25/08/2021 22:32 GMT+7 Email Print Like 0

អនុប្រធានាធិបតីអាមេរិក Kamala Harris៖ សហរដ្ឋអាមេរិកគាំទ្រប្រទេសវៀតណាមខ្លាំងមាំមួន ឯករាជ្យនិងវិបុលភាព

នេះគឺជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម នៅទីស្នាក់ការរដ្ឋាភិបាល នារសៀលថ្ងៃទី ២៥ ខែសីហា។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងអនុប្រធានាធិបតីអាមេរិកលោកស្រី  Kamala Harris  (រូបថត៖ baochinhphu.vn)


វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងមានបំណងបន្តអភិវឌ្ឍន៍ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ស្ថិរភាពយូរ អអ្វែងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភព លោក។ នេះគឺជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម នៅទីស្នាក់ការរដ្ឋាភិបាល នារសៀលថ្ងៃទី ២៥ ខែសីហា។

អញ្ជើញពិភាក្សាអំពីវិធានការណ៍ជាក់ស្តែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មនិងវិនិយោគ (TIFA) ព្រមទាំងពិចារណា លើលទ្ធភាពបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មថ្មី ដើម្បីជំរុញថែមទៀត កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសុខដុមនិងនិរន្តរភាព។ លោកនាយករដ្ឋមន្រ្តីបានអះអាង ថា រដ្ឋាភិបាលវៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាមនិងចង់ឱ្យអាមេរិក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិយោគនៅអាមេរិក។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានបំណងថា ភាគីអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ តាមទម្រង់ដែលអាចបត់បែនបាន។

ទិដ្ឋភាពនៃកិច្ចប្រជុំជាមួយគណៈប្រតិភូអនុប្រធានាធិបតីអាមេរិកនៅទីស្នាក់ការរដ្ឋាភិបាល (រូបថត៖ baochinhphu.vn)


ចំណែកខ្លួនវិញ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកតែងតែគាំទ្រប្រទេស វៀតណាមខ្លាំងមាំមួន ឯករាជ្យនិងវិបុលភាព ហើយ ប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្ថិរភាពយូរអង្វែងនាពេលខាងមុខ។ លោកស្រីអនុប្រធានាធិបតីអាមេរិកបញ្ជាក់ថា អាមេរិកនឹងបន្តផ្តល់ការគាំទ្រយ៉ាងច្រើនដល់ វៀតណាម ដើម្បីវៀតណាមឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតកូវីដ -១៩ ព្រមទាំងបានប្រកាសថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រវៀតណាមនូវវ៉ាក់សាំងបង្ការកូវីដ ១៩ Pfizer ចំនួន ១ លានដូស ហើយនឹងបញ្ជូនមកកាន់វៀតណាមក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ដោយបញ្ជាក់ពីតួនាទីជាមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន), ក្នុងបញ្ហាសមុទ្រខាងកើត បញ្ហាមេគង្គនិងមីយ៉ាន់ម៉ា ព្រមទាំងសង្កត់ធ្ងន់លើគោលការណ៍គោរពច្បាប់អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការនិងដោះស្រាយរាល់បញ្ហាតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ