28/08/2019 11:54 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួប​សំណេះសំណាលជាមួយបក្ខជន​វ័យក្មេងឆ្នើមៗទូទាំង​ប្រទេសក្នុងការ​រៀនសូត្រនិងធ្វើត្រាប់តាម​ពាក្យទូន្មានលោក​ប្រធានហូជីមិញ​


 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong នៅក្នុងជំនួបនេះ (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញជួបសំណេះ សំណាលជាមួយបក្ខជនវ័យក្មេងឆ្នើមៗចំនួន ៣២៩ នាក់​ទូទាំង​ប្រទេស​ក្នុង​ការ រៀនសូត្រនិងធ្វើត្រាប់តាមពាក្យទូន្មានលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹក ខួបរយៈពេល៥០ឆ្នាំ​អនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ។ អញ្ជើញ ថ្លែងនៅទីនេះ លោក Nguyen Phu Trong បាន​អះអាងថា យុវជនជាកម្លាំងដែល ដើរតួនាទី​ដ៏សំខាន់​ណាស់​ក្នុង​ដំណើរ​ការ​បង្កើត​និង​ធ្វើ​សកម្មភាព​របស់​បក្សកុ​ម្មុ​យនិស្តវៀតណាម។ តាមលោកបានចាត់ទុកថា យុ​វជនគួរតែពង្រីកស្មារតី “​ទីណា ត្រូវការ​គឺមាន​យុវជន​ ទីណាលំបាកក៏មានយុវជនដែរ” សក្តិសមក្លាយទៅជា កម្លាំង​បម្រុង​គួរ​អោយ​ជឿទុ​ក​ចិត្ត​សម្រាប់​ថ្នាក់​ដឹក​នាំបក្សភាគគ្រប់ជាន់ថ្នាក់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានផ្ដែផ្ដាំបក្ខជនវ័យក្មេងថា ត្រូវតែផ្ដោត​ទៅ​លើ ​ការហាត់ពត់លត់ដំទាំងខាងសីលធម៌ទាំងខាងជំនាញ ដើ​ម្បីមានទឹកចិត្តល្អបរិ សុ​ទ្ធផង​និង​បញ្ញា​វៀង​វៃ​ទៀត​ផង​។ ក្នុងនោះ សីលធម៌គឺជាភាព​ស្មោះត្រង់ចំពោះ បក្ស មាតុភូមិ ប្រជា​ជន ជានិច្ច​កាល​​ដាក់​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង ធ្វើការងារ អ្វីខ្លះក៏ត្រូវតែគិតគូ​រថាធ្វើដើម្បីប្រទេសជាតិនិងមា​តុភូមិ​ ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ