19/03/2019 09:59 GMT+7 Email Print Like 0

អង់គ្លេសព្រមានថា កិច្ចព្រមព្រៀង Brexit ប្រហែលជាមិននាំកិច្ចព្រមព្រៀង Brexit ទៅបោះឆ្នោតលើកទី៣ទេ


 អង់គ្លេសព្រមានថា កិច្ចព្រមព្រៀង Brexit ប្រហែលជាមិននាំកិច្ចព្រមព្រៀង Brexit ទៅបោះឆ្នោតលើកទី៣ទេ
 

 រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៩ បាន​ព្រមាន​ថាអាច​លុបចោលផែនការ នាំយកកិច្ចព្រមព្រៀង Brexit ទៅបោះឆ្នោតលើកទី៣នាសប្តាហ៍​ក្រោយ​នោះ​ទេ លើកលែងតែមានអារម្មណ៍​ថា អាច​ឈ្នះនិង​ចៀស​វាង​ពីការ​ពន្យា​ពេល​មួយ​រយៈ​វែង​ចំពោះ​ការ​ដែល​ប្រទេស​នេះ​ចាក​ចេញ​ពីសហភាព​អឺរ៉ុប។

រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មអន្តរជាតិ លោក Liam Fox បានឲ្យ​ដឹង​ថា​ពិត​ជាពិបាក​មាន​ហេតុ​ផល​ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោតបើដឹងថាវានឹងបរា​ជ័យ។ គួរ​បញ្ជាក់ថា អង់​គ្លេស​បាន​ធ្លាក់​ខ្លួន​ចូល​ក្នុង​ស្ថាន​ភាព​ជាប់​គាំង​ផ្នែក​នយោ​បាយ​ នៅពេលដែលនៅសល់ប៉ុន្មានថ្ងៃទៀតនឹងខិតជិ​តដល់កាលកំណត់របស់ Br​exit (ត្រូវថ្ងៃ២​៩ មិនា​ខាង​​មុខ​) ដោយបញ្ចប់ ៤៦ ឆ្នាំនៃការដែលអង់គ្លេសធ្វើជាសមាជិកសហភាពអឺរ៉ុប។ សភាជាន់​ទាប​បាន​បដិសេធ​ ២ លើកនូវខ្លឹមសារ​នៃកិច្ចព្រមព្រៀង Brexit ដែល លោកស្រី ​Theresa May បាន​ជួប​ការ​លំ​បាក​ក្នុង​ការ​ សម្រេ​ចជាមួយបណ្តាថ្នាក់ដឹកនាំសហភាពអឺរ៉ុបនាចុងឆ្នាំ២​០១៨កន្លងទៅ។ លោកស្រី There​sa May គ្រោង​នឹង​​នាំ​កិច្ចព្រមព្រៀងនេះទៅបោះឆ្នោត​លើកទី៣នៅថ្ងៃទី ២០ ​ខែមីនាខាងមុខ ហើយ​ប្រសិន​បើឯកសារ​នេះ​ត្រូវ​​បាន​អនុម័តដោយសមាជិកសភា នោះនាយក​រដ្ឋមន្ត្រីអង់គ្លេស នឹង​ស្នើឱ្យ​សហភាព​អឺរ៉ុបពន្យារ​ពេល​ថែម​​ទៀត​​​សំ​រាប់ Brexit ផ្នែកបច្ចេកទេស​យារហូតដល់ ​ខែមិថុនា ឆ្នាំ២០១៩​ ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ