• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son: វៀតណាមរួមចំណែកជាក់ស្តែងក្នុងការដោះស្រាយបញ្ហាសំខាន់ៗនៃសកលលោក

 អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានឲ្យដឹងថា: នៅឯកិច្ចប្រជុំ G20 គំនិតផ្តួចផ្តើមរបស់វៀតណាម បាន​បង្ហាញ​ពីការ​ចូល​រួម​ចំណែក​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​ជាសកល​ ក្នុងការដោះស្រាយបញ្ហាបន្ទាន់ដែលកំពុ​ងកើត​មានឡើង។ 

នៅក្នុង​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ចូល​រួមកិច្ចប្រជុំកំពូល G20 និងធ្វើទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ​តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe នោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា: ការដែលវៀតណាមទទួលបានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20 ចំ​នួន​​៤លើក ក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ គឺអះ អាងនូវ​គោល​នយោបាយ​ការ​បរ​ទេស​ត្រឹម​ត្រូវ​របស់​វៀត​ណាម​ ព្រមទាំងឋានៈនិងកិត្យានុភាពរបស់វៀតណាមកាន់តែខ្ពស់នៅលើពិភពលោក ជាពិសេស​គឺបង្ហាញ​ការរួម​ចំណែក​យ៉ាងសកម្មនិងមានការទទួលខុសត្រូ​វរបស់វៀតណាមក្នុងបណ្តាបញ្ហាអ​ន្តរ ជាតិ​និង​តំបន់​ដែលត្រូវ​បាន​សហគមន៍អន្តរជាតិទ​ទួលស្គាល់​ផងដែរ​។
 
 អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានឲ្យដឹង​ថា: នៅឯកិច្ចប្រជុំ G20 គំនិតផ្តួចផ្តើមរបស់​វៀតណាម បានបង្ហាញ​ពីការចូលរួម​ចំណែក​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​របស់​ខ្លួនក្នុង​ការបង្កើន​កិច្ចសហប្រតិ​បត្តិការ​ជាសកល​ ក្នុងការដោះស្រាយបញ្ហាបន្ទាន់​ដែលកំពុងកើតមានឡើង។ ម្យ៉ាងវិញ​ទៀត តាមរយៈ​បណ្តាកិច្ច​ពិភាក្សា​ទ្វេ ភា​គីជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xua​n Phuc នោះ មេដឹកនាំជាន់​ខ្ពស់មក​ពីប្រទេស​ជាច្រើន​និង​អង្គការអន្តរជាតិ​សុទ្ធតែបាន​បញ្ជាក់​អះអាង​ពីការ​គាំទ្រនិង​ការរួមសហការ​យ៉ាងជិត​ស្និទ្ធជា​មួយវៀត​ណាម​ ក្នុងតួនាទីជាប្រធានសមាគមប្រជាជា​តិអាស៊ីអាគ្នេយ៍  (អាស៊ាន) នាឆ្នាំ ២០២០ ​និងក្នុងនាម​ជាសមាជិក​មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​សម្រាប់អាណត្តិ ២០២០- ២០២​១។
 
ស្តីពីលទ្ធផល​នៃសកម្មភាពទ្វេភាគីជាមួយជប៉ុន លោក Bui Thanh Son អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរ​បាន​អះអាងជាថ្មីម្តងទៀតដោយចាត់ទុកគ្នា ជាដៃគូរសំខាន់ក្នុងគោលនយោបាយតំបន់ ហើយព្រម​ព្រៀងគ្នា រក្សារាល់ដំណើរទស្សនកិច្ចនិងបណ្តាជំនួបជាន់ខ្ពស់ផងដែរ។ នាយករដ្ឋមន្ត្រី​ទាំង​ពីររូប​បាន​ព្រម​ព្រៀង​គ្នា បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដូចជា ថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ និងការ​សម្រប​សម្រួល​គ្នាដើម្បីអនុវត្តប្រកបដោយប្រ​សិទ្ធភាព នូវកិច្ចព្រមព្រៀង​គ្រប់ជ្រុង​ជ្រោយ​និងជឿន​លឿន​សម្រាប់​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ​(CPTPP) ព្រមទាំងបញ្ចប់​កិច្ចចរចា​លើកិច្ច​ព្រម​ព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយក្នុង​តំបន់ (RCEP) យ៉ា​ងឆាប់ៗ។
 
ភាគីទាំងពីរបាន​ឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធនៅបណ្តាវេទិកាអន្ដរជាតិដើម្បី ផលប្រយោជន៍​របស់​ប្រទេសទាំង​ពីរ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ជាពិសេស​នៅពេ​លដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាននាឆ្នាំ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាសន្តិ​សុខអង្គ​ការសហប្រជាជាតិសម្រា​ប់អាណត្តិ ២០២០-២០២១​។ ភាគីទាំងពីរ​បាន​ព្រម​ព្រៀង​គ្នាអំ​ពីសារៈ​សំខាន់នៃការធានាសន្តិសុខនិ​ងសុវត្ថិភាពតាមសមុទ្រ ដោះស្រាយជ​ម្លោះដោយសន្តិវិធី ឈរលើ​មូលដ្ឋាន​ច្បាប់អន្តរជាតិ​ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តី​ពីច្បាប់សមុទ្រ​ឆ្នាំ ១៩៨២ (UNCLOS) គោរពយ៉ាងពេញ ​លេញ​នូវដំណើរការការទូតនិងច្បាប់ អនុវត្តន៍​យ៉ាងពេ​ញ​លេញ​និង​មាន​ប្រសិទ្ធភាព​សេចក្តី​ថ្លែង​ការណ៍ស្តីពី​ការប្រព្រឹត្តរបស់ភាគីនានានៅក្នុងស​មុទ្រខាងកើត (DOC) ​ក៏ដូចជាប​ញ្ចប់​នូវក្រម​ប្រតិបត្តិ​សម្រាប់​ភាគីនានា​នៅសមុទ្រ​ខាង​កើត (COC) ប្រ កបដោយភាពជាក់ស្តែងនិងចាប់បង្ខំ​ដោយច្បាប់៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top