20/03/2020 16:02 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការបុគ្គលិកនៃមហាសន្និបាតលើកទី XIII របស់បក្ស

នាថ្ងៃទី ១៩ ខែមីនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានអនុគណៈកម្មាធិការបុគ្គលិកនៃមហាសន្និបាតលើកទី XIII របស់បក្ស បានធ្វើជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មាធិការ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការបុគ្គលិកនៃមហាសន្និបាតលើកទី XIII របស់បក្ស



អញ្ជើញថ្លែងសេចក្តីសន្និដ្ឋាននៅឯកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកNguyen Phu Trong បានសង្កត់ធ្ងន់ថា៖ សន្និបាតមជ្ឈិមលើកទី ៥ នីតិកាលទី XII (គ្រោងប្រារព្ធនៅខែឧសភាឆ្នាំ ២០២០) នឹងពិភាក្សាអំពីទិសដៅការងាររៀបចំបុគ្គលិកសម្រាប់មហាសន្និបាតលើកទី XIII របស់បក្ស។ នេះគឺជាខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារសំខាន់បំផុតចំនួន ២ នៃមហាសន្និបាតបក្សនីមួយៗ។ បច្ចុប្បន្ននេះ គណៈកម្មាធិការបក្សចំណុះមជ្ឈិម កំពុងដឹកនាំ សម្រាប់អនុវត្តន៍មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់។ ទន្ទឹមជាមួយគ្នានោះ ឯកសារព្រាងនៃមហាសន្និបាតលើកទី XIII របស់បក្ស ត្រូវបានបញ្ជូនដើម្បីប្រមូលមតិយោបល់របស់មហាសន្និបាតបក្សភាគនិងសាខាបក្សមូលដ្ឋានផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ អនុគណៈកម្មាធិការបុគ្គលិក ការិយាល័យនយោបាយនិងគណៈកម្មាធិការមជ្ឈិមត្រូវផ្តោតការខិតខំប្រឹងប្រែងបន្ថែមទៀតទៅលើការកសាងទិសដៅត្រៀមរៀបចំបុគ្គលិកនិងការជ្រើសរើសបុគ្គលិកដើម្បីចូលរួមគណៈកម្មាធិការមជ្ឈឹមបក្សលើកទី XIII។ ទន្ទឹមជាមួយគ្នានោះ ការងារត្រៀមរៀបចំបុគ្គលិកនៃគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន ត្រូវធ្វើឡើងដោយមាននីតិវិធីតឹងរឹង វិទ្យាសាស្ត្រ និងធានានូវលទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌ត្រឹមត្រូវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ