19/11/2021 10:10 GMT+7 Email Print Like 0

អនុវត្តន៍ដំណោះស្រាយជួយឧបត្ថម្ភនិងរក្សាស្ថិរភាពទីផ្សារការងារអំឡុងពេលមានជំងឺរាតត្បាត

យោងតាមទិន្នន័យពីនាយកដ្ឋានស្ថិតិទូទៅ (ក្រសួងផែនការនិងវិនិយោគ) គិតត្រឹមដំណាច់ត្រីមាសទី ៣ នៃឆ្នាំ ២០២១ មនុស្សជាង ២៨ លាននាក់ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅនៅទូទាំងប្រទេស ត្រូវរងផលប៉ះពាល់អវិជ្ជមានចំពោះការងាររបស់ពួកគេដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩។

កិច្ចប្រជុំនេះ ដោយកាសែត Nhan Dan សហការជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច រៀបចំឡើង  (រូបថត៖ កាសែត Nhan Dan)


“ការអនុវត្តដំណោះស្រាយជួយឧបត្ថម្ភនិងស្ថិរភាពទីផ្សារការងារក្នុងបរិបទនៃជំងឺរាតត្បាត” គឺជាប្រធានបទនៃកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច សម្របសម្រួលជាមួយកាសែតប្រជាជន (Nhan Dan) រៀបចំឡើង។

យោងតាមទិន្នន័យពីនាយកដ្ឋានស្ថិតិទូទៅ (ក្រសួងផែនការនិងវិនិយោគ) គិតត្រឹមដំណាច់ត្រីមាសទី ៣ នៃឆ្នាំ ២០២១ មនុស្សជាង ២៨លាននាក់ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅនៅទូទាំងប្រទេស ត្រូវរងផលប៉ះពាល់អវិជ្ជមានចំពោះការងាររបស់ពួកគេដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩។ បទបញ្ញាត្តិរក្សាគម្លាតសង្គមអូសបន្លាយរយៈពេល ៣ ខែបានប៉ះពាល់ដល់ឧស្សាហកម្ម សំណង់ និងសេវាកម្ម។ ចំនួនអ្នកអត់ការងារធ្វើក្នុងក្រុមអាយុក្នុងត្រីមាសទី ៣ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ លោក Le Van Thanh អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖ “ជាដំបូង យើងត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពដំណោះស្រាយគ្រប់គ្រងជំងឺរាតត្បាត រួមជាមួយនឹងការអនុវត្តគោលនយោបាយជួយឧបត្ថម្ភដល់ពលករ និយោជិត និងអាជីវកម្មដែលកំពុងជួបប្រទះការលំបាកដោយសារជំងឺរាតត្បាតកូវីដ-១៩។ លើសពីនេះ ចាំបាច់ត្រូវមានគោលនយោបាយឥណទាននិងសារពើពន្ធ ដូចជាកាត់បន្ថយ និងពន្យារពន្ធនិងថ្លៃសេវា ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី កាត់បន្ថយអត្រាការប្រាក់ធនាគារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការខ្ចីដើមទុនដើម្បីស្តារផលិតកម្ម និងអាជីវកម្ម។ ទន្ទឹមនឹងនោះ ក៏ត្រូវផ្សព្វផ្សាយឱ្យបានឆាប់ និងអនុវត្តន៍គោលនយោបាយ និងដំណោះស្រាយស៊ីសង្វាក់គ្នាក្នុងកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយផ្តោតលើដំណោះស្រាយលើការបង្កើតការងារដែលមានគុណភាពខ្ពស់ និងលើកកម្ពស់គុណភាពជីវភាពរស់នៅ ឆ្លើយតបនឹងសេដ្ឋកិច្ចឌីជីថលនិងកែលម្អសកម្មភាពតុល្យភាពការងារ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ