12/07/2019 10:55 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា


 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួបសវនាការជាមួយលេខាទីមួយ​គណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តគុយបាលោក Raul Castro និងលោក Miguel Diaz-Canel ប្រធានក្រុមប្រឹក្សា រដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា (រូបថត៖ TTXVN)
 

 នៅបណ្ដាជំនួបនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀត​ណាម​ជានិច្ច​កាល​គោរពទំនាក់ទំនងមិត្តភាពប្រពៃណី ពិសេសជាមួយគុយ​បា ហើយប្ដេជ្ញាចិត្ត​ពង្រឹង​និ​ង​ពង្រីក​ទំនាក់​​ទំន​ងរវាង ប្រទេសទាំងពីរអោយកាន់​តែរីកចម្រើនថែមទៀ​ត។ 
 
ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាថ្ងៃទី៩ ខែកក្កដា (តាមម៉ោងតំបន់) អនុប្រធាន​រដ្ឋវៀត​ណាម​លោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួប​សវនាការ​ជាមួយ​លេខាទី​មួយ​គណៈកម្មាធិការ​កណ្ដាល​បក្សកុម្មុយ​និស្ត​គុយបាលោក Raul Castro និងលោក ​Miguel Diaz-Canel ប្រធានក្រុមប្រឹក្សា​ រដ្ឋ​និង​ក្រុម​ប្រឹក្សា​រដ្ឋមន្រ្តី​គុយបា។
 
នៅបណ្ដាជំនួបនេះ​ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជា​និច្ច​កាល​គោរ​ពទំនាក់ទំនងមិត្តភាពប្រពៃណី ពិសេសជាមួយគុយបា ហើយប្ដេជ្ញាចិត្ត​ពង្រឹង​និង​ពង្រីក​ទំនា​ក់​ទំនង​រវាង​ ប្រទេសទាំងពីរអោយកាន់តែរីកច​ម្រើនថែមទៀត។ វៀតណាមនឹងរួមដំណើ​រជា មួយប្រទេស​គុយបាជា​បងប្អូន​ ក្នុងបុព្វហេតុការពារ​ កសាងនិងអភិវឌ្ឍប្រទេសជា​តិ ព្រម​ទាំងប្រឆាំង​ជំទាស់និង​សំណូម​ពរ​​អោយប​ញ្ចប់គោលនយោបាយដាក់បទហ៊ុំព័ទ្ធប្រ​ឆាំងនឹងគុយបាផងដែ​រ។
 
ចំណែក​ឯថ្នាក់ដឹកនាំជាន់ខ្ពស់គុយបាវិញ ក៏បានអះអាងថា គុយបាគោរព ចំណង​សាមគ្គី​ភាព​និង​ការគាំ​ទ្ររ​បស់​វៀត​ណាមចំពោះបដិវត្តន៍គុយបា ព្រមទាំង ឯកភាពសហប្រ​តិបតិ្ត​ការគ្នា​ដើម្បីដាក់​អោយ​ដំណើរ​ការ​នូវ​លទ្ធផល​នានានៃ​ ដំណើរទស្សនកិច្ចជាន់ខ្ពស់នាពេលថ្មីៗ​នេះរវាងប្រទេសទាំងពីរ សំដៅនាំទំនា​ក់ ទំនង​ទ្វេភាគី​អោយ​រីក​ចម្រើន​កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ រួ​មចំណែកយ៉ាង ពិតប្រាកដទៅក្នុង​ការអ​ភិវឌ្ឍនៃ​ប្រទេសទាំង​ពីរ​ផងដែរ។
 
នាថ្ងៃដដែល អ​នុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម បាន​អញ្ជើញ​ទៅទស្សនាគម្រោងសហ ប្រតិបតិ្តការវៀតណាម-គុយបាក្នុងការផលិតស្រូវអង្ករវដ្ដទី៥នៅខេត្ត Pinar del Rio។ គម្រោងនេះគឺសំដៅជួយឧបត្ថម្ភដល់គុយបាក្នុងវិស័យ​ផលិតស្រូវអង្ករ រួម ចំណែកធានា​សន្តិសុខ​ស្បៀងអា​ហារ ហើយបង្កើនផលិតភាពដំណាំស្រូវ​របស់ គុយបាឡើង៣០%ក្នុង​រយៈពេល៥ឆ្នាំខាងមុខ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ