12/02/2021 20:26 GMT+7 Email Print Like 0

អត្តសញ្ញាណរបស់ជនជាតិវៀតណាមបានផ្ទុកក្នុងអាវផាយ

ក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃអរិយធម៌ តាមរយៈការផ្លាស់ប្តូរនៃពេលវេលា ម៉ូតសម្លៀកបំពាក់បានផ្លាស់ប្តូរតាមពេលវេលាប៉ុន្តែអាវផាយប្រពៃណីវៀតណាមនៅតែមានភាពស្រស់ស្អាតនិងមោទនភាពណាស់។ អាវផាយបានផ្ទុកវប្បធម៌ តាមការឆ្លងកាត់យុគសម័យនីមួយៗ ដូច្នេះសម្លៀកបំពាក់នេះបានក្លាយជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌របស់វៀតណាមដែលផ្តល់ឱ្យមិត្តភក្តិអន្តរជាតិនូវអារម្មណ៍ពិសេសៗជាច្រើន។

អាវផាយក្នុងទស្សនៈប្រវត្តិសាស្ត្រ

ទោះបីដើមកំណើតនៃអាវផាយមិនត្រូវបានគេដឹង ប៉ុន្តែដោយផ្អែកលើបរិបទប្រវត្តិសាស្រ្ត អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តបានធ្វើការសន្និដ្ឋានជាឯកច្ឆ័ន្ទ និងអះអាងថា អាវផាយបានមាននៅដើមគ.ស .។ មនុស្សដំបូងដែលពាក់ស្លៀកសម្លៀកបំពាក់នេះគឺព្រះមហាក្សត្រិយានីពីរអង្គ - ហាយបាទ្រឹង (Hai Ba Trung) (ឆ្នាំ ៤០ - ៤៣ ) ។ រឿងព្រេងនិទានបានរៀបរាប់ថា នៅពេលជិះដំរីមួយក្បាល ដើម្បីវាយលុកកងទ័ពហាន លោកស្រី បាទ្រឹង (Ba Trung) ពាក់អាវវែងមានពីរផាយនិង បាំងឆ័ត្រពណ៌មាស។ ក្រោយមកទៀត ដោយការគោរពចំពោះព្រះមហាក្សត្រិយានីពីរអង្គ ស្ត្រីជនជាតិវៀតណាមនៅពេលនោះបានចៀសវាងពាក់សម្លៀកបំពាក់មានពីរផាយហើយជំនួសពួកគេពាក់អាវមានបួនផាយ។

តាមរយៈការឡើងនិងចុះនៃប្រវត្តិសាស្រ្តជាច្រើនដង អាវមានបួនផាយមានឥទ្ធិពលនិងផ្លាស់ប្តូរ។ ចាប់ពីសតវត្សរ៍ទី ១៧ ដល់សតវត្សរ៍ទី ១៩ ដើម្បីឱ្យមានរាងស្អាតនិងថ្លៃថ្នូជាងនេះ ស្ត្រីនៅតាមទីក្រុងបានច្នៃប្រឌិត អាវមានប្រាំផាយដែលជំនួសអាវបួនផាយ ដើម្បីបង្ហាញពីទ្រព្យសម្បត្តិ ក៏ដូចជាវណ្ណៈក្នុងសង្គម។





ម៉ូតអាវផាយបស់ជនជាតិវៀតណាមមួយចំនួនក្នុងសម័យនិមួយៗ ត្រូវបានដាក់តាំង នៅសារមន្ទីរអាវផាយវៀតណាម នៅលេខ ៣០៦ វិថី ឡុងធួន ឡុងភឿក (Long Thuan Long Phuoc) ខណ្ឌទី ៩ នៃទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ថុងហាយ


អាវផាយជាសំលៀកបំពាក់ដ៏សំខាន់របស់សិល្បការិនីក្នុងការច្រៀងកាទ្រូ (Ca Tru)។ នៅខែមករា ឆ្នាំ ២០០៩ កាទ្រូ (Ca Tru) ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌអរូបីដែល
តម្រូវការការពារបន្ទាន់ របស់យូណេស្កូ។ រូបថត៖ តឹតសើន



ការច្រៀងស្វ័ន (Xoan) ខេត្ត ភូថ (Phu Tho) ក៏ប្រើអាវផាយជាសំលៀកបំពាក់សម្រាប់អ្នកចំរៀង ផងដែរ។ ការច្រៀងស្វ័ន (Xoan)  គឺជាមរតកវប្បធម៌អរូបីដ៏មានតម្លៃនិងត្រូវបានចុះបញ្ជីជាប្រភេទប្រជាប្រិយនិងប្រពៃណីមួយ ដែលប្រមូលៗគ្នានៃសិល្បៈដូចជា តន្ត្រី ច្រៀង រាំ សំលៀកបំពាក់ ... ដោយអង្គការយូណេស្កូ។ រូបថត៖ តឹតសើន
 

នៅដើមទសវត្សឆ្នាំ ១៩៣០ វប្បធម៌លោកខាងលិចត្រូវបានបញ្ចូលទៅក្នុងប្រទេសវៀតណាមដែលជះឥទ្ធិពលដល់ចំណង់ចំណូលចិត្តរបស់ប្រជាជន ជាពិសេសគំនិតនៃសោភ័ណភាពសម្រាប់អាវផាយ។ នៅក្នុងអំឡុងពេលនេះវិចិត្រការិនីម្នាក់ឈ្មោះកាតទឿង (Cat Tuong) បានរចនាម៉ូតអាវផាយថ្មីដែលមានឈ្មោះ Lemur (ពាក្យ Lemur ជាភាសាបារាំងមានន័យថា "ជញ្ជាំង") ។ 
 

ពាក្យ " អាវផយា (តាមភាសាវៀតណាមជាអាវយាយ (ao dai) )" (ao dai / ˈaʊ ˌdʌɪ /) ត្រូវបានដាក់បញ្ចូលក្នុងវចនានុក្រម Oxford ហើយត្រូវបានពន្យល់ថា ជាសំលៀកបំពាក់មួយប្រភេទរបស់ស្ត្រីវៀតណាមដែលមាន ផាយចំនួនពីរគឺផាយខាងមុខនិងខាងក្រោយ ដែលមានប្រវែងដល់កជើងនិងគ្របដណ្តប់ខោវជើងវែង។
អាវផាយ  Lemur  បន្ទាប់ពីលេចចេញក្នុងរយៈពេលពីរបីឆ្នាំ ទទួលបានការសរសើរនិងការរិះគន់ជាច្រើន។ 

វិចិត្រករ ឡេផូ (Le Pho) បានកែលម្អអាវនេះ ដោយដកលក្ខណៈលោកខាងលិច មកផ្សះផ្សាជាមួយអាវមានប្រាំផាយចាស់ដើម្បីរចនាម៉ូត អាវ ផាយមួយ ដែលមានកនិងផាយអាវវែងដែលទប់រាងកាយឱ្យជិត ដើម្បីឱ្យ ផាយអាវហោះហើរដោយសេរី។
 

ភូមិ ត្រាចស្វា (Trach Xa) – ភូមិប្រកបដោយមុខរបរកាត់ដេរអាវផាយ
 

បច្ចុប្បន្ននេះ ត្រាចស្វា (Trach Xa)  (ស្រុកអ៊ឹងហ័រ (Ung Hoa) រដ្ឋធានីហាណូយ) (Ha Noi) នៅតែត្រូវបានគេស្គាល់ថាជាភូមិប្រកបដោយមុខរបរកាត់ដេរអាវផាយរបស់ជនជាតិវៀតណាម។ ភូមិនេះ មានចំងាយ ៦០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ (Ha Noi) និងប្រកបមុខរបរនេះក្នុងរយៈពេលជាង ១០០០ ឆ្នាំហើយ។

មកដល់ភូមិ ត្រាចស្វា (Trach Xa)  ក្នុងថ្ងៃចុងក្រោយនៃឆ្នាំនេះតែងតែមានការបញ្ជាទិញអាវផាយនៅទូទាំងប្រទេស ពីខាងជើងដល់ខាងត្បូងង។ ៧០% នៃគ្រួសារនៅក្នុងភូមិនៅតែរក្សាមុខរបរកាត់ដេរអាវផាយ តាមបែបប្រពៃណី។ នៅក្នុងភូមិមានបទបញ្ញត្តិមួយថា ទោះបីកូនចៅជើសរើសនិងប្រកបមុខរបរណាក៏ដោយ ប៉ុន្តែពួកគេត្រូវរៀននូវ ”ដៃម្ជុល” ។

"ដៃម្ជុល"មានន័យថា ពួកគេត្រូវដឹងពីរបៀបដេរសំលៀកបំពាក់។ ប៉ុន្តែនៅក្នុងភូមិ ត្រាចស្វា (Trach Xa)  “ ដៃម្ជុល” មានជាប់ទាក់ទងនឹងចំណេះដឹងនូវការកាត់ដេរអាវផាយដែលត្ពួកគេត្រូវបង្ហូរឈាម   តាមអត្ថន័យព្យញ្ជនៈ អស់រយៈពេលជាច្រើនឆ្នាំ។

 


តាំងរយៈពេលរាប់ពាន់ឆ្នាំមកហើយ ភូមិ ត្រាចស្វា (Trach Xa)  បានបើកថ្នាក់រៀនដើម្បីបំប៉ុនអ្នកកាត់ដេរដែលមានទេពកោសល្យ។ ដោយស្រឡាញ់អាជីពនិងដៃប៉ិនប្រសប់ ពួកគេបង្កើតម៉ូតអាវផាយពៃណី ដើម្បីលើកកម្ពស់សម្រស់នារីវៀតណាម។ រូបថត៖ កុងដាត


កុមារនៅក្នុងភូមិ ត្រាចស្វា (Trach Xa)  អាយុ ៦-៧ ឆ្នាំចាប់ផ្តើមគ្រួសារបង្រៀនរបៀបដេរដោយដៃ មានអាយុពី ១៥-១៦ ឆ្នាំពួកគេបានស្ទាត់ជំនាញនូវការកាត់ដេរ ហើយអាច
កាត់ដេរអាវផាយប្រពៃណីមួយដោយខ្លួនឯង។ រូបថត៖ កុងដាត


លោក ង្វៀន វ៉ាន់ញៀន (Nguyen Van Nhien) (អាយុ ៨៦ ឆ្នាំ) ដែលបានប្រកបមុខរបរកាត់ដេរអាវផាយ ក្នុងរយៈពេលជិត ៧០ ឆ្នាំ នៅភូមិ ត្រាចស្វា (Trach Xa)  ។ រូបថត៖ កុងដាត
 

ក្នុងផ្ទះបានសាងសង តាមរចនាបថស្ថាបត្យកម្មបុរាណនៅភាគខាងជើង លោក ង្វៀន វ៉ាន់ញៀន (Nguyen Van Nhien)  (អាយុ ៨៦ ឆ្នាំ) ដែលដែលបានប្រកបមុខរបរកាត់ដេរអាវផាយ ក្នុងរយៈពេលជិត ៧០ ឆ្នាំ នៅភូមិ ត្រាចស្វា (Trach Xa)  បានចែករំលែកយឺត ៗ អំពីមុខរបរនេះរបស់ភូមិ ដែលអាស្រ័យទៅនឹងរឿងព្រេងនិទានរបស់ភូមិ។ តាមលោកតារូបនេះ ប្រជាជនក្នុងភូមិនៅតែរក្សារឿងព្រេងនិទានអំពីការប្រគល់បន្តមុខរបរកាត់ដេរអាវផាយដល់ក្មេងៗ ពីមួយជំនាន់ទៅមួយជំនាន់ដែលចាត់ទុកដូចជាវិធីមួយសម្រាប់ការដឹងគុណចំពោះមុខរបរនេះ។

ដូចជាការជើសរើសតាមធម្មជាតិ អាវផាយបានឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ​​និងឧបសគ្គជាច្រើន សោភណ្ឌភាពនៃអាវផាយដែលរួមផ្សំពីការរចនា ក្រណាត់ និងការកាត់ដេរ ...


រឿងព្រេងនិទាននេះបានរៀបរាប់ថា នៅឆ្នាំ ៩៦៨ បន្ទាប់ពីទទួលភាពជោគជ័ននៃការបណ្តេញពួកឈ្លានពាន និងឡើងគ្រងរាជ្យ ស្តេច ឌិញទៀងហ្វាង (Dinh Tien Hoang) បានយាងទៅតំបន់ សើនតី (Son Tay) ដើម្បីជ្រើសរើសមេបញ្ជាការដែលមានទេពកោសល្យ ហើយបានជួបជាមួយនារីម្នាក់ ដែលមានឈ្មោះ ង្វៀន ធីសែន (Nguyen Thi Sen)។ នារីរូបនេះទើបមានអាយុពេញវ័យ ស្រស់ស្អាត ពូកែខាងដេរនិងប៉ាក់ នារី ង្វៀន ធីសែន (Nguyen Thi Sen) បានសម្តេចស្រឡាញ់និងឲ្យចូលរស់នៅក្នុងព្រះមរមរាជវាំង។ ដោយភាពប៉ិនប្រសប់និងភាពឆ្លាតវៃរបស់ខ្លួន លោកស្រី (Nguyen Thi Sen) បានបង្កើតអាជីពដេរនៅក្នុងព្រះបរមរាជវាំងដែលមិនធ្លាប់មានពីមុនមក។ នៅឆ្នាំ ៩៧៩ បន្ទាប់ពីរាជវង្ស ឌិញ (Dinh) មានការផ្លាស់ប្តូរ លោកស្រី ង្វៀន ធីសេន (Nguyen Thi Sen)  បាននាំកូន ៗ របស់គាត់ពីរាជធានីហ័រលឺ (Hoa Lu) ត្រឡប់ទៅភូមិ ត្រាចស្វា (Trach Xa) ហើយចាប់តាំងពីពេលនោះមក លោកស្រីបានបង្រៀនវិជ្ជាជីវៈកាត់ដេរដល់អ្នកភូមិ។

នាពេលបច្ចុប្បន្ននេះក្នុងឱកាសសែនខួបអ្នកបង្កើតមុខរបរកាត់ដេរ នៅភូមិ ត្រាចស្វា (Trach Xa) ប្រជាជនរបស់ភូមិនេះមកពីគ្រប់ទិសទី ចាប់ពីខាងជើង ភាគកណ្តាលរហូតដល់ខាងត្បូងបានវិលត្រឡប់មកភូមិ ដើម្បីអុជធូបនិងថ្លែងអំណរគុណដល់បុព្វបុរសដែលបង្កើតមុខរបរនេះ។ ប្រហែលដូច្នេះ មុខរបរកាត់ដេរអាវផាយ ត្រាចស្វា (Trach Xa) បាននិងកំពុងរីកចម្រើនឥតឈប់ឈរ និងរីករាលដាលដល់គ្រប់តំបន់ទូទាំងប្រទេស។ អាវផាយ ត្រាចស្វា (Trach Xa) មិនត្រឹមតែទទួលបានការពេញនិយមពីសំណាក់អតិថិជន នៅតាមទីក្រុងធំ ៗ ប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ប្រទេសថៃនិងប្រទេសស៊ុយអែតទៀតផង។

 

អាវផាយក្នុងជីវិតសហសម័យនិងបង្កើតចំណាប់អារម្មន៍នៅលើឆាកអន្តរជាតិ

នាំមកនូវព្រលឹងវៀតណាម ជីវិតរបស់ប្រជាជនវៀតណាមដូច្នេះ អាវផាយតែងតែងជាជំរើសលេខមួយ ក្នុងឱកាសពិសេសឬព្រឹត្តិការណ៍ជាតិនានាដែលជាការបំផុសគំនិតសម្រប់ឧស្សាហកម្មនិងវិស័យជាច្រើននៅក្នុងសង្គម។

 

ទីក្រុងហ្វេ (Hue) ដែលចាត់ទុកដូចជា“ រដ្ឋធានី” របស់អាវផាយ ពីព្រោះអាវផាយបានក្លាយជាសម្លៀកបំពាក់ប្រចាំថ្ងៃរបស់ក្មេងស្រីឬសូម្បីតែមន្រ្តីរដ្ឋធ្វើការនៅទីក្រុងហ្វេ (Hue)    រាល់ថ្ងៃចន្ទ។ 

អាវផាយបានកាត់ដេរតាមបែបច្នៃប្រឌិតដែលមានលក្ខណៈផ្ទាល់ខ្លួនខ្ពស់ និងកាត់ដេរសម្រាប់មនុស្សម្នាក់។ នេះគឺជានិន្នាការម៉ូតលើពិភពលោក។ ហេតុដូច្នេះហើយ អាវផាយរបស់ជនជាតិវៀតណាមសព្វថ្ងៃអះអាងតំលៃរបស់ខ្លួនឯង នៅក្នុងពិភពម៉ូត។ រូបភាពនៃអាវផាយបានរីករាលដាលដល់មជ្ឈមណ្ឌលម៉ូត នៅទីក្រុងប៉ារីស ទីក្រុង ញូវយ៉ក ទីក្រុងមីឡាន ប្រទេសអេស្ប៉ាញ ... តាមរយៈកម្រងម៉ូដសម្រៀកបំពាក់ជាមួយនឹងការបំផុសគំនិតច្នៃប្រឌិតថ្មីពីអ្នករចនាម៉ូដមួយចំនួន ដូចជា Giorgio Armani, Ralph Lauren, Calvin Klein ។

ការបង្ហាញអាវផាយ នៅមហោស្រពផ្លូវអូអាដាយ។ រូបថត៖ ថាញ់យ៉ាង
 

អាវផាយបានក្លាយជាសម្លៀកបំពាក់ប្រចាំថ្ងៃរបស់នារី នៅទីក្រុង ហ្វេ ( Hue) ។ រូបថត៖ ង្វៀនលន់


មន្រ្តីរដ្ឋធ្វើការ នៅទីក្រុង ហ្វេ (Hue)  ពាក់អាផាយ នៅរៀងរាល់ថ្ងៃច័ន្ទ នៅការិយាល័យ។ រូបថត៖ ឯកសារ


អាវផាយជាសម្លៀកបំពាក់ក្នុងពិធីមង្គលការ និងពិធីភ្ជាប់ពាក្យរបស់ប្រជាជនហាណូយ។ រូបថត៖ ថាញ់យ៉ាង


ឯកអគ្គរដ្ឋទូតអ៊ីតាលីលោកស្រី Cecilia Piccioni (អាវពណ៌ក្រហម) បានបង្ហាញម៉ូតរបស់អ្នករចនាម៉ូដ Chula កម្រងម៉ូដសម្លៀកបំពាក់ផ្កា Tulip ដែលបានសម្តែង នៅវ៉ាន់មៀយ - គ្វឹកទឺយ៉ាម ( Van Mieu - Quoc Tu Giam ) ទីក្រុងហាណូយ។ រូបថត៖ ថាញ់យ៉ាង


កម្រងម៉ូតសម្លៀកបំពាក់អាវផាយរបស់អ្នករចនាម៉ូតដ៏ល្បីល្បាញត្រូវបានបង្ហាញ នៅមហោស្រពអាវផាយ នៅវ៉ាន់មៀយ - គ្វឹកទឺយ៉ាម ( Van Mieu - Quoc Tu Giam ) ទីក្រុងហាណូយ។ រូបថត៖ ថាញ់យ៉ាង


ការបង្ហាញអាវផាយ នៅមហោស្រពហ្វេ ( Hue) ឆ្នាំ ២០១៤។ រូបថត៖ ថាញ់យ៉ាង
 

អាវផាយតំណាងឱ្យការផ្លាស់ប្តូររបស់វៀតណាមនៅដំណើរការធ្វើសមាហរណកម្ម វាអាចមានការប្រែប្រួល ដើម្បីធ្វើសមាហរណកម្មជាមួយពេលវេលា ប៉ុន្តែតែងតែរក្សាលក្ខណៈរបស់ខ្លួនជានិច្ច។

តម្លៃមិនប្រែប្រួលជានិច្ចរបស់អាវផាយ ក្រៅពីទស្សនវិជ្ជានិងសិល្បៈរបស់វាគឺវាចូលរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌និងព្រលឹងរបស់ប្រជាជនវៀតណាម។ នេះជាតម្លៃពិសេសនៃអាវផាយ ដូច្នេះសម្លៀកបំពាក់នេះនឹងស្ថិតស្ថេរជារៀងរហូតដែលជានិមិត្តរូបដ៏ស្រស់ស្អាតរបស់នារីវៀតណាមនិងមោទនភាពរបស់ប្រជាជនវៀតណាម ។/ ។

 ប្រទេសវៀតណាមមានបេតិកភណ្ឌចំនួន ១៣ ត្រូវបានទទួលស្គាល់ដោយអង្គ UNESCO ក្លាយជាតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្នុងចំណោមនោះបេតិកភណ្ឌចំនួន៧ ដែលប្រើប្រាស់អាវផាយនិងអាវបួនផាយ ក្នុងពេលសម្តែងគឺ៖ ច្រៀងក្វាន់ហូ (Quan Ho)  ច្រៀងកាទ្រូ (Ca Tru)  ច្រៀងស្វ័ន (Xoan)  ច្រៀង វីយ៉ឹម (Vi Dam) តន្ត្រីសម្តែងក្នុងរាជវាំង, ច្រៀងដឿនកាតាវទឺ (Don Ca Tai tu)  អនុវត្តការថ្វាយបង្គំព្រះម៉ែ។ កម្រណាស់ដែលសម្លៀកបំពាក់ជាតិណាមួយរួមចំណែកដល់ការលើកកម្ពស់កិត្តិយសដល់បេតិកភណ្ឌវប្បធម៌

អត្ថបទ៖ ថុងវី
រូបថត៖ កុងដាត ថុងហាយ ថាញ់យ៉ាង យង្វៀនលន់និងឯកសារ

បណ្តាអត្ថបទបានផ្សាយ