13/03/2020 13:47 GMT+7 Email Print Like 0

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ សុខភាពអ្នកជំងឺដែលកំពុងទទួលការព្យាបាលជំងឺឆ្លង COVID-19 កំពុងតែមានដំណើរការល្អប្រសើរ


 អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son កំពុងពិគ្រោះយោបល់អនឡាញជាមួយមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នៅទូទាំងប្រទេស (រូបថតៈ Thong tin Chinh phu)
 

អនុរដ្ឋ​មន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son បាននិយាយថា នៅរសៀលថ្ងៃទី១១ ខែមីនា​ នៅមជ្ឈមណ្ឌលគ្រប់គ្រង ធ្វើរោគវិនិច្ឆ័យនិងព្យាបាលអ្នកជំងឺ COVID-19, អ្នកជំនាញឈានមុខគេ បាន​ពិគ្រោះ​យោបល់អនឡាញជាមួយមន្ទីរពេទ្យ ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នៅទូទាំងប្រទេស។ 

នៅទី​នេះ របាយការណ៍ទាំងអស់ លទ្ធផលធ្វើតេស្ត និងរូបភាព ត្រូវបានបង្ហាញយ៉ាងច្បាស់។ តាមរយៈនោះ អ្នក​ជំនាញ​បាន​ផ្តល់អនុសាសន៍ និងការណែនាំព្យាបាលសម្រាប់អ្នកជំងឺម្នាក់ៗ។ អនុរដ្ឋមន្រ្តី លោក Nguyen Truong Son​ បានបញ្ជាក់ថា អ្នកជំងឺភាគច្រើន ដែលកំពុងទទួលការព្យាបាលជំងឺឆ្លង COVID-19 គឺមាន​សុខ​ភាព​ល្អ។
 
ដោយ​មានវិធានការយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល របស់គណៈ​កម្មាធិការ​ជាតិ​ទទួល​បន្ទុក​ការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាត COVID-19 របស់វិស័យសុខាភិបាលនានា ក៏ដូចជា​ការស្រុះចិត្ត​គំនិត​របស់​ប្រជាជន​ទាំង​មូល​នោះ វៀតណាមមានការគ្រប់គ្រងយ៉ាងដិតដល់លើគ្រប់ករណីដែលសង្ស័យទាំងអស់ ព្រម​ទាំង​ចាត់​វិធាន​ការអោយនៅដាច់ដោយឡែកយ៉ាងឆាប់ៗ។
 
ទោះបីជា ​រហូតមកដល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលសម្រាប់ជំងឺឆ្នាំ COVID-19 ក៏ដោយ ប៉ុន្តែ ថ្នាំជំនួយ​ទាំង​អស់​ ដូចជា ថ្នាំអង់ទីប៊ីយោទិក និងថ្នាំព្យាបាលរោគសញ្ញាដទៃទៀត សុទ្ធ តែត្រូវបាន​ក្រសួង​សុខាភិបាល​ផ្គត់ផ្គង់​យ៉ាង​គ្រប់គ្រាន់​សម្រាប់មន្ទីរពេទ្យទាំងអស់ផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ