• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ធ្វើជាសហប្រធានបើកឆ្នាំសាមគ្គីភាពនិងមិត្តភាពវៀតណាម - ឡាវ ឆ្នាំ ២០២២ និងចូលរួមកិច្ចប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល។
 

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Phankham Viphavanh (រូបថត៖ Tri Dung/TTXVN)


ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិភាពជួរមុខសម្រាប់ការពង្រឹងទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ ហើយតែងតែគាំទ្រយ៉ាងមុតមាំចំពោះការផ្លាស់ប្តូរនិងអភិវឌ្ឍន៍របស់ឡាវ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ដែលជាទិសដៅស្នូលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច វប្បធម៌ និងអប់រំ។ ជាងនេះទៅទៀត សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពជាក់ស្តែង ស៊ីជម្រៅនិងទូលំទូលាយ ឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍នៃឆ្នាំមិត្តភាពនិងសាមគ្គីភាពរវាងវៀតណាម - ឡាវ ឆ្នាំ២០២២។

ចំណែកឯលោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងពិសេសរវាងឡាវនិងវៀតណាម។ លោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានជម្រាបជូនអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃជំនួបសន្ទនាដ៏មានខ្លឹមសារនិងស៊ីជម្រៅជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ ភាគីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានអភិវឌ្ឍលើគ្រប់វិស័យ។ រដ្ឋាភិបាលឡាវនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល វៀតណាមដើម្បីអនុវត្តន៍ឲ្យបានល្អរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ និងខ្លឹមសារនៃកិច្ចព្រមព្រៀងនៅសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ព្រមទាំងអនុវត្តន៍សកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំសាមគ្គីភាព មិត្តភាពឡាវ-វៀតណាមឆ្នាំ២០២២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top