13/04/2019 10:58 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទទួលគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long


 លោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ
 

 នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ​២០១៩ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញទទួលជួបជាមួយគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long ។
 
ក្នុង​ជំនួបសំណេះសំណាលជាមួយតំណាង ៣៨ រូប ដែលជាវីរៈអ្នកម្ដាយវៀតណាម នៅខេត្ត Vinh Long លោក​ស្រី​អនុប្រធាន​រដ្ឋ បានសង្កត់ធ្ងន់ថា: ខេត្ត Vinh Long ជាខេត្តមានប្រពៃណីស្នេហាជាតិ និងមានការ​រួមចំណែក​ជាច្រើន​ដល់​ប្រទេសជាតិក្នុងបុព្វហេតុកសាងនិងការពារជាតិ។
 
បច្ចុប្បន្ននេះ​ ខេត្ត Vinh Long មានស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយស្ថេរភាព​និង​ទូលំទូលាយ​ដោយមាន​កំណើនជាម​ធ្យម។ លោកស្រីអនុប្រធានរដ្ឋបានសំណូមពរឲ្យខេត្ត Vinh Long នឹងបន្តជំរុញ​ការ​ឃោសនា​ បង្កើនការយល់ដឹងនិងការទទួលខុសត្រូវគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយ សម្រាប់​ជន​មាន​គុណូបការៈ។ ទន្ទឹមជាមួយគ្នានេះ លោកស្រីអនុប្រធានរដ្ឋ មានបំណង​ចង់​ឲ្យ​គណៈ​ប្រតិភូ​ជន​មាន​គុណូប​ការៈ​ខេត្ត Vinh Long នឹងពង្រីក​ប្រពៃណីស្នេហាជាតិ​និងក្លាយទៅបង្អែក​ស្មារតីសម្រាប់​បុគ្គលិក​មូលដ្ឋាន​ដើម្បី​កសាងប្រទេសជាតិ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ