្អាតស្អំ រឹងមាំ និងបំពេញភារកិច្ចយ៉ាងប្រសិទ្ធភាព។ អនុវត្តន៍សេចក្តីសម្រេចមជ្ឈិមលើកទី ៤ នីតិកាល ១២ ស្តីពីស្កាត់ទប់ រុញច្រានបញ្ហាថយចុះស្មារតីនយោបាយ សិលធម៌ របៀបរស់នៅ រៀនសូត្រនិងធ្វើតាមស្មារតី សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០១៩ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ជូនពររដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់តំបន់ បន្តពង្រីកបណ្តាស្នាដៃ លទ្ធផលនិងបទពិសោធន៍ដែលទទួលបាន ដោះស្រាយការរារាំង ភាពខ្សោយ។ បន្តដឹកនាំ ណែនាំ គ្រប់គ្រង និងអនុវត្តន៍យ៉ាងប្តូរផ្តាច់  ប្រសិទ្ធភាពថែមទៀត ដើម្បីធ្វើជាសម្រេចភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនបានជឿជាក់និងប្រគល់ដល់./.

អត្ថបទ៖ ​​កាសែតរូបភាព​វៀតណាម
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
បណ្តាអត្ថបទបានផ្សាយ