26/10/2019 15:21 GMT+7 Email Print Like 0

អង្គការសហប្រជាតិបំផុសកម្មវិធីសន្ទនាសកលដោយទ្រង់ទ្រាយធំបំផុត


អង្គការសហប្រជាតិបំផុសកម្មវិធីសន្ទនាសកលដោយទ្រង់ទ្រាយធំបំផុត (រូបថត៖ TTXVN)

នាថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០១៩ អង្គការសហប្រជាតិបាន បំផុសកម្មវិធីសន្ទនាសកលដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ស្ដីពីអនាគតរបស់ភពផែនកដីដែលជាសកម្មភាពមួយដ៏មានអត្ថន័យ ក្នុងឱកាសរំលឹខួបលើកទី៧៥ ឆ្នាំ នៃការបង្កើតអង្គការនេះ។

ស្ថាប័នពហុភាគីធំបំផុតរបស់ពិភពលោកចង់លើកទឹកចិត្តឲ្យប្រជាជននៅទូទាំងសកលលោកតាមរយៈការសន្ទនាដែលនឹងត្រូវធ្វើឡើងនៅជុំវិញពិភពលោក ដោយចាប់ផ្តើមពីខែមករាឆ្នាំ ២០២០។ ការសន្ទនាទាំងនេះនឹងផ្ទៀងស្តាប់នូវក្តីសង្ឃឹមនិងការព្រួយបារម្ភរបស់ប្រជាជនសាមញ្ញស្វែងយល់អំពីអ្វីដែលពួកគេបានឆ្លងកាត់ និងពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយសំដៅកសាងពិភពលោកមួយដែលល្អប្រសើរជាង។ កម្មវិធីនេះ នឹងប្រមូលមតិពីមនុស្សជាច្រើនជំនាន់និងគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដូចជានៅសាលារៀន នៅបន្ទប់ប្រជុំ នៅសភា និងនៅមូលដ្ឋាន ជាពិសេសគឺយុវជនវ័យក្មេង។ មតិយោបល់ទាំងនេះនឹងត្រូវបានប្រមូល ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិភពលោកនិងថ្នាក់ដឹកនាំអង្កការសហប្រជាជាតិ នៅក្នុងសម័យប្រជុំនៃមហាសន្និបាតជាប្រចាំ នាខែកញ្ញា ឆ្នាំ២០២០ ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ