• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្ករវៀតណាមចំនួន៦០ តោនត្រូវបានចក្រភពអង់គ្លេសនាំចូលតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង UKVFTA

អង្ករក្រអូបវៀតណាមដំបូងបង្អស់ ដែលត្រូវបានចក្រភពអង់គ្លេសនាំចូល តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស - វៀតណាម (UKVFTA) បានមានវត្តមាននៅលើទីផ្សារទីក្រុងឡុងដ៍កាលពីថ្ងៃទី ២៦ ខែមករា។

វេចខ្ចប់អង្ករដើម្បីនាំចេញទៅកាន់ទីផ្សរបរទេស (រូបថត៖ VNA)

នាបច្ចុប្បន្ន ចក្រភពអង់គ្លេសកំពុងអនុវត្តពន្ធនាំចូលលើអង្ករក្រអូប ( Jasmin) គឺ ១៧,៤ %។

ប៉ុន្តែ យោងតាម UKVFTA បានឲ្យដឹងថាអង្ករក្រអូបរបស់វៀតណាម ដែលមានគុណភាពខ្ពស់ ឈានចូលមកកាន់ទីផ្សារចក្រភពអង់គ្លេសត្រូវបានលើកលែងពីពន្ធនាំចូល ហើយប្រការនេះនឹងធ្វើឱ្យអង្ករវៀតណាមកាន់តែមានការប្រកួតប្រជែងដ៏ល្អជាមួយបណ្តាប្រទេសផ្សេងៗទៀត ដែលនាំចេញអង្ករក្រអូបទៅកាន់ចក្រភពអង់គ្លេសផងដែរ។

យោងតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអង់គ្លេស លោក Nguyen Canh Cuong បានឲ្យដឹងថាអាស្រ័យទៅលើកកិច្ចព្រមព្រៀង UKVFTA ការនាំចេញអង្ករក្រអូបរបស់វៀត  ណាមទៅកាន់ទីផ្សារចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២១ នឹងកើនឡើងយ៉ាងខ្លាំងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top