• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយអតីតអគ្គលេខាធិការ IPU

នាយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបជាមួយអតីតអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Anders Johnsson ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
 

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយអតីតអគ្គលេខាធិការ
IPUលោក Anders Johnsson

នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានអះអាងថា អស់រយៈពេល ៤០ ឆ្នាំជាសមាជិក IPU រដ្ឋសភាវៀតណាមនិង IPU មានទំនាក់ទំនងជិតស្និទ្ធ នាំមកនូវប្រសិទ្ធភាពជាក់ស្តែងជាច្រើន។ សកម្មភាពសហប្រតិបត្តិការរបស់ IPU និយាយរួមនិងបុគ្គលលោកអតីតអគ្គលេខាធិការ IPU និយាយដោយឡែក បានរួមចំណែកជួយរដ្ឋសភាវៀតណាម បំពេញនូវការទទួលខុសត្រូវរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ។ លោកស្រី Tong Thi Phong មានបំណងថា លោកអតីតអគ្គលេខាធិការ IPU នឹងផ្តល់មតិយោបល់ជាច្រើនសម្រាប់សកម្មភាពរបស់រដ្ឋសភាវៀតណាម។

រីឯខ្លួនវិញ អតីតអគ្គលេខាធិការ IPU លោក Anders Johnsson មានបំណងថា នឹងមានឱកាសបំពេញទស្សនកិច្ចនៅវៀតណាមច្រើនទៀត ដើម្បីបន្តការគាំទ្រ និងចែករំលែកជាមួយរដ្ឋសភាវៀតណាមនូវបទពិសោធន៍និងការយល់ដឹងលើវិស័យការទូតសភាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top