• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិអំពាវនាវឱ្យមានសកម្មភាពក្នុងឱកាសរំលឹកទិវាបរិស្ថានពិភពលោក


  អង្គការសហប្រជាជាតិអំពាវនាវឱ្យមានសកម្មភាពក្នុងឱកាសរំលឹកទិវាបរិស្ថានពិភពលោក
 

 នៅក្នុង​សារឆ្លៀតឱកាសរំលឹកទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥ ខែមិថុនា) អគ្គលេ​ខាធិការ​អង្គ​ការ​សហប្រ​ជា​ជាតិ​​ (អ.ស.ប) លោក António Guterres បានសង្កត់ធ្ងន់ថា ទំនា​ក់​ទំនងគ្នា​រវាងកម្រិតនៃ​ការ​បំពុល​បរិយាកាស​កាន់តែ​អាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ  ជាមួយនឹងបញ្ហា​វិបត្តិអាកាសធាតុនាបច្ចុប្បន្ននេះ​ផង​ដែរ។
 
លោក ​António Guterres បានមានប្រសាសន៍ថា ជារៀងរាល់​ឆ្នាំភាព​កខ្វក់​បរិយាកាស​បាន​សម្លាប់​មនុស្សរាប់​លាន​នាក់​ ហើយប៉ះពាល់អវិជ្ជមានដល់ ការអភិវឌ្ឍរបស់ជំនាន់ក្រោយទៀតផង។ លោកបន្តទៀតថា មាន​សារធាតុ​ជាច្រើន​បានបំពុលបរិយាកាស និងជាកត្តាដែលធ្វើឲ្យកំដៅកា​ន់តែកើនឡើងនៅលើពិភពលោក  ក៏​ដូច​ជាបង្ក​ឡើង​បញ្ហាប្រឈមជាច្រើនទៀតដល់មនុស្ស​លោក និងភពផែនដីផងដែរ។ លោក​ António Guterres បានអះ​អាងថា​ការទប់ទល់នឹងបម្រែ    បម្រួលអាកាសធាតុ គឺជាការប្រយុទ្ធដើម្បីការរស់រានមានជីវិត ដែល​មនុស្សត្រូវ​​តែដណ្តើមឲ្យបានជោគជ័យនេះ ដោយផ្តោតលើការយកពន្ធចំពោះសកម្មភា​ព បំពុលបរិស្ថាន ​ព្រមទាំង​បញ្ចប់​ការជួយឧបត្ថម្ភឥន្ធនៈហ្វូស៊ីល​ និងឈប់សាងសង់រោងចក្រប្រើប្រាស់ថ្មី​ផងដែរ។ គួរបញ្ជាក់ថា ​ទិវាបរិស្ថាន​ពិភពលោក​ត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយនៅក្នុងប្រ​ទេសជាង ១០០ ហើយនេះគឺជាឱកា​សមួយសម្រាប់អង្គកា​រសហប្រជាជាតិ ដើម្បី​លើកទឹកចិត្ត​ដល់សហគមន៍​អន្តរជាតិលើកកម្ពស់ការយល់ដឹងក៏​ដូចជាត្រូវ​មាន​សកម្មភាពក្នុងការការពារ​បរិស្ថាន៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top