អនុប្រធានរដ្ឋសភា ជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសភាមិត្តភាពជប៉ុន-វៀតណាម
នារសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនា ជាមួយលោក Tsutomo Takebe ទីប្រឹក្សាពិសេសសម្ព័ន្ធភាព សភាមិត្តភាពជប៉ុន-វៀតណាម ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានកត់សម្គាល់និងវាយតំលៃខ្ពស់ ចំពោះតួនាទី និងការរួមវិភាគទានរបស់ លោក Tsutomo Takebe ក្នុងការជំរុញទំនាក់ទំនងរ វាងប្រទេសទាំងពីរ ក្នុងវិស័យវប្បធម៌និងអប់រំ។ លោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាមជានិច្ចកាលស្វាគមន៍ និងបង្កលក្ខណះងាយស្រួល ដើម្បីបណ្ដាសមាជិកសភា និងឥស្សរិជននៃប្រទេសទាំងពីរ បើកទូលាយសកម្មភាពជួបប្រាស្រ័យសហប្រតិបត្តិការ ដើម្បីកសាងទំនុកទុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក រួមចំណែកបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រស៊ីជំរៅ និងទូលំទូលាយដើម្បីសន្តិភាព និងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី រវាងវៀតណាមនិងជប៉ុន។ រីឯ លោក Tsutomo Takebe បានជូនដំណឹងអំពីគោលដៅនៃដំណើរទស្សនកិច្ចលើកនេះ ដែលក្នុងនោះ មានដំណើការកសាងមហាវិទ្យាល័យវៀតណាម-ជប៉ុន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម