02/02/2021 10:38 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មានបន្ទាប់ពីជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីសម័យបិទមហាសន្និបាតលើកទី១៣របស់ បក្សកុម្មុយនិស្តវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មានអន្តរជាតិដើម្បីជូនដំណឹងពីលទ្ធផលនៃមហាសន្និបាតទៅកាន់អ្នកយកព័ត៌មានក្នុងស្រុកនិងអន្តរជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា មហា សន្និបាតបក្សទូទាំងប្រទេសលើកទី១៣បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ នេះប្រហែលជាមហាសន្និបាតមួយក្នុងចំណោមមហា​សន្និបាត​ជោគជ័យបំផុត ទាំងខាងខ្លឹមសារ របៀបរៀបចំ និងវិធីសាស្ត្រធ្វើការ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ជោគជ័យនៃមហាសន្និបាតមិនត្រឹមតែជាការអនុម័តលើសេចក្ដីសម្រេច ចិត្ត ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមថ្មីប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ ជាងនេះទៅទៀត គឺការនាំសេចក្ដីសម្រេចចិត្តនេះឈានចូលជីវភាពរស់នៅជាក់ ស្ដែងយ៉ាងដូចម្ដេច ប្រែក្លាយទៅជាការពិតយ៉ាងដូចម្ដេច ហើយត្រូវបង្កើតឡើង សម្ភារៈ ទ្រព្យសម្បត្តិពិតប្រាកដ ជួយប្រទេសជាតិកាន់តែខ្លាំង ប្រជាជនកាន់តែ សម្បូរ។ នោះគឺជាជោគជ័យពិតប្រាកដនៃមហាសន្និបាត”។

អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីភារកិច្ចកសាង ពង្រឹងបក្ស និងបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអាណត្តិខាងមុខ លោកអគ្គលេខា បក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា៖ “ខ្ញុំសូមអះអាងថា ការតស៊ូនេះនៅតែប្រឈមនឹងការលំបាកឧបសគ្គដ៏យូរ អង្វែង។ ការងារនាពេលកន្លងទៅត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងបន្តបានអនុវត្តដោយឥតឈប់ឈរ ហើយ គ្មានតំបន់ហាមឃាត់នោះទេ។ យើងធ្វើមិនមែនសំដៅបង្ក្រាបនរណាម្នាក់នោះទេ ប៉ុន្តែនេះជាបញ្ហាមនុស្សសាស្ត្រ មនុស្សធម៌ ដូចដែលលោកប្រធាន ហូជីមិញធ្លាប់ បាននិយាយថា កាប់មែកដែលដង្កូវស៊ីដើម្បីសង្គ្រោះដើមឈើ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ