• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាលោក Nguyen Phu Trong ចូលរួម​ពិធី​រំលឹក​ខួបលើក​ទី៦០​ទិវា​ប្រពៃណី​របស់​ផ្នែក​សំណង់​វៀត​ណាម​


 អគ្គលេខាលោក Nguyen Phu Trong ថ្លែងមតិនៅពិធីនេះ

នាព្រឹកថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៨​ នៅទីក្រុងហាណូយ​ ក្រសួង​សំណង់​វៀត​ណាម បាន​រៀប​ចំពិធី​រំលឹក​ខួបលើក​ទី៦០ទិវា​ប្រពៃណីរបស់​ផ្នែកសំណង់ (​ថ្ងៃទី២៩ មេ​សា) និងទទួលគ្រឿង​ឥស្សរិយយ​សពលកម្ម​ថ្នាក់ទី​១។
 
អញ្ជើញ​ចូលរួមពិធីនេះមានវត្ត​មាន របស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹ​មបក្សកុម្មុយនិស្ត ​វៀតណាម​​លោក Nguyen Phu Trong និង​ឧបនាយករដ្ឋម​ន្រ្តីលោ​ក Trinh Dinh ​Dung។​
 
ថ្លែងមតិ​នៅទីនេះ អគ្គលេខាលោក​ Nguyen Phu Trong បា​នសង្កត់​ធ្ងន់​ថា ផ្នែក​សំណង់​គួរតែ​បន្តលើក​កំពស់​លទ្ធភាព​និងប្រសិទ្ធភាព​នៃការគ្រប់គ្រងរដ្ឋ​ ផ្លាស់ប្ដូរ​ថ្មីការ​គិតគូរ​ក្នុង​ការងារ​សេនាធិការ​សំដៅសុក្រិត​ប្រព័ន្ធ​ច្បាប់សំណង់​ឲ្យបានសម​ស្រប​នឹង​ដំណាក់​កាលអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នីមួយៗ​និង​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​។
 
ទន្ទឹមនឹង​នោះ ផ្នែកសំណង់ត្រូវទាក់ទងអ​ភិក្រម​និងអនុវត្តឲ្យបានស្ទាត់ជំ​នាញ​នូវវិទ្យា​សាស្ត្រ បច្ចេកវិទ្យា សំដៅ​ឆ្លើយតប​នឹងតម្រូវ​ការសាង​សង់ក្នុង​ប្រទេស ពិសេស​គឺចំពោះសំណង់​សំខាន់ថ្នាក់​ជាតិ និង​ទាមទារ​ឲ្យមាន​បច្ចេកទេស​ខ្ពស់​។ លោក Nguyen Phu Trong អ​ញ្ជើញមាន​ប្រសាសន៍​ថា៖
 
“បន្តសុ​ក្រិតប្រព័ន្ធច្បាប់ គោលន​យោបាយ ដើម្បីទីផ្សារអចលន​ទ្រព្យប្រតិបត្តិប្រកបដោ​យស្ថិរភាព​ តម្លាភាព ប្រើប្រាស់​ធនធាន​ប្រកបដោយប្រសិទ្ធភាព ពិ​សេសគឺធនធានដីធ្លី ​រួមចំណែក​ពង្រឹងស្ថិរភាព​ម៉ាក្រូសេដ្ឋ​កិច្ចនិង​ជំរុញកំណើន​។ ត្រូវចាត់​ទុកការ​អភិវឌ្ឍលំ​នៅដ្ឋាន​សំរាប់​ប្រជាជន​គឺសស​រទ្រូង​មួយនៃគោល​នយោបាយ​សុខុមាលភាពសង្គម​ ក្នុងនោះសម្រេច​ឲ្យបានឆាប់រហ័ស​នូវការជួយ​ឧបត្ថម្ភផ្ដល់​លំនៅដ្ឋាន​ជូនជន​មានគុណូបការៈ​ បង្កើតការផ្លាស់​ប្ដូរយ៉ាង​ខ្លាំងក្លាក្នុង​ការកសាង​លំនៅដ្ឋាន​សំរាប់ជន​ក្រីក្រនៅ​ទីក្រុង​និង​ជន​បទ​”៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top