28/03/2019 10:45 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជួបចរចាជាមួយ ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah


 ទិដ្ឋភាពនៃកិច្ចចរចា​
 

 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ព្រះរាជ​ដំណើរទស្សន​កិច្ច​របស់​ព្រះមហាក្សត្រមា​នអត្ថន័យពិសេស ដោយជំរុញទំនា​ក់ទំនងមិត្តភាព កិច្ច​សហប្រតិបត្តិ​ការ​រវាង​វៀត​ណាម​ និង ប្រ៊ុយណេឡើងកម្ពស់ថ្មី - ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។

តាម​ការ​អញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ព្រះមហាក្សត្រប្រ៊ុយណេ ​Darussalam Sultan Haji Hassanal Bolkiah បានយាងមកបំពេញព្រះរាជទស្សនកិច្ច នៅវៀតណាមចាប់ពីថ្ងៃទី ២៦​ ដល់​ថ្ងៃទី២៨ ​ខែមីនា ឆ្នាំ​២០១៩។
 
នាព្រឹកថ្ងៃទី ២៧ ​ខែមិនា ពីធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ​ ចំពោះ ព្រះមហាក្សត្រប្រ៊ុយណេ D​arussalam Sultan Haji Hassanal Bolkiah បានរៀបចំ​ឡើងយ៉ាង​មហោឡារឹក​នៅវិមានប្រធានរដ្ឋ។ ក្រោយ​មក​ភាគី​ទាំងពីរ​បាន​ជួបចរចា​។
 
នៅក្នុងកិច្ចចរ​ចា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ព្រះរាជដំណើរ​ទស្សនកិច្ច​របស់ព្រះមហាក្សត្រមានអត្ថន័យពិ​សេស ដោយជំរុញទំនាក់ទំនងមិ​ត្តភាព កិច្ច​សហប្រតិ​បត្តិការ រវាង​វៀត​ណាម និង ប្រ៊ុយណេឡើងកម្ពស់ថ្មី​ - ទំនាក់ទំនងភាពជាដៃគូលើគ្រប់​ជ្រុងជ្រោយ។​ ថ្នាក់​ដឹក​នាំទាំងពីររូបឯកភាពគ្នាបង្កើ​នការផ្លាស់ប្ដូរគណៈប្រតិភូគ្រ​ប់ជាន់​ថ្នាក់ សំដៅ​បង្កើន​ជំនឿទុក​ចិត្ត​នយោបាយ​ និង​ការយោគយល់គ្នាទៅវិញទៅមក។

 
  ទិដ្ឋភាពនៃកិច្ចចរចា
 

ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនោះ ថ្នាក់ដឹក​នាំទាំង​ពីរូប​បាន​ឯកភាព​គ្នាខិត​ខំប្រឹង​ប្រែង​ទទួល​ឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ៥០០ លានដុល្លារអាមេរិកតាមរ​យៈវិធានការជំរុញពាណិជ្ជក​ម្ម វិនិយោគ ​និងបង្កើនការតភ្ជាប់សហគ្រាស។​

ស្ដីពី​កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ភាគីទាំងពីបានឯកភាពគ្នាចែករំលែកបទពិសោធន៍ បើកទូ​លាយ​កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្ល​ងដែន ជួញដូរមនុស្ស និងភេរវកម្មជាដើម។
 ​
ស្ដីពី​បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នានោះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នារួមស​ហការ​យ៉ាង​ជិតស្និទ្ធ ខណៈដែលវៀតណាម និង ប្រ៊ុយណេទទួលតំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ និង ២០២១។ ភាគី​ទាំងពីរក៏បានសន្យាបន្តសហប្រតិបត្តិការ និងរួមសហការយ៉ាងជិតស្និទ្ធនៅវេទិកាពុហភាគីដទៃ ជំរុញ​ការ​តភ្ជាប់សេដ្ឋកិច្ចតំបន់តាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចពហុភាគីនៅតំបន់ ដែល​ប្រទេស​ទាំង​ពីរ​ជា​សមាជិក​។
 
ស្ដីពី​បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងថាប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយរាល់ជម្លោះ ដោយ​សន្តិ​វិធី​ សមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះមាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវការគាំទ្រចំពោះការ អនុវត្តន៍ សេចក្ដី​ថ្លែង​ការណ៍​ស្ដីពី​ការ​ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកបដោយប្រសិទ្ធភាព និង​ជំរុញ​ការ​ចរចាសំ​ដៅទទួល​ឲ្យបាន​ ក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាង​កើត (COC) ប្រកបដោយភាពជាក់ស្ដែង​ និង​ប្រសិទ្ធ​ភាព​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ