• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួលជួបក្រុមសមាជិក សភាមិត្តភាពបែលហ្ស៊ិក-វៀតណាម


 អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu (ខាងស្ដាំ) ទទួលជួបប្រធានក្រុមសមាជិក សភាមិត្តភាពបែលហ្ស៊ិក-វៀតណាម លោក Georges Dallemagne  

 នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀត ណាមលោក Uong Chu Luu បានទទួល​ជួបគណៈ ប្រតិភូសមាជិកសភាមិត្ត​ភាព បែលហ្ស៊ិក-វៀតណាមនៃ ស​ភាបែលហ្ស៊ិក ដឹកនាំ​ដោយ​ប្រធាន​ក្រុម​សមាជិក សភាមិត្តភាពលោ​ក Georges Dallemagne ដែលកំពុងមកបំពេញ​ទស្សនកិច្ច ការងារ​នៅវៀត​ណាម​ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១​ ខែមីនា។

នៅក្នុង​ជំនួបនេះ អនុ ប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានអះអាងថា វៀត ណាម គោរព​ទំនាក់​ទំនង​មិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយបែលហ្ស៊ិកនិយាយដោយ ឡែកនិងសហ​ភាព​អឺរ៉ុ​ប (EU) និយាយរួម។ ដំណើរទស្សន កិច្ចលើកនេះរបស់គណៈប្រតិភូសមាជិកសភា បែលហ្ស៊ិក មិន​ត្រឹម​តែរួមចំ​ណែក ពង្រីកទំនាក់​ទំនងមិត្តភាព​និង​កិច្ច​សហប្រតិបតិ្តការ រវាង​ក្រុម​សមាជិក​សភាមិត្តភាព​នៃប្រទេស​ទាំង​ពីរប៉ុណ្ណោះទេ​ ថែមទាំងរវាងស្ថាប័​ននីតិបញ្ញាត្តិកំពូលនៃប្រទេស ទាំងពី​រទៀត​ផង។ លោក Uong Chu Luu បានវាយតម្លៃខ្ពស់ចំ​ពោះទំនាក់ទំនង មិត្តភា​ពរវា​ងវៀត ណាម​និងបែលហ្ស៊ិក ដែលកំពុងអភិវឌ្ឍន៍​យ៉ាង​ល្អប្រសើរលើ គ្រប់វិស័យចាប់​តាំងពីនយោបាយ សេដ្ឋកិច្ច ​វប្បធម៌ រហូត​ដល់​អប់​រំ​និង​វិទ្យា​​សាស្ត្រ ​ផងដែរ។ លោកអនុប្រធានរដ្ឋសភា វៀ​តណាមបានគោលបំណង ថា សភាបែលហ្ស៊ិកប​ន្តជំរុញអោយ EU​ ចុះហត្ថលេខានិ​ងអនុម័តយ៉ាងឆាប់ៗលើ កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណា​ម​ជាមួយ EU (EVFTA) សំដៅ​ក្ដាប់ ជាប់កាលានុវត្តភាពថ្មី ដើម្បីនាំមកនូ​វផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រ​ទេស សមាជិក EU ​ទាំងអ​ស់គ្នា។

ចំណែក​ឯប្រធានក្រុមសមាជិកសភាមិត្តភាពបែលហ្ស៊ិក-វៀតណាមលោក Georges Dallemagne វិញ បាន​សម្ដែ​ង​នូវការ​គាំទ្រចំពោះវៀតណាមពេល ដែល​ចុះឈ្មោះជាសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​​ប្រជាជាតិអាណត្តិ២០២០-២០២១។  លោកក៏បានសង្កត់ធ្ងន់ថា ការជំរុញទំនាក់ ទំនង​រវាង​រដ្ឋសភា​ទាំងពីរ​នឹង​រួម​ចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ បែលហ្ស៊ិកនិង​វៀតណាម​កាន់តែ​រីក​ចម្រើន​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ៕​ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top