13/10/2020 14:48 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញចូលរួមនិងផ្តល់អនុសាសន៍នៅមហាសន្និបាតបក្សភាគទីក្រុងហាណូយ


អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍នៅមហាសន្និបាត (រូបថត៖ VOV) 
 

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ សន្និបាតបក្សភាគទីក្រុងហាណូយលើកទី ១៧ អាណត្តិ ២០២០-២០២៥ បានប្រារព្ធជាផ្លូវការ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញចូលរួមនិងដឹកនាំអង្គមហាសន្និបាត។ ចូលរួមក្នុងសន្និបាតនេះ មានវត្តមានប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋផងដែរ។

អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅមហាសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា បក្សភាគ អាជ្ញាធរនិងប្រជាជនរដ្ឋធានី បានជំនះពុះពារលើការលំបាកនិងឧបសគ្គជាច្រើន ហើយមានវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីដាក់បញ្ចូលគោលការណ៍ណែនាំនិងសេចក្តីសម្រេចរបស់បក្សនិងរដ្ឋក៏ដូចជា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគទីក្រុងឈានចូលក្នុងជីវភាពស់នៅប្រចាំថ្ងៃ។ ពិសេស ទីក្រុងបានបំពេញនិងលើសគោលដៅទាំងអស់ដែលមហាសន្និបាតបក្សភាគទីក្រុងលើក ទី ១៦ បានដាក់ចេញ ដោយសម្រេចបាន លើសផែនការគោលដៅចំនួន ៤ ក្នុងនោះមាន គោលដៅចំនួន ៣ ដែលត្រូវបង្ហើយមុនកាលកំណត់ ២ ឆ្នាំឯណោះ។  ទីក្រុងហាណូយបានចូលរួមចំណែកជាង ១៦% នៃ GDP ; ១៨,៥% នៃចំណូលថវិកាជាតិ; ២០% នៃចំណូលក្នុងស្រុក និង ៨,៦% នៃចំណូលនាំចូលនិងនាំចេញសរុបរបស់ប្រទេសជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍ថា៖ “សំណួរមួយត្រូវដាក់ចេញ គឺ៖ តើរដ្ឋធានីនឹងរីកចម្រើនយ៉ាងដូចម្តេចនៅប៉ុន្មានទស្សវត្សខាងមុខនេះ? ខ្ញុំគិតថា បក្សភាគ អាជ្ញាធរ និងប្រជាជនហាណូយចាំបាច់ត្រូវដឹងច្បាស់អំពីទីតាំង តួនាទី ឋានៈ និងភារកិច្ចរបស់រដ្ឋធានីក៏ដូចជាបក្សភាគរដ្ឋធានីផងដែរ។ ទីក្រុងហាណូយមានទីតាំងនិងមយុខងារសំខាន់ជាពិសេស មានគុណសម្បត្តិនិងសក្តានុពលជាច្រើន ដែលគ្មានកន្លែងណាមានឡើយ។ ហេតុដូច្នេះ បក្សភាគទីក្រុងហាណូយ ចាំបាច់ត្រូវមានចក្ខុវិស័យ មិនត្រឹមតែមួយរឺក៏ច្រើនអាណត្តិប៉ុណ្ណោះទេ  ពោលគឺ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ដោយមានវិធីសាស្ត្រសមស្របសម្រាប់ដំណាក់កាលជាក់ស្តែងនីមួយៗ ជាពិសេស សមស្របជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទៅរបស់ប្រទេសជាតិក្នុងដំណាក់កាលខាងមុខ”។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជឿជាក់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនហាណូយ នឹងរួមកម្លាំងកាយចិត្ត ដើម្បីខិតខំប្រឹងប្រែងកសាងរដ្ឋធានីឲ្យកាន់តែស្រស់ស្អាត អរិយ្យធម៌និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម  VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ