15/04/2019 08:12 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Kien Giang


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងពិធី

 

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការ ងារនៅខេត្ត Kien Giang នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៩ អគ្គលេខាបក្ស​ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងក្រុមការងារមជ្ឈិម បានអញ្ជើញជួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំខេត្ត Kien Giang ស្តីពីការអនុវត្តភារកិច្ច បន្ទាប់ពី មហាសន្និបាតបក្សភាគខេត្តលើកទី ១០ អាណត្តិ​ ២០១៥- ២០២០ ។ 
 
ក្នុងជំនួប​ធ្វើការនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong មានបំណង ចង់ឲ្យខេត្ត Kien Giang បន្តការផ្សព្វផ្សាយប្រពៃណីវីរជន ភាពអង់អាចក្លាហាន ក្នុងពេលខាងមុខ ជាពិសេស អភិវឌ្ឍន៍​ប្រកប​ដោយ​ប្រសិទ្ធភាពនូវសក្តានុពលរបស់ខ្លួន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានមានប្រ សាសន៍ថា៖​ “ការយកចិត្តទុកដាក់ដ៏ទូលំទូលាយ ជាពិសេសគឺសេដ្ឋកិច្ចនៅតែកត្តាសំខាន់ នៅតែជាមជ្ឈ មណ្ឌល ការកសាង​បក្សគឺជាគន្លឹះ វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌សង្គម។ យកចិត្តទុកដាក់​ថែរក្សា​និង​ពង្រីក​ទំនៀម​ទម្លាប់ប្រពៃណី។  ថែរក្សាការពារជាតិនិងសន្តិសុខ ថែរក្សាឯករាជ្យ​ជាតិ​និង​អធិបតេយ្យ​ភាព។ ​ទំនាក់​ទំនង​ល្អជាមួយបណ្តាប្រទេសជិតខាងនិងមិត្តភក្តិអន្តរជាតិ។ ដើម្បីធ្វើដូច្នេះ ត្រូវតែមាន​ការគិត​គូរជា​យុទ្ធសាស្ត្រ ​ការកសាងផែនការជាទូទៅ និងការរៀបចំផែនការក្នុងតំបន់ជាក់លាក់។​ ឈរលើ​មូលដ្ឋាននោះ ត្រូ​វមាន​គោលន​យោបាយដើម្បីទាក់ទាញការវិនិយោគ ​ជាពិសេស​នៅក្នុង​វិស័យ​ឧស្សាហ​កម្ម​ កា​រប្រើ​ប្រាស់ ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ ការបណ្តុះបណ្តាលធនធាន​មនុស្សនៅនឹងកន្លែងជាដើម”។
 
ក្នុងឱកាស​នេះ អគ្គលេខាបក្ស ប្រធានរដ្ឋ បានអញ្ជើញទៅទស្សនានៅក្រុមហ៊ុនភាគហ៊ុនឈើ MDF VRG Kien Giang និង​​ទស្សនារូបសណ្ឋានចិញ្ចឹមបង្គាឧស្សាហកម្មរបស់ក្រុមហ៊ុនភាគហ៊ុន Trung Son នៅឃុំ Duong Hoa ស្រុក Kien Luong ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ