• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការ Peace Trees Vietnam ដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពបោសសំអាតមីននៅវៀតណាម

នៅថ្ងៃទី ២០ ខែតុលា អង្គការ Peace Trees Vietnam - ដើមឈើសន្តិភាពវៀតណាម បានប្រារព្ធពិធីរំលឹកខួបលើកទី ២៥ ទិវាបង្កើតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ នៅទីក្រុង Seatle រដ្ឋវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។

តំណាងដែលចូលរួមក្នុងកិច្ចពិភាក្សា (រូបថត៖ thoidai.com.vn)


នៅក្នុងពិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា បណ្តាអង្គការក្រៅរដ្ឋាភិបាល ក្នុងនោះមានទាំងអង្គការដើមឈើសន្តិភាព វៀតណាមតែងតែបានដើរតួនាទីយ៉ាងសកម្ម ក្នុងសកម្មភាពនានារបស់វៀតណាម។ ជាពិសេស អង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្នែកហិរញ្ញវត្ថុ និងជួយវៀតណាមជំនះពុះពារលើផលវិបាក នៃសង្គ្រាម លុបបំបាត់ភាពក្រីក្រ លើកកម្ពស់គុណភាពជីវភាពរស់នៅ  ថែទាំសុខភាព និងប្រព័ន្ធអប់រំជាដើម។ លើសពីនេះទៀត អង្គការទាំងនេះក៏ជួយវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមដែលមិនមែនប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc ក៏បានចែករំលែកក្តីសង្ឃឹមរបស់លោក លើយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិកផងដែរ។

សូមជម្រាបថា អង្គការដើមឈើសន្តិភាពវៀតណាម គឺជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់អាមេរិក ដែលប្រតិបត្តិការក្នុងវិស័យជួយឧបត្ថម្ភការបោសសំអាតមីននិងអប់រំការយល់ដឹងអំពីមីនរួមទាំងការអភិវឌ្ឍសហគមន៍ទៀតផង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top