• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសកាណាដា

​នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២០ តាមសំណើរបស់ភាគីកាណាដា អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ លោក Bui Thanh Son​ បានអញ្ជើញ ជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសកាណាដាលោកស្រី Marta Morgan។

នៅ​ក្នុង​ជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍដ៏ល្អប្រសើរ នៃទំនាក់​ទំនង​ទ្វេភាគី​លើ​វិស័យ​ជាច្រើ​ន​ ជាពិសេស បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាពជាដៃ គូគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០១៧ និងបានឈាន​ដល់អនុ វត្តន៍ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ា​ស៊ីហ្វិក​​ (CPTPP) ព្រមទាំងជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ក៏ដូចជា រក្សាយន្តការ​សហប្រតិ​បត្តិការដែលមានស្រាប់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ​បាន​អះអាង​ថា​ នឹង​សហការយ៉ាងជិតស្និទ្ធ នៅវេទិកាអន្តរជាតិនិងតំបន់ ក្នុងឆ្នាំវៀត​ណាម​កាន់​ដំណែង​ជាប្រធាន​អាស៊ាន​ ២០២០ និ​​ង​ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ​ង្គការ សហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។
ទន្ទឹម​ជាមួយគ្នានោះ ភាគីទាំងពីរក៏បានចែករំលែកអំពីបទពិសោធន៍ក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid - 19។ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ លោក Bui Thanh Son បានអះអាងថា រដ្ឋាភិបាល​វៀត​ណាម មាន​ការ​ប្តេជ្ញា​ចិត្ត​និង​កំពុង​ខិត​ខំ​ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនេះ។ វៀតណាមសន្យាថា នឹងបន្ត​លក្ខណៈ​ងាយស្រួលបំផុត សម្រាប់ការថែរក្សានូវសកម្មភាពវិនិយោគ ផលិតកម្មនិង​សកម្មភាព​ធ្វើអាជីវកម្ម​នៅវៀត​ណាម​ផង ដែរ។

ជាការ​ឆ្លើយតប អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកាណាដា លោកស្រី Marta Morgan បានអះអាងថា រដ្ឋាភិបាល​កាណាដានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្រោមក្របខ័ណ្ឌ​នៃភាព​ជាដៃគូ​គ្រប់​ជ្រុង​ជ្រោយ​។ ទន្ទឹមជាមួយគ្នានោះ កាណាដាគាំទ្រវៀត ណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិក​មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ក្នុងឱកាសនេះ លោក​ស្រី Marta Morgan បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរ​បន្ត​សហការយ៉ាង​ជិតស្និទ្ធ​លើបញ្ហា​ ដែលមានការយកចិត្តទុកដាក់ដូចគ្នា នៅក្នុង​បណ្តាវេទិកាតំបន់និងពិភពលោក៕

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top